ប្រជាពលរដ្ឋចំនួន៤គ្រួសារ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលអះអាងថា គឺជាជ.នរ.ង.គ្រោះទទួលរង.ភាពអយុត្តិធម៌ លក់.ដីឱ្យឈ្មួញរួច.ហើយ ត្រូវឈ្មួញយក.ដីទៅសាងសង់ជា.សំណង់រឹងមាំ
ប្រកបរបររកស៊ីបាន.ចំណូលសន្ធឹកសន្ធាប់ រាប់ឆ្នាំទៅហើយ បែរជា.មិនព្រមប្រគល់ប្រាក់ឱ្យពួកគាត់ជា.ម្ចាស់ដីគ្រប់ចំនួន ជាហេតុធ្វើឱ្យពួកគាត់.កើតទុក្ខមិនសុខចិត្តសម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូង.ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីទាមទារយុត្តិធម៌។
ប្រជាពលរដ្ឋទាំង.៤គ្រួសារ ដែលអះអាងថា ត្រូវឈ្នួញស៊ីដាច់.លុយថ្លៃលក់.ដីខាងលើនេះ រួមមាន ទី១- ឈ្មោះយុង យ៉ាន ភេទស្រី អាយុ៧៥ឆ្នាំ ជាម្ចាស់ក្បាលដី.លេខ២៣៥។ ទី២- ឈ្មោះសិត ថាច ភេទស្រី អាយុ៣៧ឆ្នាំ និងប្តី.ឈ្មោះស្វាយ គា ហៅគីម ថីសួន ជាម្ចាស់ក្បាលដី លេខ២២២។ ទី៣- ឈ្មោះគីង ម៉ន ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២២១ និងទី៤- ឈ្មោះហង់ ស៊ីណា ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២០៥។
ចំណែកឈ្មួញដែលជាអ្នកទិញដី មានគ្នា២នាក់ ត្រូវជាបងប្អូន.នឹងគ្នា ក្នុងនោះទី១- ឈ្មោះចាំង គង់ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩៧៥៤៧៨ មានលំនៅក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២- ឈ្មោះសែម សារ៉ែនឌី ជាមន្ត្រីប៉ូលិស.នៅក្រសួងមហាផ្ទៃ ដែលមានស្រុកកំណើតនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់។
តាមប្រភពពីប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ បានរៀបរាប់ប្រាប់ថា មុនពេល.កើតហេតុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ពួកគាត់ទាំង៤គ្រួសារ ដែលមាន.ក្បាលដីនៅជាប់ៗគ្នាបានយល់ព្រមលក់ដី.ទៅឱ្យបុគ្គលឈ្មោះចាំង គង់ឡាយ។ លុះក្រោយពី.ទទួលបានប្រាក់កក់.ពីឈ្មោះចាំង គង់ឡាយ
មួយចំនួនរួចមក ប្លង់.ក៏បានកាត់.ដាក់ឈ្មោះចាំង គង់ឡាយ ហើយដែរ តែដីទាំងនោះបែរជាត្រូវផ្ទេរកម្មសិទ្ធិពីឈ្មោះចាំង គង់ឡាយ ទៅឈ្មោះសែម សារ៉ែនឌី វិញ ដែលឈ្មោះសែម សារ៉ែនឌី ជាមន្ត្រីប៉ូលិស.នៅក្រសួងមហាផ្ទៃ ដែលមានស្រុក.កំណើតនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់។
ប្រភពដដែល បន្តថា បន្ទាប់ពីឈ្មោះចាំង គង់ឡាយ បានផ្ទេរក្មសិទ្ធិដីទាំងនោះ.ឱ្យទៅបងគាត់រួចមក រហូតមក.ដល់ពេលនេះ រយៈពេលជាង.១ឆ្នាំទៀតហើយ បែរជាគ្មាន.ការប្រគល់ប្រាក់.មកជូនពួកគាត់ជាម្ចាស់.ដីសោះឡើយ ហើយចេះតែភូតភរកុហក.យកលេសនេះលេសនោះ មិនចេះចប់មិន.ចេះហើយ ជួនប្រាប់ថា ចាំបន្តិច គាត់ស្ទះលុយ ជួនថា លក់របស់.អត់ចេញ ខ្ចីធនាគារអត់បាន ខ្ចីលុយ.ឯកជន អត់មាន… ជាដើម ពោលគឺមានលេសរាប់រយជំពូក តាមមិនទាន់ឡើយ។
ដំបូងឡើយ ឈ្មោះសែម សារ៉ែនឌី ឧស្សាហ៍មក.អើតឈ្ងោក.កន្លែងរកស៊ីគាត់ញឹកញាប់ណាស់ តែដោយសារមក.ពេលណាតែងមាន.ប្រជាពលរដ្ឋទៅជួប ដើម្បីទារលុយ.មិនឈប់ ទើបឈ្មោះសែម សារ៉ែនឌី លែងហ៊ាន.មករហូតដល់សព្វថ្ងៃ។
ប្រភពខាងលើ បានឱ្យដឹងទៀតថា ឈ្មោះសែម សារ៉ែនឌី ក្រោយពីទិញដី.នោះហើយ បានសាងសង់.វិឡាធំមួយ មានកម្ពស់ដល់.ទៅ៧ជាន់ មានដាំដើឈើលម្អ មានបើកលក់ចំណីអាហារច្រើនប្រភេទ ព្រមទាំងបានប.ង្កើតជាស្ថានីយប្រេងមួយ.ទៀតផង ពោលគឺជាកន្លែងរកស៊ីធំ.ដុំណាស់ និងមានបុគ្គលិកបម្រី.ការជាច្រើននាក់ទៀតផង។
ដំបូង ឈ្មោះសែម សារ៉ែនឌី ពេលទិញដីដំបូង គឺស្រួលណាស់ អត់ជំពាក់.លុយទេ តែដល់ចេញឈ្មោះចាំង គង់ឡាយ មកទិញចូលគ្នា ទើបប.ង្កជាបញ្ហាដល់.ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ ដែលមកដល់.សព្វថ្ងៃ ឈ្មោះសែម សារ៉ែនឌី មានជាប់.ជំពាក់លុយប្រជាពលរដ្ឋដល់ទៅ.៧គ្រួសារ ប៉ុន្តែចេញមកប្តឹងតែ.៤គ្រួសារប៉ុណ្ណោះ ខណៈគ្រួសារ.ផ្សេងទៀត នៅសល់លុយកាក់.ជំពាក់តិចតួច ទើបមិនសូវរវល់។
ប្រភពខាងលើ បានបញ្ជាក់ ក្រោយពេលលក់ដីអត់.បានលុយ ពួកគាត់ជាជ.ន.រ.ង.គ្រោះទាំង៤គ្រួសារ ក៏បាន.ប្តឹងទៅ.សាលាឃុំ និងត្រូវបាន.ខាងសាលាឃុំ កោះហៅ.៣ដងដែរ តែឈ្មោះសែម សារ៉ែនឌី អត់ព្រមចូល។ លុះពួកគាត់ប្តឹងទៅ.សាលាស្រុក និងត្រូវលោកអភិបាលស្រុក កោះហៅ ៣ដងទៀត ក៏ឈ្មោះនេះមិនបព្រម.ចូលខ្លួនដដែល ដោយបានឱ្យមេការម្នាក់ឈ្មោះ នាក់ វណ្ណៈ ជាអ្នកភូមិក្បែរគ្នា ចូលទៅ.ជំនួ.ស.ទៅវិញ ទើបធ្វើឱ្យមិន ទទួលបាន.លទ្ធផលអ្វីជាផ្លែផ្កានោះឡើយ។
ដោយសារតែ.រកច្រកចេញមិនឃើញ ទើបពួកគាត់ជាជ.ន.រ.ងគ្រោះបានទៅពឹងរកមន្ត្រីម្នាក់ ឈ្មោះឃួន ប៊ុនសេង ធ្វើការ.នៅមន្ទីរេរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ឱ្យជួយរត់ការឱ្យ និងត្រូវចំណាយ.លុយរាប់រយដុល្លារ មានអ្នកខ្លះ.អស់ដល់.ខ្ទង់ពាន់ទៀតផង តែមិនបានផលដដែល
លុះចុងក្រោយទើបដឹងថា តាមពិត ឈ្មោះឃួន ប៊ុនសេង និងឈ្មោះសែម សារ៉ែនឌី បាន.គប់គិតគ្នា ដោយ.ប្រគល់.ប្លង់ទៅ.ឱ្យឈ្មោះសែម សារ៉ែនឌី អស់ទៅហើយ ដោយមិន.បានប្រាប់ពួក.គាត់ឡើយ ហើយឈ្មោះសែម សារ៉ែនឌី បានយកប្លង់.ទៅដាក់ធនាគារ យកលុយ.មកអភិវឌ្ឍន៍កន្លែងរក.ស៊ីរបស់គាត់អស់ទៅហើយទៀតផង។
ពលរដ្ឋទាំង៤គ្រួសារខាងលើ បានអះអាងថា ដីទាំងនោះ គឺឈ្មោះសែម សារ៉ែនឌី បានចេញលិខិត.កក់ប្រាក់ លិខិតប្រគល់ប្រាក់ និងចេញសែក.ឱ្យទៅបើកលុយនៅធនាគារទៀតផង តែជាសែកស្អុយ អត់មានលុយបើកទេ។
ដោយសារតែទទួលរងភាពអយុត្តិធម៌.បែបនេះ ទើបពួកគាត់សម្រេច.ដាក់ពាក្យបណ្តឹង ចូលសាលាដំបូង.ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឱ្យស្ថាប័ន.តុលាការ មេត្តាជួយរកយុត្តិធម៌ជូនពួក.គាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយ។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទង.សុំការបំភ្លឺពីភាគីអ្នកទិញដីពីប្រជាពលរដ្ឋ ឈ្មោះសែម សារ៉ែនឌី និងឈ្មោះចាំង គង់ឡាយ បានទេ កាល.ពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការ.បកស្រាយបំភ្លឺពីគ្រប់ភាគី.ពាក់ព័ន្ធទាំងអស់៕







