ករណី​​​នេះ​ ប.ង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ឡើងកាល ពីវេលាម៉ោង​​​៥និង​​​៤០នាទី​ព្រឹក​ព្រលឹមថ្ងៃទី​​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ច្រមុះស្ទឹង មានជ័យ តាមបណ្តោយ ​ផ្លូវ​​លេខ២១៧ ក្នុងសង្កាត់ស្ទឹង មានជ័យ​ទី​២ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនា ពេលថ្មីៗនេះ ​ទើបគាត់​ដឹង​ថា​ បុរសរូបនោះ មានទាំង​ប្រពន្ធ​​ និង​កូនរួចទៅ​​ហើយ មិនតែប៉ុណ្ណះ បាន​​បោកយកទាំង​ខ្លួន​ប្រាណ ហើយ​ខ្ចីលុយ ​មិនព្រមសង​ថែមទៀត​​ផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៍មានពី នារីនេះ​ បានបញ្ជាក់ថា​ គាត់មានឈ្មោះ​លៀង រ៉ានី អាយុ​​៣២​ឆ្នាំ រស់នៅ ក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ​ចំណែក​​​ភាគី​​​ខាង ​ប្រុស​ ឈ្មោះ​វឿន វី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាយុ​​​៣៧​ឆ្នាំ មាន​ស្រុកកំណើត ​នៅ​ខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់ តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញ ទៅត្បូងឃ្មុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរូបនេះ​ បន្តថា ពួកគាត់​​បាន ស្រឡាញ់គ្នា​​រយៈពេល ​​២ឆ្នាំ​កន្លងមក​ហើយ​ ដោយស្គាល់គ្នា​តាំងពីដំបូង ឡើយគឺតាមរយៈកា រ​ជិះតាក់ស៊ី ​ដែល​កាលពី ២ឆ្នាំមុនគាត់បានចប់អាណត្តិ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយក៏បានធ្វើដំណើរ​ពី ប្រទេសកូរ៉េ​ត្រឡប់មក​ កម្ពុជាវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់កម្ពុជាគាត់ ក៏បានជិះ​រថយន្ត​​តាក់​ស៊ី​របស់ បុរស​ខាងលើ​ដើម្បីទៅ ស្រុកកំណើត ហើយ​ការធ្វើដំណើរ​​ តាមផ្លូវនោះ​​ក៏មានការ​និយាយ សារសង​​គ្នា​​ ​ពី​រាជធានីភ្នំពេញរហូត​ដល់​ស្រុកកំណើត​ ឯខេត្តត្បូងឃ្មុំ​ ​បន្ទាប់មក​គាត់​ ក៏​បាក់ចិត្ត​លង់ នឹងការនិយាយលួង លោមរបស់ ​បុរសជាអ្នក​​ រត់តាក់ស៊ី​​នេះ ហើយ​ក៏មាន ទំនាក់ទំនងស្នេហាជាមួយគ្នារហូតរ យៈពេល​​​២ឆ្នាំ ដោយ​មិន បានរៀបការ ជាមួយគ្នា នោះ​ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភពដដែល បន្ត​ទៀតថា ឈ្មោះ​វឿន វី បាន​និយាយលួង លោម និង​អូសទា ញគាត់​ថា «មិនបាច់ធ្វើការ នៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំ តែឆ្ងាយអី ធ្វើការនៅស្រុក ខ្មែរទៅ បងជាអ្នករត់តាក់ស៊ី ប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹម អូន​អែងមិនរស់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​តែ​ការនិយាយលួងលោម បែបនេះហើយ ទើប​ធ្វើ​ឱ្យគាត់ បាក់ទឹកចិត្ត​ស្រឡាញ់ ក៏យល់ព្រម ដោយ​មិន បាន​បន្ត​អាណត្តិ​ទៅ ធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើ​ការ នៅភ្នំពេញ​ នៅផ្ទះបងប្អូន​ ដោយជួល ផ្ទះនៅម្តុំបុរីសូនី​រួមរស់ ជាមួយគ្នា​ដូចប្តីប្រពន្ធ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់មួយរយៈ ចុងក្រោយនេះ គាត់ក៏​មានផ្ទៃពោះ​ ជាហេតុធ្វើឱ្យឪពុកម្តាយ ​និង​បងប្អូន​របស់​គាត់​ មាន​ការងឿងឆ្ងល់​ថា មិនដែលឃើញ ​បុរសនេះ រត់តាក់ស៊ីពី ភ្នំពេញទៅស្រុក​ហើយ បែរ​ជា​មិនដែល ឃើញ​ចូលស្រុកសោះ ហើយ​រថយន្ត​ក៏មិន ដែលចូល​បេនទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យូរៗក៏អើតមើល​​រូបគាត់​​ នៅ​ផ្ទះជួលម្តង ហើយ​បុរសរូបនោះ ​​ក៏បានខ្ចី​លុយ​ចំនួន​៥០០ដុល្លារ ពី​គាត់​ទៀត ​ដោយសារ​តែ​​ការ​ជឿទុកចិត្តគាត់​ក៏​ឲ្យលុយ​ខ្ចីទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរូបនេះ បន្ថែមទៀតថា បន្ទាប់ពីមានការ​ងឿងឆ្ងល់​​ ឪពុកម្តាយរបស់ គាត់​ក៏ចាប់ផ្តើម​​គិត​ថា មនុស្ស​ប្រុសឯ​ណាវ័យ​​​ ៣៧ឆ្នាំទៅ​ហើយ ​នៅមិនទាន់មាន ប្រពន្ធនោះ បើធ្លាប់​មានក៏ប្រហែលជា​ពោះម៉ាយដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ឪពុកម្តាយ និងបងប្អូន​របស់គាត់​ក៏នាំគ្នា​​ស៊ើបប្រវត្តិភ្លាមៗរហូត​ដឹង​ថា​ បុរស​រូបនេះមាន​ប្រពន្ធនិងកូនរួចទៅហើយ​ ទើបប.ង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ឈ្លោះទាស់ទែងគ្នា​ ព្រោះតែការ​បោ.កប្រាស់ទំនុកចិត្តអស់រយៈពេល​២ឆ្នាំមកហើយ ដោយបុរស​ខាងលើបាន​​​លាក់បាំង​ថាអត់មានប្រពន្ធនិងកូនទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីស៊ើប​​ដឹង​ប្រវត្តិរបស់​​បុរស​​នេះរួច ហើយម្យ៉ាងទៀត​​អង្ករក្លាយ ទៅជា​បាយទៅហើយនោះ​ ​រូបគាត់​​ក៏សម្រេចទៅជួប ពេទ្យ​ដើម្បី​យកកូនចេញផងដែរ។ ក្រោយពី​​ពួក គាត់បាន.ឈ្លោះ ទាស់ទែងគ្នារួចមក ​ខាង​ប្រុសលែង នៅផ្ទះជួល​ម្តុំបុរីសូនីទៀតហើយនៅតែ​បន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែ​មិនដឹង​គោល​ដៅ​នៅកន្លែង​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបធ្វើ​ឱ្យ​​គាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្ត​ ហើយ​លុយ​ក៏មិនព្រមសង ទៀត គាត់​ក៏​ចាប់ផ្តើមតាម រក​​​ខាងប្រុស រហូតដល់​វេលាព្រឹកថ្ងៃ​កើតហេតុ ក៏ប្រទះឃើញ ​​​ខាងប្រុស​នៅ​ចំណុចច្រមុះជ្រូកស្ទឹង មានជ័យទើបយំ ស្រែកឆោឡោ​ដើម្បី​ឱ្យសមត្ថកិច្ច​ជួយអន្តរាគមន៍តែម្តង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានករណីឈ្លោះប្រកែក គ្នាផ្អើលប្រជាពលរដ្ឋ ភ្លាមនោះ សមត្ថកិច្ច​មូលដ្ឋាន​ចុះមកដល់​កន្លែងកើត ហេតុ​សួរនាំដឹងរឿងហេតុ​រួចហើយ និង​ដើម្បី​ចៀសវាង ការផ្ទុះហិ.ង្សា ក៏ណែនាំ​ឱ្យ​​ពួកគាត់​ទាំង ​​​២​នាក់​ធ្វើការ​ដោះស្រាយ​សម្រប សម្រួលគ្នា ​​ដោយ​គាត់​មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយ​នោះទេ គឺគ្រាន់តែ​ចង់​ឱ្យ​​​​ខាងប្រុសសងលុយ​ដែល​បាន​​ខ្ចី​​ចំនួន​​​​៥០០ដុល្លារ​នោះ​មកវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងសងជំងឺចិត្ត​ចំនួន​​​​​៥០០ដុល្លារទៀត​ប៉ុណ្ណោះ​ សរុបគឺ១ពាន់ដុល្លារ​។ ចំណែក​ខាង​ប្រុស​ក៏យល់ព្រមសងលុយ​សរុប​ចំនួន ​​​១ពាន់​ដុល្លារនោះដែរ​ ប៉ុន្តែ​បច្ចុប្បន្ន​​​គ្មាន ​លុយ​ក្នុងខ្លួននោះទេ គឺ​​មានតែ​ ទៅ​ខ្ចីគេសិន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភាគី​ខាងប្រុស ក៏បានសម្របសម្រួលជាមួយខាងស្រី ដោយ​បញ្ជាក់​ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្ត​​​របស់គាត់ ទៅលក់ ឬ​បញ្ចាំ​ ដើម្បី​យកលុយ ​១ពាន់ដុល្លារ​ទៅសងភាគីខាង​ស្រី​ ដើម្បីបញ្ចប់រឿងកុំឱ្យ មានរឿងវែងឆ្ងាយ។ ក្រោយកើតហេតុភាគីទាំង​ប្រុសទាំងស្រី ត្រូវបាន​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បាននាំពួកគាត់ ទៅ​កាន់​ប៉ុស្តិ៍ស្ទឹងមានជ័យទី​៣ ដើម្បីដោះស្រាយ តាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *