ខណៈពេលដែល មានមហាជនជាច្រើន មានការរិះគន់ យ៉ាងខ្លាំងទៅ លើក្រុមអ្នកលក់ឡេដែលចេញសកម្មភាព សម្តែងរឿងទុំទាវ ២០២១ រួចមក ក៏ស្រាប់ តែមានខាង ក្រសួងចេញលិខិតមួយ ដោយបានធ្វើការ កោះអញ្ញើញក្រុម សម្តែងខាង លើនោះ យកទៅធ្វើការសាកសួរ។
ក៏ប៉ុន្តែរំលងបាន មួយថ្ងៃស្រាប់តែកញ្ញា អាជី ដែលជាអ្នក សម្តែងតួអង្គ នាងទាវ ខុសបែបបទទម្រង់ ដើមនោះ ចេញមកស្រែកយំ ទាំងទឹកភ្នែកទឹក សំបោរ ទូរសព្ឬសួរ ទៅកាន់ម្តាយខ្លួនថា តើខ្លួនធ្វើអ្វីខុស បានជាគេនាំគ្នាប្រឹង ជាន់ខ្លួន សម្បើមម្ល៉េះ?
ក្រោយពីវីដេអូដែលនាង បានខលទៅកាន់ម្តាយ នោះបានបង្ហោះនៅលើ បណ្តាញសង្គមរួចមក ក៏ស្រាប់តែមានមហាជនជា ច្រើននាំគ្នារិះគន់បន្ថែមទៀត ដោយព្រោះថា អ្វីដែលនាងបានសម្តែង ទៅនោះ គឺពិតជាខុសខ្លាំង
ចំពោះសាសនា ចំពោះអក្សរ សិល្ប៍ខ្មែរ ក៏ដូចជាខុសចំពោះ ប្រពៃណីទំនៀមទំលាប់ ជាពិសេសគឺកាយ បង្ហាញសកម្មភាព ដែលហួសពីតម្លៃស្ត្រីផងដែរ ហើយនាងបែរ ជារុញច្រានកំហុស នោះចោលងា កទៅសួរថានាងខុសអ្វីទៅវិញ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងថា តើការចូលទៅបំភ្លឺរបស់នាងជាមួយ នឹងខាងក្រសួងនោះយ៉ាង ណានៅឡើយទេ ដោយ មហាជនភាគច្រើនរង់ចំណាត់ការ ចំពោះក្រុមសម្តែង ខាងលើឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ បំផុតចំពោះការប្រមាថ ដ៏ធ្ង.ន់.ធ្ងរ.មួយនេះ៕




