យោងតាម កាសែត South China Morning Post បានចុះផ្សាយ ឲ្យដឹងថា តារាសម្តែងចិននាង Gao Liu បានធ្វើការ ព្រ.មា.នទៅដល់អ្នកគាំទ្ររបស់នាង ឲ្យគិតពី ហានិភ័យគ្រោះថ្នាក់ នៃការកែ សម្ផស្សផង ខណៈដែលពេ លនេះ រូបនាងផ្ទាល់ បានជួ បហើយ បន្ទាប់ពី កែច្រមុះនៅគ្លីនិកមួយគ្មាន ឯកទេស និងជំនាញ ច្បាស់លាស់ ជា លទ្ធផល បានបន្សល់ ទុកនូវចុងច្រមុះ របស់នាង រលួយ បែបនេះ។
នាង Liu បានចែករំលែក រូបភាពដ៏រន្ធត់ នៃច្រមុះរបស់នាង ប្រែសភាពខ្មៅ និងសាច់ងាប់ ខណៈពេលនេះ នាងបានបាត់បង់ ផ្នែកនៃការងារ សម្តែងមួយ ចំនួន ដែលធ្វើឲ្យមានអារម្មណ៍.ចង់តែ ធ្វើអ.ត្ត.ឃា.ត.ម្តងៗ។
នាងបាននិយាយថា “ខ្ញុំបានគិតថា រយៈពេល ៤ ម៉ោង នៃការវះកាត់នេះ នឹងធ្វើឱ្យខ្ញុំកាន់តែស្រស់ស្អាត ប៉ុន្តែ ខ្ញុំមិនបានដឹងថា ពួកគេនឹងចាប់ផ្តើមជា សុបិន្តអាក្រក់បែបនេះនោះទេ”។
សូមបញ្ជាក់ថា ការវះកាត់កែ កុនខ្នាតតូច ដើម្បីផ្សាភ្ជាប់ ឆ្អឹងខ្ចីទៅ ចុងច្រមុះរបស់នាង ត្រូវបានឆ្លងមេរោគ ដែលបណ្តាល ឱ្យមានការ វះកាត់ បន្តទៀត ដែលនាង បានសម្រាកនៅមន្ទីរពេទ្យរយៈពេល ៦១ ថ្ងៃ ហើយនាង ត្រូវចំណា យអស់ ៤០០,០០០ យ័ន (ស្មើនឹង ៦ ម៉ឺនដុល្លារ)។
យោងទៅតាម របាយការណ៍របស់ AsiaOne នាង Liu ក្រោយមក បានដឹងថា កន្លែងដែលធ្វើការវះកាត់លើ នាងត្រូវបានដកហូត ពីការធ្វើបែបបទ បែបនេះ ហើយបច្ចុប្បន្នកំពុងរង់ចាំការ ស៊ើប អង្កេតឱ្យបាន ពេញលេញ។
ជុំវិញករណីនេះ ផងដែរ បណ្តាញសារព័ត៌មានចិន បានរាយការណ៍ ឲ្យដឹងថា ការិយាល័យសុខភាព ក្នុងស្រុក នៅភាគខាងត្បូង ទីក្រុងក្វាងចូវ ដែលជា កន្លែងគ្លីនិកនេះ ស្ថិតនៅ ក៏បានបញ្ជាក់ថា ខ្លួនកំពុង ស៊ើបអង្កេត បញ្ហានេះ។
នេះបើយោងតាមរបាយការណ៍ របស់អង្គភាពស្រាវជ្រាវទីផ្សារចិន iiMedia បាន បញ្ចេញឲ្យដឹងថា ការវះ.កា.ត់.ផ្លាស្ទិច កំពុងតែរីកដុះដាល ដូចផ្សិត នៅក្នុងប្រទេសចិន ដែលមានអ្នកជំងឺជាង ១៥,២ លាននាក់ ត្រូវបានប៉ាន់ប្រមាណថា បានស្លា.ប់ក្រោម.ផ្លែកាំ.បិ.ត.វះកា.ត់ កាលពីឆ្នាំមុន៕




