ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបថា នៅដើមឆ្នាំ២០២១ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាល ប្រមូលផលមានបរិមាណផ្លែស្វាយច្រើន។
សូមជម្រាបថា ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានលើកឡើង អំពីបញ្ហាតម្លៃស្វាយ កែវរមៀត ធ្លាក់ចុះនៅ តំបន់មួយចំនួន ដែលធ្វើឲ្យអ្នក ដាំដុះស្វាយ មានការ ត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា «ជាទូទៅ ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តា ប្រទេសទាំងអស់នៅលើពិភលោក តម្លៃផលិតផលកសិកម្ម រួមទាំងស្វាយផងដែរ មានការ ប្រែប្រួល ឡើងចុះ មិនទៀងទាត់តាមរដូវកាល
និងអាស្រ័យលើទំហំនៃ ការផ្គត់ផ្គង់ និងតម្រូវការ។ ជាក់ស្តែង ដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារ ដល់រដូវ កាលប្រមូលផលមាន បរិមាណផ្លែស្វាយច្រើន»។
ក្រសួងបន្ដថា «ទន្ទឹមគ្នានេះដែរ ក៏មានអ្នកដាំស្វាយមួយ ចំនួនលក់ បាន តម្លៃទាប ដោយមូល ហេតុថា ផ្លែស្វាយមិនទាន់ មានគុណភាព ល្អស្របតាមស្តង់ដារ ដូចជា មានទំហំតូច គ្មានសោភ័ណភាព និងមិនទាន់ ស្របតាមលក្ខខណ្ឌតម្រូវនៃ ការបញ្ជា ទិញរបស់ក្រុមហ៊ុន ស្របពេល នឹងរដូវកាលចូលឆ្នាំ ប្រពៃណី វៀតណាម និងចិន ធ្វើឱ្យពាណិជ្ជករផ្អាកការបញ្ជាទិញ»។
ដើម្បីរក្សាបាននូវស្ថិរភាព តម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដំណឹងសា ជាថ្មីដល់ អ្នកដាំដុះដំណាំស្វាយ ទាំងអស់ សូមរួសរាន់ ធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយ សម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន
និងសេវាបណ្តុះបណ្តាល បច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំ ចងក្រងជា បណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការ កែច្នៃនិងនាំចេញ។
ជាក់ស្តែង ក្នុងគោលដៅជំរុញការ នាំផ្លែស្វាយទៅប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ញើជូនកសិដ្ឋានដែល បានចុះបញ្ជី ជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយ ទៅកាន់ប្រទេសចិន ចំនួន២៥កសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មស.ម្លា.ប់ពងរុយចោះផ្លែស្វាយដែលបានសាង សង់រួចរាល់ចំនួន ៣បន្ថែមទៀត
ទៅប្រទេសចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ សរុបមក កម្ពុជានឹងមាន កសិដ្ឋានចំនួន៣០ និងរោងចក្រប្រព្រឹត្តិកម្មស.ម្លា.ប់ពងរុយចោះផ្លែស្វាយ ចំនួន៤ ដែលប្រទេសចិន នឹងពិនិត្យ សម្រេចអនុញ្ញាតឱ្យនាំចេញផ្លែ ស្វាយស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន៕




