ស្ថានឯកអគ្គរាជ ទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គម និយមនៅ វៀតណាម នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រាប់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅខេត្តThua Thien Hue
និងទីក្រុង ដាណាង របស់វៀតណាម ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះ កាំរស្មីវិទ្យុ សកម្មយូវី ដែលកើតមាន ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃសុក្រចុង សប្តាហ៍ ដែល កាំរស្មីនេះ នឹងកើនឡើងរហូត ដល់កម្រិត ហានិភ័យ។
ដោយយោង តាមកាសែត Vietnam News ដែលចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានជូនដំណឹងដល់ និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលកំពុង មានវត្តមានក្នុង ប្រទេសវៀតណាម
ពិសេស នៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងមួយចំនួនជ្រាបថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ សុក្រចុងសប្តាហ៍ សន្ទស្សន៍ កាំរស្មី វិទ្យុសកម្មយូវី នឹងឡើងដល់ កម្រិតហានិភ័យខ្ពស់គឺពី ១០ឡើងទៅ នៅទីក្រុង ហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។
នៅខេត្តThua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់ កម្រិតហានិភ័យខ្ពស់គឺ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមាន ភាគច្រើនមាន នៅចន្លោះ ម៉ោង១១ ព្រឹក ដល់១រសៀល។
បើតាមឯកអគ្គរាជទូត កម្ពុជា សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី៨ ទៅ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ ពពក វ៉ែនតា និងធ្វើឲ្យរលាក ក្នុងរយៈពេល ២៥នាទី។ សន្ទស្សន៍ចាប់ពី១១ ឡើងទៅ ជាកាំរិតកាំរស្មីយូវីខ្លាំងណាស់ អាចប.ង្កឱ្យខូច ខាតស្បែក និងភ្នែក ក្នុងរយៈពេល១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។
ដូច្នេះនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាននៅ ប្រទេសវៀតណាម ពិសេស នៅតាមខេត្ត និងក្រុងដូចមាន រាយ ឈ្មោះខាងលើ ត្រូវមាន ការប្រុងប្រយ័ត្ន ការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ ការពារកំដៅ, បាំងមុខ, ក, ត្រចៀក និង
ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទាន ទឹកឲ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឲ្យគ្រប់គ្រាន់ និងមេត្តាបន្តយកចិត្តទុកដាក់ ការពារសុខភាពឲ្យបាន ហ្មត់ ចត់ជៀសវាង ការឆ្លង Covd-19។
ជាមួយ នឹងការ លើក ឡើងខាងលើនេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ក៏បានបញ្ជាក់ ដែរថា ក្នុងករណីបន្ទាន់ ត្រូវទំនាក់ទំនង ផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕



