លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលកំពុង.ប្រើប្រាស់.នៅលើពិភព.លោកនេះ ត្រូវ.បានអះអាង.ដោយអ្នកវិទ្យាសាស្ត្រថា វានៅតែ.មានប្រសិទ្ធភាព.ចំពោះ.មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី។ តែទោះជាយ៉ាងណាគេ.មិនទាន់អាច.បញ្ជាក់ពីកម្រិ.ត.អត្រាប្រសិទ្ធភាពរបស់វានៅ ឡើយនោះទេ។
ការបញ្ជាក់របស់.លោកស្រីឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់.ពីកម្ពុជាបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ មេរោគបំប្លែងថ្មីចំនួន.៣នាក់ ដែលជាករណីនាំចូល។ ជន.ដែលរកឃើញវិជ្ជមាន.ជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ជាជនជាតិឥណ្ឌា.២នាក់ និងចិន.ម្នាក់។ ពួកគេបានមក ដល់ប្រទេស.កម្ពុជា.កាលពីថ្ងៃទី០៣ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី បានគូសបញ្ជាក់.ថា មេរោគកូវីដ-១៩ បំប្លែងថ្មីនេះ វានៅតែ.ជាទម្រង់មេរោគកូវីដ១៩ដដែល គ្រាន់តែវាមានលទ្ធភាព ចម្លងលឿន និងខ្លាំងជាងមេរោគចាស់។
លោកស្រីឱ វណ្ណឌីន បានគូសបញ្ជាក់យ៉ាង ដូច្នេះ «ទោះបីវីរុសកូវីដ១៩មានការ បំលែងថ្មីក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្រគេ បានបញ្ជាក់ហើយវ៉ាក់សាំង កូវីដ១៩ ដែលគេរកឃើញ ហើយកំពុងប្រើប្រាស់នៅ លើពិភពលោកយើងនេះ ប្រទេសជាច្រើន ហើយគេកំពុងប្រើប្រាស់ គឺនៅតែមាន ប្រសិទ្ធភាព។ ប៉ុន្តែសំណួរសួរ ថាប្រសិទ្ធភាពកម្រិតណា? អ៊ីចឹងគេកំពុងធ្វើ ការសិក្សា»។
ក្រសួងសុខាភិបាល បានឱ្យដឹងថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងចរាចរ និងរាតត្បាតនៅ លើសកលលោកយ៉ាងខ្លាំងក្លា។
លោកស្រីបានឱ្យដឹងថា នៅលើពិភពលោកមានករណី ឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.7 ប្រមាណជា ៨០ប្រទេសហើយ។ មានប្រមាណជា ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង ១០ នៅក្នុងតំបន់ប៉ាស៊ីប៉ាស៊ីហ្វិក.ខាងលិច។ ចំនួន ៨ប្រទេស/កន្លែង បានរាយការណ៍ពី.ករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 ដែលក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុង.តំបន់អាស៊ាន និងនៅជិតខាងកម្ពុជាដែរ។
ជាមួយគ្នានេះមាន.លើសពី ៤០ប្រទេស និងទីតាំង នៅលើពិភព.លោកត្រូវបាន.រាយការ ណ៍ពីការរកឃើញ.ករណីឆ្លងមេរោគកូវីដ១៩.បំប្លែងខ្លួនថ្មី ប្រភេទ 501.V2 Variant ដែលក្នុងនោះមានចំនួន.ប្រមាណ ៨ប្រទេស នៅតំបន់.ប៉ាស៊ីហ្វិកខាងលិច ដោយបានរកឃើញលើសពី ៧០ករណីហើយ។
ដោយឡែកនៅលើសកលលោក.លើសពី ១០ប្រទេស និងទីតាំង ដែលបាន.រកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ P.1 Variant ។ ក្នុងចំណោមនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចមានការរាយការណ៍.កើតមានលើសពី ២ករណី ឆ្លងវីរុសប្រភេទថ្មីនេះ ពីប្រទេសចំនួន ០២ ផងដែរ ដែលគេមិន.បានបញ្ចេញឈ្មោះ ប្រទេសទាំងនេះឡើយ ដោយ ហេតុផល កំពុងស្រាវជ្រាវបន្តទៀត៕

