មន្ត្រីបានធ្វើសេចក្តីជូន ដំណឹងថា មានបុរសម្នាក់ ឈ្មោះ ញាន ណារីន អាយុ ៣៩ឆ្នាំ នៅភូមិ ឈើទាលគង ឃុំ ជាំក្សាន្ត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ បានរត់ចេញ ពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាល ពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
ពេលនេះ មន្ត្រីនៅមណ្ឌល ចតាឡីស័ក សូមជម្រាបជូន សាមីខ្លួន ឬគ្រួសារ និង អាជ្ញាធរដែលមាន ការពាក់ព័ន្ធជួយបញ្ជូន បុរសម្នាក់នេះ មកធ្វើចត្តាឡីស័ក វិញផង ដើម្បីប.ញ្ឈប់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕



