កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបាន កើតឡើង ដែលធ្វើឲ្យអ្នកលេងបណ្តាញ សង្គមនាំគ្នា វែ.ក.ញែ.ក និងបញ្ចេញ.មតិ.រៀងខ្លួន.ចំពោះ.រូប.ព្រះពុទ្ធបដិមាកចំនួន.២អង្គ ដែលមានអ្នក.ខ្លះ.យល់ឃើញថា.ជាការកសា.ងខុស.ពីរចនាបទដើម ចំណែក.ឯអ្នកខ្លះទៀត.យល់ឃើញថា.ជាការត្រឹមត្រូវ.តាម.ខ្នាត.ដើម។
ចំពោះការកសាង រូបព្រះពុទ្ធបដិមាក.នេះដែរ បានធ្វើឡើងនៅក្នុង.វត្តពាមតាឯក ឃុំពាមឧកញ៉ាអូង ស្រុកល្វាឯម ខេត្តកណ្តាល និងជាការស្នើសុំឲ្យមាន.ការកសាងពីសំណាក់.ឧបាសកម្នាក់ ។
នៅក្នុងការការវែក.ញែក ក៏ដូចជាមានការរិះគន់.ជាខ្លាំងពីសំណា.ក់មហាជន.នោះដែរ ក៏មានអ្នកលេង.បណ្តាញសង្គមម្នាក់បាន.ចេញមុខមក.បកស្រាយ.យ៉ាងដូច្នេះថា “លក្ខណៈ.ភិនភាគរូប.ព្រះកាយ ទម្រង់ព្រះភ័ក្រ្ត គម្ពីរឈ្មោះ.ពិតប្រាកដ.របស់ព្រះពុទ្ធទាំង ៥អង្គ ដែលបានត្រាស់ដឹង.នៅក្នុងភពផែនដី.យើងនេះ បានបដិស្ថានទៅ.តាមសម័យកាលនីមួយៗ លទ្ធិផ្សេងៗពីគ្នា៖
ព្រះពុទ្ធទី១៖ ព្រះនាម ព្រះកុស្វរសន្ធោ (ព្រះកុស្វារៈ) ត្រាស់នៅក្នុង.សម័យកាល.បុរេប្រវត្តិស្វាមនុស្ស (ស្វារៈ) ទីកន្លែងដែល.ព្រះអង្គបានត្រាស់.គឺស្ថិតនៅជើង.ភ្នំគម្ដែង ឬ ជើងភ្នំមីដែងប៉ែកខាងតំបន់.ខេត្តស្វាយរៀងប្រទេសយួនសព្វថ្ងៃ ទ្រង់បាន.ប.ង្កើត “គម្ពីរសុរិយៈ”
សម្ដៅលើធម៍ ធម្មជាតិ លទ្ធិសាសនា.របស់ព្រះអង្គបែរព្រះភ័ក្រ្តទៅ.ទិសខាងលើ បើគិតមកដល់សព្វថ្ងៃសាសនា.របស់ព្រះអង្គមានអាយុ.កាល ៤៥១៩ ព្រះវស្សាហើយ។ ព្រះពុទ្ធទី២៖ ព្រះនាម ព្រះកស្សបៈ (នាគមនុស្ស) ត្រាស់.នៅក្នុងយុគសម័យ.កាលស្វារៈកំពុង.តែវិវឌ្ឍន៍ខ្លួនទៅជាមនុស្ស ទីកន្លែងដែលព្រះអង្គបានត្រាស់គឺស្ថិតនៅបាតភ្នំគូលែន ខេត្តសៀមរាបសព្វថ្ងៃ ទ្រង់បានបង្កើត “គម្ពីរវេទ”
(វេទកុសល និង វេទអកុសល) សម្ដៅលើធម៌បែងចែក.ជាពីរ ល្អ និង អាក្រក់ លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅ.ទិសខាងជើង បើគិតមកដល់សព្វថ្ងៃសាសនា.របស់ព្រះអង្គមានអាយុកាល ៤០១៩ ព្រះវស្សាហើយ។
ព្រះពុទ្ធទី៣៖ ព្រះនាម ព្រះកោនាគមនោ (ព្រះនាងនាគ) ត្រាស់នៅក្នុងស.ម័យកាលនាគ (សម័យគោកធ្លក) ទីកន្លែងដែលព្រះអង្គ.បានត្រាស់គឺស្ថិត.នៅតំបន់បាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ ទ្រង់បានបង្កើត “គម្ពីរមេត្រី” សម្ដៅលើធម៌ ព្រះស្រ្តីទាំងបីអង្គ លទ្ធិសាសនា.របស់ព្រះអង្គបែរព្រះភ័ក្រ្តទៅ.ទិសខាងលិច បើគិតមកដល់សព្វថ្ងៃមាន.អាយុកាល ៣៥១៩ ព្រះវស្សាហើយ។
ព្រះពុទ្ធទី៤៖ ព្រះនាម ព្រះសមណ.គោតម (ព្រះសត្ថតៈ) ត្រាស់នៅក្នុងសម័យ.កាល មនុស្សពេញលេញ ទីកន្លែងដែលព្រះអង្គបាន.ត្រាស់គឺស្ថិតនៅឯបាភ្នំដែរ ព្រោះទ្រង់.បានធ្វើដំណើរគោចរ.ពីស្រុកឥណ្ឌា.មកដើម្បីសុំបួស.ពីព្រះពុទ្ធទី៣ ធ្វើជាកូនសិស្ស ដូច្នេះហើយ
ទើបព្រះអង្គត្រាស់ដឹងនៅទីកន្លែងដូចគ្នាផងដែរ…ទ្រង់បានបង្កើត “គម្ពីរបិដក” សម្ដៅលើធម៌ លះបង់កិលេស ទៅនិពាន្តខ្លួនឯង លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងកើត បើគិតមកដល់សព្វថ្ងៃសាសនារបស់ព្រះអង្គមានអាយុកាល ២៥៦១ ព្រះវស្សាហើយ។
ព្រះពុទ្ធទី៥៖ ព្រះនាម ព្រះសិរិអាមេត្រី (ព្រះបាទធរណិន្រ្ទ) ត្រាស់នៅក្នុងស.ម័យកាលនាគមនុស្ស (ពូជអម្បូរនាគមនុស្សមានជីវិតរស់រាន.ច្រើនក៏ជាសម័យក.សាង.ប្រាសាទបាយ័ន្ត) ទ្រង់បានបង្កើត “គម្ពីរតម្រាពិជ័យ” សម្ដៅលើធម៌ តម្រាសាស្រ្តទស្សទាយជោគវាសនានគរ.នឹងអនាគតកាលនៃផែនដី.ទាំងមូល លទ្ធិសាសនារបស់.ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងត្បូង បើគិតមកដល់សព្វថ្ងៃសាសនារបស់ព្រះអង្គមានអាយុកាល ៨១៩ ព្រះវស្សាហើយ។
មនុស្សមួយចំនួនធំប្រាកដជាមានការងឿងឆ្ងល់ជាខ្លាំងនឹង.រឹតតែមិនអាចទទួលយកបានផងដែរ ពីព្រោះផ្ទុយអំពីធម្មចក្របច្ចុប្បន្នសព្វថ្ងៃដែលបាន.ចែងតាមឯកសាររបស់ពួកបរទេសកន្លងមកបានលួច.កាឡៃបំភ័ន្តយ៉ាងស្ដែងៗ ដូច្នេះវត្តមានព្រះទាំង.ប្រាំអង្គនេះហើយគឺជាអរិយ្យបុគ្គលដ៏ឆ្នើមពិតៗ.ដែលបានត្រាស់ដឹកនាំ.ឱយមនុស្សសត្.វទាំងអស់រស់នៅ
ក្នុងលោកឱយដើរលើផ្លូវមួយដែលល្អត្រឹមត្រូវ ប្រកាន់យកសច្ចធម៌ ទៅតាមនិកាយផ្សេងៗពីគ្នាចែង.ចាត់ទុកក្នុងសៀវភៅមហាវីរះបុរស.ក្មែរ ……………………………..។ Cr.វត្ថុស័ក្ដិសិទ្ធិដូនតា.ខ្មែរយើង ៙ថ្ងៃសៅរ៍,ទី១១,ខែមករា,ឆ្នាំ២០២០ ៙ដកស្រង់ចេញពី៖ ស្មារតី អតីតកាល ស្រៈ៚”។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ព្រះពុទ្ធបដិមាកទាំងពីរអង្គ ត្រូវបានសម្រេចឲ្យដកចេញ និងឲ្យមានការកែប្រែឲ្យមកជារចនាបទព្រះពុទ្ធវិញថែមទៀតផង៕





