រដ្ឋបាលខណ្ឌឫស្សីកែវ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ទាំងអស់ចាប់តាំង ពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ កន្លងមកនេះ មានបងប្អូន ប្រជាពលរដ្ឋមួយចំនួនតូច បានធ្វើការសែនដកជើងធូប ប្តូរជំនាងថ្មី
ជាពិសេសបងប្អូនទាំងនោះបានយកជំនាង ចាស់ៗ មកចោលតាម របងវត្តទួល សន្តិវ័ន្ត និងវត្តទួលសុវណ្ណារាម ជាដើម ។ ដោយឃើញ បែបនេះអាជ្ញាធរខណ្ឌ សង្កាត់ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី បានធ្វើការ សម្អាតយកចេញ អស់នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក ។
បច្ចុប្បន្នកំលាំងខណ្ឌ និងសង្កាត់ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន និងបានដាក់ កំលាំង ឃ្លាំមើល ក្នុងករណីមានប្រជាពលរដ្ឋនៅ តែបន្តមិនអនុវត្តន៏ តាមការណែនាំរបស់ អាជ្ញាធរ ទេ កំលាំងយើងនិង អនុវត្តន៏តាមច្បាប់ ។



