ខេមរៈ សិរីមន្ដ ដែលធ្លាប់តែច្រៀង ស្រែកខ្លាំងៗ នោះ ពេលនេះបានឈា នមួយ ជំហានទៀត តាមរយៈការ លូកចូល ទៅច្រៀងបទជា ចង្វាក់រ៉េប បែបHip Hob វិញម្ដង ដែលចេញបទចុង ក្រោយ ”ហួសសម័យ” និពន្ធទំនុកច្រៀង ដោយលោកខេមរៈ ភារុណ ជាបងប្រុសរបស់ លោកតែម្ដង។
លោកខេមរៈ សិរីមន្ត បានចេញវីដេអូ នៅក្នុងបណ្ដាញសង្គមទីកតុក ហើយយកមកបង្ហោះបន្តនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយធ្វើការបញ្ជាក់ចំពោះគោលបំណងនៃការផលិតបទនេះថា ការផលិតបទនេះឡើង មិនមែនដើម្បីភាពល្បីល្បាញ ឬភាពទាក់ទាញអ្វីទេ ព្រោះភាពល្បីល្បាញកន្លងមក លោកបានស្គាល់រួចមកហើយ ហើយក៏សុំាហើយដែរ។
លោកបន្តថា ប៉ុន្តែអ្វីដែលលោក និងបងប្រុសផលិតមកនេះ គោលបំណងធំជាងគេនោះ ចង់ឲ្យប្អូន ដែលដើរផ្លូវខុស ភ្ញាក់រលឹកមកធ្វើរឿងល្អៗ ខំរៀនសូត្រ ប្រឹងរកលុយ រឿងកា.ប់ចា.ក់ធ្វើ ការប្រព្រឹត្តិទង្វើមិនល្អនោះ វាហួសសម័យទៅហើយ ព្រោះសម័យនេះ ជាសម័យរកលុយ។
បទមួយនេះមានការជជែកគ្នា ជាច្រើនពីអ្នកជំនាញច្រៀងរ៉េប ដោយមាន ការយល់ឃើញខុសៗគ្នា អ្នកខ្លះថា សិរីមន្ដ តាំងពីទៅហង្សមាស បទចម្រៀងមិនសូវ មានគុណ ភាពដូចកាលនៅ សាន់ដេ និងខ្លះទៀតថា លោកសិរីមន្ត ច្រៀងរ៉េប ស្ដាប់មិនបាន គឺញាប់ ពេក មិនដឹងថា និយាយថាម៉េចឡើយ។
នៅលើបណ្ដាញសង្គម Tik Tok ឯណោះវិញ គេយកបទ ”ហួសសម័យ” ទៅ Troll កាន់តែច្រើន ហើយម្នាក់ៗផ្តោត សំខាន់ពេលសិរីមន្ដ រ៉េបញាប់ពេក នោះតែម្ដង ដោយស្ទើរតែគ្រប់គ្នានិយាយថា មិនដឹង សិរីមន្ដ រ៉េបនោះ ជាពាក្យពេចន៍អ្វីទេ ស្ដាប់មិនទាន់ ឬស្ដាប់មិនបាន ជាដើម។
អ្នកខ្លះទៀតបានបន្ទោស ទៅលើហង្សមាស ដែលធ្វើបទចម្រៀង ឲ្យសិរីមន្ដ ច្រៀងរ៉េបខុសបច្ចេកទេស មិនដូចអ្នក រ៉េបអាជីព ខណៈដែលខ្លះទៀតថា គួរតែធ្វើបទ ប៉ារ៉ូលខ្ពស់ៗឲ្យសិរីមន្ដ ច្រៀងដូច កាលនៅសាន់ដេ វិញទៅ។
ជុំវិញរឿងនេះដែរ លោក ខេមរៈ ភារុណ ជាអ្នកនិពន្ធនំនុក ច្រៀងបទ ”ហួសសម័យ” និងជាបងប្រុស ឬទីប្រឹក្សារបស់ខេមរៈ សិរីមន្ដ នោះ បានឲ្យដឹងថា ការរ៉េបលឿន នោះ គឺធ្វើដើម្បីកុំឲ្យអ្នកណា អាចធ្វើបានដូចសិរីមន្ដ។
លោកភារុណ ថា ការរ៉េប បែបលឿននេះ នៅបរទេស គេមាន យូរហើយ តែសិរីមន្ដ ច្រៀងរ៉េបនេះ មិនមែន ដំបូងទេ គឺបានធ្វើជាញឹកញាប់ ដែរហើយ។ ចំពោះការ ដែលគេថា សិរីមន្ដ រ៉េបលឿនពេក អ្នកខ្លះស្ដាប់ មិនបាននោះ នេះជាបច្ចេកទេ សនៃការច្រៀងរ៉េបទេ។ លោកថា ធ្វើបទនេះ អីចឹងដើម្បីកុំឲ្យគេចេះ តែធ្វើតាម ឬដូច បាន ហើយលោកថា អត់មាន បញ្ហាចោទទេ ព្រោះនៅបរទេស គេរ៉េបបែប លឿនអីចឹង។
លោកភារុណ បន្ថែមថា សិរីមន្ដ ចេញបទរ៉េប ថែមទៀត ឬយ៉ាងណា នៅពេល ខាងមុខនេះ គឺអាស្រ័យទៅលើគោលការណ៍ របស់ផលិតកម្មហង្សមាស ហើយ សម្រាប់លោកជាអ្នកនិពន្ធ គឺចង់ធ្វើបទ ចម្រៀងឲ្យសិរីមន្ដ ច្រៀងឲ្យបានគ្រប់ រសជាតិតែម្ដង។
ថ្វីត្បិតតែអ្នកខ្លះថា ខេមរៈ សិរីមន្ដ ច្រៀងរ៉េបមិនកើត ព្រោះស្ដាប់ មិនបានមែន ប៉ុន្ដែតាំងពីលោកសិរីមន្ត និងព្រាប សុវត្ថិ ចាប់ផ្ដើមវា.យលុយ ទីផ្សារចម្រៀងរ៉េប មក ធ្វើឲ្យអ្នកចម្រៀងរ៉េប ដូចជា លោកវណ្ណដា, ងួន ចាន់ដេវីត និងខ្មែរមួយជីវិត ជាដើម ហាក់ច្របូកច្របល់ រហូតដល់មានអ្នកលេង បណ្ដាញសង្គម បានលើកឡើងថា សុំកុំឲ្យសិរីមន្ដ និងកំពូលតារា ចម្រៀងព្រាប សុវត្ថិ ចេញបទរ៉េប ថែមទៀត ព្រោះខ្លាចតារា ចម្រៀងរ៉េបផ្សេងៗទៀត ដាច់បាយ ទៀតផង។
ខេមរៈ សិរីមន្ដ កាន់តែមានសង្ឃឹមយ៉ាង មុតមាំថា នឹងឡើងទៅអង្គុយ កៅអីព្រាប សុវត្ថិ ដែលនៅទំនេរនៅហង្សមាស ក្រោយពីលោក សិរីមន្ត ផ្ទុះបទ ”ពឺតៗ” ធ្វើឲ្យតារាទាំងឡាយនៅហង្សមាស មិនអាច ទប់ទល់ជាប់នោះ។
ប៉ុន្ដែអ្នកជំនាញ សិល្បៈ លោកនូ ស៊ិប បានលើកឡើងថា គិតមកត្រឹមដើម ឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ដ មិនទាន់អាចវ៉ាព្រាប សុវត្ថិ បានឡើយ ព្រោះតាំង ពីព្រាប សុវត្ថិ ចេញពីហង្សមាស ចូល Galaxy នោះ ពេលនេះលោក ក៏មិនទាន់ធ្លាក់ចុះដែរ។
ទស្សនិកជនចាប់អារម្មណ៍ ផងដែរថា នៅដើមឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ដ បានតែងខ្លួនប្លែកៗជាងមុន ហើយលោកកាន់តែប្រឹង លើកស្ទួយភរិយាកូន៣ អ្នកស្រីគួយ ផល្លី កាន់តែខ្លាំងផងដែរ តាមរយៈការឲ្យដឹកនាំ សម្ដែង MV របស់លោកផ្ទាល់តែម្ដង៕






