នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាស ជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា,មានករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ និង មិនមានអ្នកជាសះស្បេីយ ១៧ ខែកុម្ភៈ ឆ្នាំ២០២១
ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៤នាក់ ដែលជាអ្នកដំណើរ ចូលមកកម្ពុជា (មិនមែន ជាពលករ ធ្វើដំណើរមក ពីប្រទេសថៃ)។
ទី១-បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅភូមិព្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមក ពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់ កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ទី២- ស្ត្រីជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នក ធ្វើដំណើរមកពីប្រទេស ឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលទាំង ០២រូប ខាងលើនេះ ផ្តល់ដោយ វិទ្យាស្ថានជាតិសុខភាព សាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាក ព្យាបាលនៅមជ្ឈមណ្ឌល ជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៨នាក់ ដែលនៅ ក្នុងចំនួននេះមាន បុគ្គលខាងលើនេះ ផងដែរ។ រីឯ អ្នកដំណើរចំនួន ១២៦នាក់ ដែលមាន លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបាន ដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ១២៣ នាក់ និងមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ០៣នាក់។
ទី៣- ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសចិន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ទី៤ – បុរសជនជាតិស្វីស អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី០២ របស់បុរសរូបនេះផ្តល់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្ន អ្នកជំងឺសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕



