អ្នកដាំដំណាំតាសក់ ក្នុងឃុំស្រែចែង ស្រុកជុំគិរី កំពុង ប្រឈម នឹងបញ្ហា តម្លៃចុះ ថោក ខណៈដែលគ្រួសារ កសិករនីមួយៗ ប្រមូលផល បាន រាប់រយ គីឡូក្រាម ក្នុងមួយ ថ្ងៃៗ។ ពួកគាត់បាន សំណូមពរ ដល់មន្ត្រីជំនាញ អ្នកពាក់ព័ន្ធ ជួយ អន្តរាគមន៍ ដើម្បីមាន ទីផ្សារ ល្អប្រសើរឡើង។
អ្នកស្រី មុំ កសិកររស់នៅ ភូមិដំណាក់សុក្រំ ឃុំស្រែចែង ស្រុកជុំគិរី បាន រៀបរាប់ថាៈ ក្រុមគ្រួសារអ្នកស្រី បានប្រកបរបរ ដាំបន្លែតាសក់ ជាងមួយឆ្នាំហើយ។ ដំណាំប្រភេទនេះ ត្រូវចំណាយដើមទុន ច្រើនគួរសម។
កាលពេលចាប់ ផ្តើមដាំដំបូង នៅលើផ្ទៃដីកន្លះហិកតា ត្រូវចំណាយ អស់ជាង មួយពាន់ដុល្លារ ដោយត្រូវទិញ ម៉ាស៊ីនបូមទឹក ទុយោដំណក់ ទឹក ជី និងថ្នាំស.ម្លា.ប់.សត្វល្អិត ផ្សេងៗទៀត។ បន្លែតាសក់ ឆាប់បានទទួលផល គឺគិតចាប់ពីថ្ងៃ កប់គ្រាប់ពូជ ដល់ថ្ងៃបេះផ្លែ មានរយៈពេល ១ខែ ៥ថ្ងៃ ។ បន្ទាប់មក អាចបន្តបេះផ្លែ រយៈពេល ១ខែ១០ថ្ងៃ ទើបអស់ ហើយ ត្រូវធ្វើដីដាក់ជី ដើម្បីដាំសាជាថ្មី។
អ្នកស្រីមុំ បានបន្តថាៈ ជាមួយមុខរបរនេះ បានជួយឱ្យជីវភាព គ្រួសារអ្នកស្រី ប្រសើរជាង មុន។ ប៉ុន្តែ ចាប់ប៉ុន្មានសប្តាហ៍ ចុងក្រោយ នេះមក តម្លៃតាសក់ បាន ចុះថោក ធ្វើឱ្យចំណូល ត្រូវធ្លាក់ ចុះ យ៉ាងច្រើន បើប្រៀប ធៀប នឹងកាលចាប់ផ្តើមដាំដំបូង។
ជាមួយគ្នានេះដែរ លោក ខែម ពៅ កសិករនៅភូមិឃុំខាងលើ បានប្រាប់ឱ្យដឹងថាៈ លោកបានដាំ ដាំណាំតាសក់ ជាង២ឆ្នាំមកហើយ។ ចំណេះជំនាញនេះ គឺលោកធ្វើតាម អ្នកភូមិតៗគ្នា ដោយមិនបានឆ្លង វគ្គបណ្តុះបណ្តាល ឬទទួលការណែនាំ ពីផ្នែកណាទេ។
អ្នកដាំតា សក់រូបនេះ បានអំពាវនាវថា ដោយសារ តាសក់ ចុះថោកយ៉ាង.គំ.ហុកនោះ តំណាងឱ្យកសិករ.ទាំងអស់ លោកសូម.សំណូមពរ ដល់មន្ត្រីជំនាញ និងគ្រប់.អ្នកពាក់ព័ន្ធ មេត្តាជួយ.រកទីផ្សារ ដើម្បីឱ្យ.តម្លៃ បានប្រសើរ.ឡើងវិញផង៕



