ក្រុមអ្នករិះគន់ បានលើកឡើងថា នៅក្នុងសង្គមខ្មែរ នាពេល.បច្ចុប្បន្ន បើនិយាយពីប្រព័ន្ធយុត្ដិធម៌ ហាក់.បីដូចជា មានស្ដង់ដារ ២ខុសគ្នា គឺអ្នកមាន.រួចចេញពីគុក ឯអ្នកក្រគ្មាន លុយឲ្យគេ ត្រូវជាប់គុក តួយ៉ាងដូចជា នាងចំប៉ីខ្មៅជាដើម។
ចំប៉ីខ្មៅ ត្រូវបានប៉ូលិសចាប់ ដាក់គុក ដោយសារនាងខឹង.សម្បានឹងអ្នកប.ង្កហិ.ង្សាទៅលើនាង ហើយក៏ជេរប្រមាថ ដៀលមកលើពូជខ្មែរ ទូទៅតែម្ដង។ ដោយឡែក.ក្រុមនាងៗលក់ឡេ បានយកអក្សរ.សិល្ប៍ខ្មែរ រឿង «ទុំទាវ» មកកាឡៃ អាលាក់អាលើ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះសង្ឃព្រះពុទ្ធសាសនា
រហូតនាំឲ្យមានការរិះគន់ យ៉ាងខ្លាំងពី មហាជន និងក្រុមអ្នកលេង.បណ្ដាញសង្គម។ ប៉ុន្ដែផ្ទុយទៅវិញ បែរ.ជាក្រសួង.វប្បធម៌ គ្រាន់តែកោះ.ហៅពួកនាង.លក់ឡេ ឲ្យចូលទៅបំភ្លឺ និងធ្វើកិច្ចសន្យា ដោយមិនបាន.ចោទប្រកាន់ទោស.ពៃរ៍អ្វីតាមច្បាប់នោះឡើយ។
យោងតាមការបង្ហោះសាររបស់ លោក ហ៊ុន ជា បានរៀបរាប់ឲ្យដឹងថា៖ «រឿងទុំទាវ2021 ដែលអាចមានក្រសួងពាក់ព័ន្ធ:1. ក្រសួងព័ត៍មាន2. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ3. ក្រសួងធម្មការ និងសាសនា4. ក្រសួងអប់រំ
ច្បាប់គ្រប់យ៉ាងដែល អាចពាក់ព័ន្ធនិងក្រសួងខាងលើ ប្រហែលជាត្រូវបានដាក់ក្នុងទូរ ហើយទុក ក្នុងបន្ទប់យ៉ាងល្អ ក្រោយលាបឡេ មិនធម្មតារបស់អូនទាវ ដើម្បីបន្ទុំសាច់អោយសរល្អ។
តែបើតាមខ្ញុំលឺប្រជាពលរដ្ឋដូចមិនពេញចិត្តទេ ហើយពួកគាត់បាន អោយខ្ញុំជួយបង្ហាញពីអារម្មណ៍ពួកគាត់ផងគឺថាថ្ងៃក្រោយបើមានអ្នកណាធ្វើខុស រឺ សំដែងប៉ះពាល់ដល់វប្បធម៌ជាតិហើយ គឺអស់បារម្ភ ដោយប្រើ:១- ប្រើប្រេងក្រឡាសញ្ញាតាប៉ិលោកខែ
២- រកលុយអោយបាន ២០- ៣០ ម៉ឺនក្នុងមួយថ្ងៃ៣- ធ្វើលិខិតសុំទោសទុកអោយហើយទៅ
យុទ្ធសាស្រ្តខាងលើអាចជួយលោកអ្នកបាន»ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលខ្ញុំបានជួប ពួកគាត់ បានសួរថា ក្រោយខ្ញុំបង្ហោះ សូមការបកស្រាយ មានក្រសួងណា ឆ្លើយតបអត់»ចម្លើយ: ឡេគេប្រើត្រូវ ព្រោះក្រសួង ពាក់ព័ន្ធ រួញមាត់អស់ ហើយមើល គីឡូឡេគេផង
អោយ អូនសុំទោស» ៕






