ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ជាមន្ត្រីនគរបាល ថ្នាក់ជាតិ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ ដែលបានតេស្តវិជ្ជមាន វីរុសកូវីដ ១៩ កាលពីថ្ងៃទី ២១ កុម្ភៈ ២០២១ ស្នាក់នៅខុន ដូរ Skyline Dumex
ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌល ជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ ធ្លាប់បាន ទៅចូលរូមពិធីមង្គលការ មួយនៅព្រៃវែង កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២១ កន្លងទៅ ។
តាមប្រភពពត៌មា នបានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល ស្ត្រីរូបនេះ និងមិត្តភក្កិ ៤នាក់ទៀត បានទៅចូលរួម មង្គលការមួយ នៅភូមិទួល សង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ទន្ទឹមនឹងនោះដោយសារម្ដាយ និងម្ចាស់ពិធីមង្គលការ ជាគ្រូបង្រៀន នៅ សាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ហើយបាន ទៅបង្រៀនសិស្សបន្ទាប់ពីមង្គលការ កូន ។
ដូច្នេះហើយទើបអាជ្ញាធរខេត្ត សម្រេចផ្អាកការសិក្សា មួយរយៈខ្លី ដើម្បីគ្រប់គ្រង សភាពការណ៍មួយនេះ ។គួរបញ្ជាក់ផងដែរថា ម្ចាស់ដើមការមាន ឈ្មោះ ស៊ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមា នភ្ញៀវចូលរួម ក្នុងពិធីការ ចំនួន៨០០នាក់ ៕





