ថ្មីៗនេះ មហាជនអ្នកលេង បណ្តាញសង្គមជាច្រើន ជាពិ សេស Tik Tok កំពុងបានចែករំលែកភាពខឹង សម្បា យ៉ាងខ្លាំង ទៅលើបុរសម្នាក់ មានគណនី Tik Tok ឈ្មោះ «ពូហុន» ក្រោយពី បានប្រើពាក្យមិន សមរម្យប៉ះពាល់ កិត្តិយស ដល់ស្ត្រីក្នុងបទចម្រៀងរបស់ខ្លួន។
ការច្រៀងរបស់ម្ចាស់ គណនី Tik Tok «ពូហុន» នេះ បានធ្វើឲ្យមហាជន ស្នើរសុំក្រសួងពាក់ព័ន្ទ សូមចាត់ការតាម វិធានការផ្លូវច្បាប់ដល់បុគ្គលរូបនេះ ជាកំ.ហិ.ត ក៏ព្រោះតែពាក្យអសុរោះ និង ប្រមាថ.មើលងាយខ្លាំងដល់ស្ត្រី ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ម្ចាស់គណនី Tik Tok «ពូហុន» ត្រូវបានស្នងការដ្ឋាន.ខេត្តកំពង់ស្ពឺ នាំខ្លួនមកណែនាំ និង ម្ចាស់.សាមីខ្លួនបានសុំទោសជាសាធារណៈភ្ញាក់រឭក ដឹងកំ.ហុងផងដែរ ។
តាមការឲ្យដឹងពីផេកផ្លូវការរបស់ ស្នងការដ្ឋាននគរ.បាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ម្ចាស់គណនី Tik Tok «ពូហុន» មានឈ្មោះពិតថា ហួន ហុន អាយុ ៣៨ ឆ្នាំ មានមុខ.របរជាអ្នករត់តុក្នុងហាង.សាច់អាំងមួយ.កន្លែង.ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
បន្ថែមទៀតដែរ ម្ចាស់គណនី Tik Tok ខាងលើនេះ ក៏បាន.បញ្ជាក់ដែរថា ខ្លួនច្រៀងបទចម្រៀងនេះឡើង គឺមិនមានគោលបំណង.ក្នុងការធ្វើឲ្យប៉ះពាល់.ដល់ស្ត្រីនោះឡើយ ហើយលោកសុំការ.អធ្យាស្រ័.យ.លើកលែងទោស និង
សុំទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅ.ទូទាំងប្រទេស អ្នកនិយមបណ្ដាញ.សង្គមមេត្តាអត់ឱនយោគយល់កុំប្រកាន់ទោស.ចំពោះទង្វើអសីលធម៌.នេះផង និង មេត្ដាផ្ដល់.ឱកាសដើម្បីបានធ្វើការកែ.ខ្លួនជាថ្មី ហើយចាប់ពីថៃ្ងនេះ.ទៅ ឈប់លេង.បណ្ដាញសង្គមទៀតហើយ ៕




