សត្វទន្សោង ឈ្មោលដ៏ធំ ១ក្បាលដែលជា ប្រភេទសត្វដ៏កម្រ ស្ទើរតែនឹង ផុតពូជ ទៅហើយនោះត្រូវបាន មន្ត្រីឩទ្យានុរក្សប្រចាំស្នាក់ ការចល័តលេខ ៩១ដើរល្បាត ព្រៃប្រទះ ឃើញងា.ប់ កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ស្ថិតក្នុង ភូមិសែនរុងរឿង ៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងដែន ជម្រកសត្វព្រៃព្រះរកា ដែលជាតំបន់ ការពារ ធនធានធម្មជាតិ។
លោក មាស ញឹម អនុប្រធាន មន្ទីរបរិស្ថានខេត្តបានប្រាប់ អ្នកសាពត៏មាននៅ ព្រឹកថ្ងៃទី២០ ខែកុម្ភៈថា ហេតុបណ្តាល អោយសត្វទន្សោង ឈ្មោល ១ក្បាលដែលមាន ទំងន់រហូតដល់ទៅ ១០០០គ.ក.នេះបានងា.ប់នោះគឺដោយសារ តែការ ជាប់អន្ទាក់ ជើងខាង មុខប៉ែកខាងស្តាំ ដែលពួកអ្នកព្រាន ព្រៃបាន ដាក់អន្ទាក់ ចោលដើម្បីទាក់ នឹងចាប់ សត្វព្រៃនោះ។
លោកបន្ថែមទៀតថា ការងា.ប់ របស់សត្វទន្សោង ឈ្មោលដ៏ធំ១ក្បាលខាងលើនេះ បើតាមការសន្និដ្ឋានរបស់លោក គឺ វាបានងា.ប់ប្រហែល រយះពេល ០១យប់ ០១ថ្ងៃទៅហើយ ទើបមន្ត្រីឩទ្យានុរក្សបស់លោកចុះ ដើរល្បាតព្រៃជួបសាក ស.ពនូវសត្វ ទន្សោងដ៏ធំ ១ក្បាលខាងលើនេះ។
បច្ចុប្បន្នសាក ស.ព.សត្វទន្សោងដ៏ធំ១ក្បាលខាងលើនេះត្រូវបាន មន្ត្រីឩទ្យានុរក្សចល័តស្នាក់ការលេខ៩១ ដឹកទាំងយប់យកមកប្រគល់ អោយមន្ទីរបរិស្ថាន ខេត្ត ដើម្បីសិក្សានិងស្រាវ ជ្រាវ បន្ថែមទៀតទៅលើ ពពួកសត្វព្រៃដ៏ កម្រហើយស្ទើរ នឹងផុត ពូជទៅ ហើយនោះ។
ជាមួយគ្នានោះ លោកមាស ញឹម ក៏បានធ្វើកាអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចប្រជា ព្រានព្រៃ ទាំងអស់មេត្តាប.ញ្ឈប់ជាបន្ទាន់រាល់ សកម្មភាពបរបាញ់នឹង ដាក់អន្ទាក់ដើម្បីចាប់សត្វ ព្រៃយកមក ធ្វើជាមុខជំនួញ ដែលច្បាប់ហាមឃាត់ ពីព្រោះកត្តា ទាំងអស់ខាងលើវា ប្រឈម ទៅនឹងទោស ជាប់ ពន្ធនាគារ ទៅតាមបទបញ្ញាតិ នៃច្បាប់កាពារធនធានធម្មជាតិ របស់ព្រះរាជាណា ចក្រកម្ពុជា៕






