តាមពិត ! សិស្សសាលាឯកជន AIS នៅខណ្ឌជ្រោយ ចង្វារ ឈ្មោះ តាន់ សម្បត្តិឧត្តម ពិតជាបានបើករថយន្ត ពាក់ស្លាក លេខ(នប)មករៀនពិតប្រាកដមែន បន្ទាប់ ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមដាន ឈាន
ដល់ហៅបុគ្គលខាងលើ មកសួរនាំតាមនីតិវិធី។ នេះបើយោង តាមសេចក្តីបកស្រាយ បំភ្លឺព័ត៌មានរបស់ក្រុមការងារ ព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
ក្នុងនោះដោយបញ្ជាក់ថា,ទាក់ទងទៅនឹង ករណីក្មេងប្រុសម្នាក់ ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រេីប្រាស់ រថយន្តពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀន មនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូល
មកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបេីករថយន្តផ្លាកលេខនប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជា បងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាល នៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាល
នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីបានការ រាយការណ៍ពី ប្រជាពលរដ្ឋ ក៏ដូចជាការ ចុះផ្សាយ ព័ត៌មាន នៅលេីបណ្តាញ សង្គមហ្វេសបុកភ្លាម លោក ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានដាក់បទ បញ្ជាដល់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
ធ្វេីការសហការជាមួយការិយាល័យ ចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដេីម្បីធ្វេីការ ស្រាវជ្រាវឲ្យបាន ដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយនេះ ក្រោយពី ធ្វេីការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀន ដោយផ្ទាល់ បានឲ្យដឹង ថាពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម
បានជិះរថយន្តផ្លាក លេខនប បំពាក់សុីរ៉ែន មកសាលារៀនពិតប្រាកដមែន ។ រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃេីញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបេីកបរដេីម្បីធ្វេីការសួរនាំនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង ៣រូបខាងលេី ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក
ធ្វើការកោះហៅឲ្យចូលខ្លួន មកបំភ្លឺលេី ករណីប្រេីប្រាស់រថយន្តផ្លាកលេខនប បំពាក់សុីរ៉ែនជិះទៅសាលារៀន ។ តាមចម្លេីយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់ កំហុស និងបានសារភាពថា រូបគាត់ពិតជាបានយក រថយន្តបងប្រុស របស់គាត់ដែលពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន ។
តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ពីកា រិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាក លេខនប 2. 8763 មិនមាននៅក្នុងបញ្ជីសារ ពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឡេីយ ជាក់ស្តែង រថយន្តនេះត្រូវបាន ម្ចាស់ដេីម ឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជា អតីតមន្ត្រីនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ( បច្ចុប្បន្នជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍)
បានស្នេីសុំធ្វេីផ្លាកលេខនបយកមកបំពាក់លេីរថយន្តឯកជន របស់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់ រថយន្តនេះទៅឲ្យមិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាល នៅរាជបណ្ឌិតសភានគរបាលជាតិ ។
អ្នកព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវ កំហុសរបស់ខ្លួន ជាពិសេស បានធ្វេីការ សុំទោសជាសាធារណ: ចំពោះ ប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាល ជាតិ នូវកំហុស របស់ខ្លួនដែលបានអ នុញ្ញាតឲ្យប្អូនប្រុសរបស់ ខ្លួនប្រេីប្រាស់រថយន្ត ពាក់ផ្លាកលខនប បំពាក់សុីរ៉ែន ជិះទៅ សាលារៀន ដែលខុស ពីច្បាប់បានកំណត់ ។
ក្រោយពីទទួលស្គាល់ កំហុស ធ្វេីកិច្ចសន្យា និងសុំទោស ជាសាធារណ:រួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វេីការ ប្រគល់រថយន្ត និងមនុស្សទាំង ៣នាក់នេះ ទៅនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:
ដេីម្បីត្រួតពិនិត្យឲ្យបានច្បាស់ អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការ លក់ដូររថយន្តផ្លាកលេខនប និងការប្រេីប្រាស់ រថយន្តពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀនដោយ ជនសុីវិលដែល មិនមែនជាសមត្ថកិច្ច ។
ម្យ៉ាងវិញទៀតដោយរថយន្តនេះមិនមែនជា រថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វេីការដោះសុីរ៉ែនចេញ ហេីយដោយការយក រថយន្តនេះទៅប្រេីប្រាស់ ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វេីការដកហូតផ្លាកលេខ នបមករក្សាទុក មិនអនុញ្ញាតឲ្យប្រេីប្រាស់បន្តទៀតឡេីយ ។
ចំណែកម្ចាស់ដេីមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វេីរបាយការណ៍ គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដេីម្បីអនុវត្តបន្ត និងដា.ក់ វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ៕






