លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើនាយឧត្តមសេនីយ៍ថៃ លោក Suparat Ngernbumroong អគ្គនាយកមជ្ឈមណ្ឌល ទំនាក់ទំនងគម្រោង ព្រះរាជតម្រិះ និងសន្តិសុខជាតិ ជួយបណ្តុះបណ្តាល ជំនាញ កសិកម្ម ដល់ប្រជាកសិករខ្មែរនៅ ក្នុងខេត្តប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដើម្បីចូល រួមអភិវឌ្ឍ សេដ្ឋកិច្ចនៅតាម ព្រំដែនកម្ពុជា-ថៃ។
នេះបើតាមការ បង្ហោះនៅលើហ្វេសប៊ុក ផេកផ្លូវការរបស់ស្ថានទូត កម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ឯកអគ្គរាជទូត បានលើកសំណើ នេះឡើង នាឱកាសដឹក នាំមន្ត្រីការទូត ធ្វើទស្សនកិច្ចសិក្សាមជ្ឈមណ្ឌល គម្រោង ព្រះរាជតម្រិះ និងសន្តិ សុខជាតិ កាលពីរ សៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
ដើម្បីស្វែងយល់ ពីការ អនុវត្តទស្សនៈ វិជ្ជាសេដ្ឋកិច្ចស្វ័យទ្រទ្រង់ (Economic Sufficiency) ផ្តួចផ្តើម ដោយអតីត ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុល យ៉ាដេត ដែលបានជួយលើក ស្ទួយជីវភាពប្រជាជន ថៃ រាប់ លាននាក់ តាមរយៈ វិ ស័យកសិកម្ម។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ Suparat បានសម្តែង ការស្វាគមន៍ និងសន្យាបន្តធ្វើការជាមួយការិយាល័យ អនុ ព័ន្ធយោធា និងអនុព័ន្ធ ពាណិជ្ជកម្ម អមស្ថានទូតកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាល ជំនាញដាំ បន្លែសរីរាង្គ និងចិញ្ចឹមសត្វ ជូនប្រជា កសិករខ្មែរមកពីខេត្តទាំងបីខាងលើ នៅពេលដែល វិបត្តិជំងឺកូវីដ១៩ មានសភាព ធូរស្រាល។
សូមជម្រាបថា គម្រោង ព្រះរាជតម្រិះ និងសន្តិសុខជាតិ ត្រូវបានដឹកនាំ អនុវត្តដោយ កងយុទ្ធពលខេម រភូមិន្ទថៃ អស់រយៈពេល ជាង ៦០ឆ្នាំ ដើម្បីរម្លឹកដល់ ព្រះមហា ករុណាទិគុណអតីតព្រះ មហាក្សត្រថៃ ដែលព្រះអង្គ បានលះបង់ព្រះ រាជកាយ ពលចុះដោះស្រាយបញ្ហាជីវភាពប្រជាជន នៅតាម តំបន់ដាច់ស្រយាល ទូទាំងប្រទេសថៃ៕




