ក្រោយពីចេញលទ្ធផល នៃការចូលខ្លួនបំភ្លឺរបស់ក្រុម សម្តែងរឿង ទុំទាវ២០២១ រួចមក មហាជនបាននាំគ្នា សម្តែងការ ហួសចិត្ត ក៏ដូចជាអ្នកខ្លះ លើកឡើងថា ការដែលត្រឹមតែឲ្យចេញមុខសូមទោសជាសាធារណៈ
ឬក៏ការអនុវត្តតាមកិច្ចសន្យាចំនួន៨ចំណុច ដែលខាងក្រសួងដា ក់ឲ្យទៅលើក្រុមអ្នកលក់ឡេនោះគឺវាមាន លក្ខណៈមិនយុត្តិធម៌សោះ ខណៈដែល ចំប៉ី ខ្មៅ ដែលធ្លាប់ប្រព្រឹត្តិទង្វើស្រដៀងគ្នាបែបនេះ ពីមុនមក បែរជាត្រូវទទួលទោស ជាប់គុក អស់រយៈពេលដល់ទៅ មួយឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយយោងតាមការ បង្ហោះរបស់ លោក ផែង វណ្ណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ ឲ្យដឹងថា៖ «ចំប៉ីខ្មៅជាកូនកសិករក្រីក្រ និយាយខុសត្រូវចាប់បញ្ជូនទៅដាក់ពន្ធនាគារ ។
ចំណែកក្រុម និពន្ធ និង ដឹកនាំសំដែង រឿងទុំទាវបំភ្លៃអក្សរសិល្ប៍ខ្មែរ បំ.ផ្លាញសាសនា តែគេមានលុយ ឪពុកគេពាក់ផ្កាយ ៣ មានមន្ត្រីរត់ការឆ្វេចឆ្វាច ត្រឹមតែសុំទោស និង ធ្វើកិច្ចសន្យា ត្រលប់ទៅផ្ទះវិញ ។
អរគុណក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ដែលបានខិតខំ ធ្វើការអោយ មហាជនមេីលឃេីញ កាន់តែច្បាស់ថា កម្ពុជាច្បាប់មានស្តង់ដារ ២។ មានលុយ មាន បុណ្យស័ក្ដិ ធ្វើខុសយ៉ាងណាក៏ គ្មានទោសដែរ ។ ចំណែក អ្នកក្រីក្រ អត់លុយ អត់ បុណ្យស័ក្ដិ សូម្បីតែញញឹមក៏គេ ថាខុសដែរ» ៕






