អាណាព្យាបាល និងមាតាបិតាសិស្សអាច រាយការណ៍ផ្ទាល់ ទៅគណៈគ្រប់គ្រង សាលារៀនដើម្បីដោះស្រាយ បញ្ហាផ្សេងៗ ពេលមានភាព មិនប្រក្រតីកើត ឡើងនៅក្នុងសាលា។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹង នៅព្រឹកថ្ងៃទី៤កម្ភៈនេះថា«ជាទូទៅមាតាបិតាអាច រាយការណ៍ផ្ទាល់ ជួនដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីដោះស្រាយករណី មិនប្រក្រតីនៅក្នុង សាលានីមួយៗ»។
លោកបាន បន្តថា ក្រៅពីនេះមន្ទីរអប់រំយុវជន និងកីឡានៅតាម ២៥ខេត្តរាជធានី ជាសេនាធិការរបស់ក្រសួង អប់រំយុវជននិងកីឡា ដើម្បីអន្តរាគមន៍ ដោះស្រាយករណីមិនប្រក្រតីនានាដែល អាចកើតឡើងជាយថា ហេតុនៅតាម គ្រឹះស្ថានសិក្សា ។
ការណែនាំរបស់អ្នក នាំពាក្យក្រសួងអប់រំនេះ បានធ្វើឡើង បន្ទាប់ ពីថ្មីៗនេះ មាន មាតាបិតាសិស្សមួយចំនួន បានបង្ហោះនៅតាម ហ្វេប៊ុកទាក់ទិន នឹង សកម្មភាពគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សា សន្ធរម៉ុក ទារលុយពីសិស្ស និងត្រូវបានមន្ទីរអប់រំ ដាក់ពិន័យផ្លាស់ទៅបង្រៀន នៅសាលាបឋមសិក្សាសែនសុខវិញ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានធ្វើការព្រមានបន្តចាត់វិធាន ការតាមរដ្ឋបាលចំពោះគ្រូដែល ដើរប្រមូលលុយ សិស្សក្នុងម៉ោងរដ្ឋខុសគោលការណ៍ នៅតាមសាលា ដើម្បីលើក កម្ពស់សេចក្តី ថ្លៃថ្នូររបស់ គ្រូបង្រៀន។
លោកបានបញ្ជាក់ថា មន្ទីរនៅតែមានវិធាន ការរដ្ឋបាលក្នុងករណីរក ឃើញគ្រូបង្រៀនណាម្នាក់ប្រមូលលុយ សិស្សក្រៅគោលការណ៍ ដែលផ្ទុយពីការណែនាំ របស់ក្រសួង។ជាក់ស្តែងគ្រូបឋមសិក្សាសន្ធរម៉ុកត្រូវទទួល ពិន័យរដ្ឋបាល ដោយផ្លាស់ ទៅបង្រៀននៅសាលាឋមសិក្សា សែនសុខ។
លោកបានអំពាវនា វឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមត្រូវចូលរួមទាំងអស់ គ្នាក្នុងការលប់បំបាត់សកម្មភាព ការប្រមូលលុយសិស្សក្នុងម៉ោង សិក្សាពិសេស ការចូលរួមពីគណៈ គ្រប់គ្រងសាលាតែម្តង៕




