ក្រុមគ្រូពេទ្យវៀតណាម ដែលព្យាបាលអ្នកជំងឺ កូវីដ-១៩បានប្រកាស ថា បានរក ឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៣៧ករណី ប៉ុន្តែករណីឆ្លងថ្មី គឺស្ថិតនៅក្នុង ចំណោមអ្នកធ្វើចត្តាឡីស័ក ក្នុងខេត្ត ហាយយឿង ។
ស្ថានភាពនៃការឆ្លងកូវីដ-១៩ ស្ថិតក្រោមការ គ្រប់គ្រងដោយអ្នក ដែលបានប៉ះពាល់ជាមួយអ្នក ជំងឺនាពេល កន្លងមក ស្ថិតនៅក្នុងការតាមដាន។នៅព្រឹកថ្ងៃទី ៤ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បច្ចុប្បន្នអ្នកឆ្លងថ្មី នៅខេត្តហាយយឿង បានកើនឡើងដល់ទៅ២៨៧នាក់ ។
នេះជាការឆ្លងខ្ពស់ បំផុតមិនធ្លាប់មាន នៅក្នុងសហគមន៍ចាប់តាំង ពីការផ្ទុះកូវិដ-១៩ ក្នុងប្រទេសនេះ ។ដោយឡែក នៅក្នុងប្រទេសថៃ វិញនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈនេះដែរ ក៏បាន រកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០៩នាក់ទៀត ដោយក្នុងនោះ ៧៩៦នាក់ ជាករណីឆ្លងក្នុងស្រុក និង ១៣នាក់ទៀតជាករណីនាំ ចូលពីក្រៅប្រទេស។
អាជ្ញាធរគ្រប់គ្រង ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានគូសបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លង ក្នុងស្រុកទាំង ៧៩៦នាក់នោះ អ្នកឆ្លង ៧៥១នាក់ត្រូវបានធ្វើតេស្តរកឃើញនៅក្នុងសហគមន៍ ដែលពួកគេរស់នៅតែម្តង ខណៈ ៤៥នាក់ ទៀតត្រូវបានធ្វើតេស្តរកឃើញ នៅតាមមន្ទីរពេទ្យ។
គ្រាន់តែខេត្ត សាមុត សាខន មួយប៉ុណ្ណោះ បានរ៉ាប់រងករណីឆ្លងថ្មីៗ ខាងលើនេះ រហូតដល់ទៅ ៧៨៦នាក់តែឯង ទៅហើយ ដោយក្នុងនោះ ៧៥០នាក់ជាករណី ឆ្លងក្នុង សហគមន៍ផ្ទាល់ (៥៤៩នាក់ជាជនជាតិ មីយ៉ាន់ម៉ា និង២០១នាក់ជាជនជាតិថៃ) ខណៈ៣៦នាក់ទៀត (២៤នាក់ជាជនជាតិមីយ៉ាន់ម៉ា និង ១២នាក់ជាជនជាតិថៃ) ត្រូវបានធ្វើតេស្តរកឃើញនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបាន រកឃើញករណី ឆ្លង COVID-19 សរុប ២២,០៥៨ករណី ក្នុងនោះអ្នកស្លា.ប់.សរុបមាន ៧៩នាក់ និង ១៤,៧៩៨នាក់ (៦៧%នៃករណី ឆ្លងសរុប) បានជា សះស្បើយឡើងវិញ៕











