រដ្ឋបាលស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ បានព្យួរតំណែង ការងារ មេភូមិ មួយរូប ឈ្មោះលួង ឡុង ស្ថិតនៅក្នុង ភូមិ ដំរីស្លា.ប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីដឹងថាមេភូមិរូបនេះ បានប.ន្លំយកប្រាក់ ឧបម្ភសម្រាប់អ្នក.ក្រក្នុងពេល.កើតមានជំងឺកូវីដ.១៩ទៅឲ្យសាច់.ញាតិ.របស់ខ្លួន។
អភិបាលស្រុកកំពង់ស្វាយលោក អ៊ុន បុត្តបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកុម្ភៈនេះថា រដ្ឋបាលស្រុក បានព្យួរការងារលោក លួង ឡុង មេភូមិដំរីស្លា.ប់ ដើម្បីស្រាវជ្រាវ.រកកំហុសឆ្គងរបស់គាត់។
លោក អ៊ុន បុត្តប្រាប់ដំណើរដើមរឿងដំបូងថា ស្ត្រីឈ្មោះ ឃុំ ណាវ ជាអ្នកភូមិដំរីស្លា.ប់ កាលពីមុនគាត់មាន.ប័ណ្ណក្រីក្រ ហើយរយៈ.ពេលប៉ុន្មានខែ.ក្រោយនេះ ប័ណ្ណក្រីក្ររបស់គាត់បានផុ.តសុពលភាព ដូច្នេះត្រូវវា.យ.ត.ម្លៃ.ភាព.ក្រីក្រឡើងវិញ ហើយក្រុមការងារភូមិ ឃុំ បានបន្តសុពល.ភាពបណ័្ណរបស់គាត់ ក្នុងពេលដែលគាត់.បានចំណាកស្រុក។
លោកអ៊ុន បុត្តបន្តថា “បើតាមនិតិវិធី កាលណា.សមីខ្លួនមិននៅគេមិនត្រូវវា.យ.ត.ម្លៃទេ ប៉ុន្តែដោយសារ.តែមេភូមិ គាត់អាណិត.គ្រួសារហ្នឹង អ៊ីចឹងឲ្យគាត់.ជាប់ក្រីក្រ.ទៅព្រោះថ្ងៃណាមួយ.គាត់មកវិញ ក៏គាត់បានថវិការហ្នឹងប្រើប្រាស់ទៅ ដល់ពេល.គាត់ទៅបាត់ ក្រោយមកក៏មេភូមិគាត់.មានកូនគាត់.មកពីថៃ ក៏ក្រីក្រដែរ មេភូមិនោះ ក៏យកប័ណ្ណក្រីក្រហ្នឹងទៅ.ឲ្យកូនស្រីរបស់គាត់ បើកយកថវិកាមួយខែ ១៤០,០០០ រៀល យកមក.ដោះស្រាយ.ជីវភាព”។
លោកអភិបាលស្រុកកំពង់.ស្វាយប្រាប់ថា ក្រោយមកម្ចាស់ដើម.គេមកវិញហើយសួរនាំ ឃើញប័ណ្ណក្រីក្រ មេភូមិ.ក៏ព្រមប្រគល់.លុយ ៦ ខែដែលកូន.របស់គាត់បើក.មកផ្គត់ផ្គង់ជីវភាពនោះ ទៅម្ចាស់.ដើមវិញ ខណៈដែលកូនប្រុស.របស់ស្ត្រីដែលជា.ម្ចាស់ប័ណ្ណមិនសុខចិត្ត រកប្តឹងទារ.សំណងជំងឺចិត្ត។
ប៉ុន្តែយ៉ាងណា បើតាមលោកអភិបាលស្រុក.កំពង់ស្វាយ បច្ចុប្បន្នរដ្ឋបាលស្រុក.គ្រាន់តែអនុវត្តតាម.វិន័យរដ្ឋបាល ប៉ុណ្ណោះ ដោយព្យួរ.ការងារ ដើម្បីស្រាវជ្រាវ.រកកំហុសឆ្គងរបស់គាត់។
លោកអ៊ុន បុត្តបញ្ជាក់ថា “ប្រសិនបើគាត់យក.ប័ណ្ណហ្នឹងទៅឲ្យអ្នកមាន អាហ្នឹងមានកំហុសឆ្គង ប៉ុន្តែគាត់យកពីយាយណាវ ដែលគាត់.ចំណាកស្រុកហើយយក.មកឲ្យអ្នកក្រដែរ បើកំហុស.គ្រាន់តែជា.កំហុសនិតិវិធីទេ ប៉ុន្តែឲ្យមាន.កំហុស.ធ្ង.ន់ធ្ងរវា.មិនមានទេ មិនមានកំហុស.ព្រហ្មណ្ឌទេ ហើយគេព្រមសង.វិញហើយ”។
រាជរដ្ឋាភិបាលកម្ពុជា.បានបន្តឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយ.រ.ង.គ្រោះដោយ.វិបត្តិកូវីដ ១៩ ក្នុងជុំទី ៤ រយៈពេល ៣ ខែទៀត គឺខែមករា កុម្ភៈ និងខែមីនា ឆ្នាំ ២០២១ ខណៈថវិកាដែល.បានត្រៀមបម្រុងទុកមាន ២០០ លានដុល្លារ សម្រាប់.ដោះស្រាយបញ្ហានេះ។
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជាបាន.ចាប់ផ្ដើមឧបត្ថម្ភប្រាក់.ជូនគ្រួសារក្រីក្រ និងងាយ.រ.ង.គ្រោះ.ដោយសារវិបតិ្តកូវីដ១៩ តាំងពីថ្ងៃទី ២៥ មិថុនាឆ្នាំ២០២០មក ដោយដំណើរការ.នេះបាន និងកំពុងធ្វើជា.ដំណាក់.កាលៗ។
នៅជុំទី១ ក្នុងខែមិថុនាតាមរយៈក្រសួងសង្គមកិច្ច និងអតីត.យុទ្ធជន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់.សាច់ប្រាក់ជូនក្រុមគ្រួសារ.ក្រីក្រ និងងាយ.រ.ង.គ្រោះ.ដោយសារ.កូវីដ ១៩ បាន ៥៣៨ ៣៨០ គ្រួសារ គិតជាទឹកប្រាក់.អស់ជិត ៩៥ ពាន់លានរៀល ឬប្រហែល ២៥ លានដុល្លារ និងក្នុងខែ.កក្កដាបានផ្តល់ជូន ៥៩៨ ៥១២ គ្រួសារ អស់ទឹក.ប្រាក់ជាង ១០៦ ពាន់លានរៀល ឬប្រហែល.ជិត ៣០ លានដុល្លារ។
ជុំទី២ ក្នុងខែ.សីហា ផ្តល់ជូនដល់ ៦៤៤ ៦៦៥ គ្រួសារអស់.ទឹកប្រាក់ជាង ១១៥ ពាន់លានរៀល ឬ.ប្រហែលជិត ៣០ លានដុល្លារ និងក្នុងខែ.កញ្ញាផ្តល់.ជូន ៦៦១ ៦៨៤ គ្រួសារ អស់ទឹកប្រាក់.ជាង ១១៨ ពាន់.លាន.រៀល។
ចំណែកឯ.ក្នុងជុំទី៣ គឺក្នុងខែតុលា ផ្តល់.ជូន ៦៧៤ ១៤៦ គ្រួសារ អស់.ទឹកប្រាក់ ១២០ ពាន់.លានរៀល ឬ ៣០ លានដុល្លារ និងក្នុងខែ.វិច្ឆិកាផ្តល់ជូន ៧០៣ ៥៩២ គ្រួសារ អស់ទឹកប្រាក់ប្រហែល ១២៦ ពាន់លានរៀល ឬជាង ៣០ លានដុល្លារ៕



