គិតដល់វេលាម៉ោង ១៩ ថ្ងៃទី ១០ខែកុម្ភៈ គណៈកម្មការទប់ស្កាត់ការឆ្លង រាលដាលកូវីដ-១៩ បានប្រកាស ឲ្យដឹងថា បានរកឃើញករណីវិជ្ជមាន ២១នាក់បន្ថែមទៀត នៅថ្ងៃនេះ ក្នុងនោះមាន ២០ នាក់ឆ្លងក្នុងសហគមន៍ និង ម្នាក់នាំចូលពីក្រៅ។ អូ
ក្នុងចំណោមអ្នកឆ្លងទាំង២០ នាក់នៅក្នុងសហគមន៍ មាន ខេត្តហាយ យឿង ១៤នាក់ ខេត្ត ក្វាងនិញម្នាក់ យ៉ាឡាយ៤នាក់ និងទីក្រុងហ៊ូជីមិញម្នាក់។ ជាមួយគ្នានេះ ក៏មានអ្នកចូលពីក្រៅម្នាក់ធ្វើចត្តាឡីស័ករកឃើញវិជ្ជមាន ។ ចំណែកអ្នកនាំចូលពីក្រៅគឺជាជនជាតិឥណ្ឌូនេស៊ី បានធ្វើចត្តាឡីស័កនៅទីក្រុងហ៊ូជីមិញ។
សរុបអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសវៀតណាមគិតដល់ថ្ងៃទី ១០ ខែកុម្ភៈ មានដល់ទៅ ១១៩៧នាក់ ក្នុងនោះចំនួនអ្នកឆ្លង ចាប់ពីថ្ងៃទី២៧ខែមករា មកទល់ពេលនេះមានដល់ទៅ ៥០៤នាក់ ។
រដ្ឋាភិបាលវៀតណាម និងតាមបណ្តាខេត្តនានា បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែមានស្មារតី ការពារខ្លួន គឺត្រូវពាក់ម៉ាស់ លាងដៃ នៅពេលធ្វើដំណើរនៅទី សាធារណៈ។ ចំណែកពលរដ្ឋដែលចេញទៅពីតំបន់ មានការឆ្លង កូវីដ-១៩ គឺត្រូវតែផ្តល់ព័ត៌មានដល់មន្ទីរសុខាភិបាលក្នុងតំបន់ ដែលខ្លួនរស់នៅ។
ឆ្លងរាលដាលនៅពេលនេះប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវៀតណាម កំពុងឈានចូលបុណ្យចូលឆ្នាំប្រពៃណី ជាថ្ងៃឈប់សម្រាកដ៏សំខាន់ ប្រចាំឆ្នាំ។ ពលរដ្ឋដែល ទៅធ្វើការនៅទីក្រុង ពិសេសគឺទីក្រុងហ៊ូជីមិញ ក៏បានវិលត្រឡប់ ទៅស្រុកវិញដើម្បីជួបជុំគ្រួសារ អបអរចូលឆ្នាំ៕

