​អភិបាលខេត្ត​ព្រះសីហនុ​បាន ធ្វើ​ការព្រមាន​ ចាត់វិធានការ​ តាមផ្លូវ​ច្បាប់​តឹងរឹង ​បំផុត​ដោយ​មិន​លើក​លែង ​ចំពោះ​ជន​ណា ​ដែល​បាន​ប៉ះពាល់​ កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ របស់​រដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការព្រមាន​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ នៅ​ទីតាំង​ដី​ស្ថិតនៅ​សង្កា ត់​កោះរ៉ុង ​និង​សង្កាត់ ​កោះរ៉ុង​សន្លឹម​ក្រុង​កោះរ៉ុង​ខេត្ត​ ព្រះសីហនុ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សេចក្តី​ជូន​ដំណឹង ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដែល​ទើប​ទទួល​បាន​ នៅថ្ងៃនេះ​ លោក គួច ចំរើន​ បាន​មានប្រសាសន៍ថា​ ទីតាំង​ដី​ចំនួន ​៥៨៤​ក្បាលដី​គណៈកម្មការ​រដ្ឋបាលខេត្ត​បានសម្រេច ​មិន​ផ្ដល់​វិញ្ញាបនបត្រ​ សម្គាល់​ម្ចាស់​អចលនវត្ថុ​ ជូន​បងប្អូន​ជា​ពលរដ្ឋ​នោះទេ ​ដោយយោង​ លើ​ហេតុផល​ទី​១.​ប្រ​ជា​ពលរដ្ឋ​មិនមាន​ អាសយដ្ឋាន​អចិន្ត្រៃយ៍​ នៅលើ​កោះមាន​ចំនួន​៣៦៣​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២​ទីតាំង​ដី​គ្មាន​ទិន្ន​ន័យ​មាន​ចំនួន​៧២​ក្បាលដី​។ ​ទី​៣​ ទីតាំង​ដី​ទំនាស់​មាន ​ចំនួន១០៧​ក្បាលដី​ក្នុងនោះ​ប្រជាពលរដ្ឋ​មាន​ អាសយដ្ឋាន​លើ​កោះ​ចំនួន៤៧​ក្បាលដី ​និង ​ប្រជាពលរដ្ឋ​នៅក្រៅ​កោះ​ចំនួន ​៦០​ក្បាលដី​និង​ទី​៤ ទី​តាំង​ដី​ពាក់ព័ន្ធ​នឹង​ គម្រោង​ព្រលានយន្តហោះ​ចំនួន​៤៥​ក្បាល ដី​ក្នុងនោះ​ប្រជាពលរដ្ឋ​មាន ​អាសយ​ដ្ឋាន​នៅលើ​កោះ​ចំនួន​៣៦​ក្បាលដី​និង​ប្រជាពលរដ្ឋ​នៅ​ក្រៅ​កោះ​ ចំនួន​៩​ក្បាល​ដី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ រដ្ឋបាលខេត្ត​ព្រះសីហនុ​សូមបញ្ជាក់ថា ​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយណា ​រួមមាន​ឯកសារ​សម្គាល់​លេខ​ក្បាលដី ​ឬ​ចុងសន្លឹក​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ពាក្យ​ស្នើសុំ​កាន់ កាប់​ប្រើប្រាស់​ដីធ្លី​កិច្ចសន្យា​ទិញ​លក់​ ដោយមាន​ប្រថាប់ត្រា​អាជ្ញាធរ ​សង្កាត់​ឬ​ប្រថាប់ត្រា​មេធាវី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​ជា លក្ខណៈ​ឯកជន​រវាង​គូភាគី​ គំនូស​បង្ហាញ​ទីតាំង​ដី​និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង ទៀត​រួម​នឹង​ក្បាល​ដី​ក្នុង​ ប្លង់​សុរិយោដី​ ចំនួន​៥៨៤​ក្បាលដី​ដែល​គណៈកម្មការ​រដ្ឋបាល​បាន សម្រេច​មិន​ផ្ដល់​ជូន​ ជា​កម្មសិទ្ធិ​គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្តិ​សម្រាប់​ប្រើប្រាស់​ ឬ​ទាមទារ​សិទ្ធិ​លើ​ដីធ្លី​ នៅ​លើ​កោះរ៉ុង​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​បន្ថែមទៀតថា​ ម្យ៉ាងទៀត​រដ្ឋបាលខេត្ត​ព្រះសីហនុ​មិនទាន់ ​ទទួលស្គាល់​លើ​កា​រ​ផ្ទេរសិទ្ធិ​ការទិញ​លក់​ជួល​ បញ្ចាំ​ហ៊ីប៉ូតែក​ប្រទានកម្ម​ អច្ច័យទាន​សន្ត​កម្ម​ និង​សិទ្ធិ​ទាំងឡាយ​ដែល ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង ​ទាំង​៥៨៤​ក្បាលដី​និង ​ដី​ដែល​កាន់កា ប់​ ខុសច្បាប់​ដទៃទៀត ​ដូច​មាន​ឯកសារ ​រៀបរាប់​ខាង ​លើ​លើកលែង ​ក្បាល ដី​ដែល​ ត្រូវបាន ​ចុះបញ្ជី​ដីធ្លី​ និង​ចេញ​វិញ្ញា បនបត្រ​សំគាល់ ​ម្ចាស់​អចលនវត្ថុ​ ដោយ​រដ្ឋបាល​សុរិយោដី ​រួចហើយ​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃទី​០៤​ខែមេសា​ឆ្នាំ​២០០៨ រាជរដ្ឋាភិបាល​បាន ចេញ​អនុក្រឹត្យ​លេខ​៤៨​អនក្រ​.​បក​ សម្រេច​កាត់​ដី​ទំហំ​៥២៨,៣៧​ហិកតា​នៅ​សង្កាត់ ​កោះរ៉ុង​និង ​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​ កោះរ៉ុង​ខេត្ត​ព្រះសីហនុ​ ចេញពី​ដីឯកជន​របស់​រដ្ឋកំ​ណត់​ ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២១​ ខែម​ករា ​ឆ្នាំ​២០០៨​ដើម្បី​ប្រទាន កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​នៅលើ​កោះរ៉ុង​ចំនួន​២៩៨​គ្រួសារ​ស្មើនឹង ​៦៣៧​ក្បាលដី​ស្មើនឹង​ទំហំ​៥២៨,៣៧​ហិកតា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ​«​រដ្ឋបាលខេត្ត​ព្រះសីហនុ​សូមបញ្ជាក់​ ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ថា ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តឹងរឹង ​បំផុត​ដោយ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប៉ះពាល់​កម្ម​សិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដូច​មាននៅ​ក្នុង​មាត្រា​២៥៩​នៃ​ច្បាប់​ភូមិបាល​ចែងថា​ការប៉ះពាល់ ​កម្ម​សិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​​សាធារណៈ​សាធារណៈ​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​ ៥០​លាន​រៀល​ឬ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នា​គារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បញ្ជាក់ទៀតថា​ ផ្អែក​តាម​មាត្រា​៨១​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់​ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​ចែងថា​រាល់​អំពើ​រំ.លោ.ភ​.កាន់.កា.ប់.​ទ្រព្យ​ស​ម្បត្តិ​រដ្ឋ​ជា.​អចលនទ្រព្យ​ដោយ​ខុសច្បាប់.​ដូច​មានចែង​ក្នុង​មាត្រា ​៧១​រាល់​ការចូល​កាន់កាប់​អចលនទ្រព្យ​របស់រ​ដ្ឋ​ជា​ភោគៈ​.ក្រោយ​ច្បាប់​ភូមិបាល​ឆ្នាំ​.២០០១ចូល​ជា​ធរមាន​ឬ​រាល់​ការកាន់កាប់​ជា​ភោគៈ​.នៅលើ​អចលនទ្រព្យ​របស់​រដ្ឋ​ដែល​ត្រូវបាន.​កំ​ណ​ត់​រួចហើយ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទោះជា​មុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឬ​ក្រោយ​ច្បាប់​ភូមិ​បាល​ឆ្នាំ២០០១​ចូល​ជា​ធរមាន​ត្រូវ​ផ្ដន្ទាទោស​.ដាក់ពន្ធនាគារ​ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី.​៤​លាន​រៀល​ ដល់​១០​លាន​រៀល​និង​.ជន​ណា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ញុះញង់​និង​បំផុស​.ចលនា​បង្ក​ឲ្យ​មាន​ភាព​ចលនា.​និង​អានាធិបតេយ្យ​ប្រឆាំង​តបត​នឹង​អ្នក.រាជការ​សា​ធារណៈ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា​ ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​.កោះរ៉ុង​និង​សង្កាត់​.កោះរ៉ុង​សន្លឹម​ក្រុង​.កោះរ៉ុង​ខេត្ត​ព្រះសីហនុ​ជា​ប្រភេទ​ដី.​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ.រ​​បស់​រដ្ឋ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​.អនុ​ប​យោគ​ពី​ដី​សាធារណៈ.​របស់​រដ្ឋ​មកជា.​ដី​ឯក​ជន​របស់.​រដ្ឋ​នៅ​ថ្ងៃទី.​២១​ ខែមករា​ឆ្នាំ​.២០០៨​ដើម្បី​ធ្វើការ​.អភិវឌ្ឍ​ក្រោម.​លក្ខខណ្ឌ​.ជួល​.វិនិយោគ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *