បុណ្យហែអ្នកតា ជាបុណ្យប្រពៃណីមួយ របស់ជនជាតិចិ នក្នុងចំណោម បុណ្យប្រពៃណី ផ្សេងទៀត ដែលបងប្អូនខ្មែរ សែស្រឡាយចិន ក្នុងរាជធានីភ្នំពេញ គ្រោង
ចាប់ផ្ដើមធ្វើ នៅព្រឹកថ្ងៃទី២៧ កុម្ភៈ ២០២១ ខាងមុននេះ ត្រូវបានគណៈ កម្មការវិហារ អ្នកតា សាមអួង ក្នុងខណ្ឌច្បារ អំពៅ ប្រកាសផ្អាក ដង្ហែក្បួន នៅឆ្នាំនេះ ។
បើយោងតាម សេចក្តីជូនដំណឹងរបស់ គណៈកម្មការរៀបចំ ពិធីហែអ្នកតាចិន ប្រចាំតំបន់ច្បារអំពៅ ដែលជាតំបន់ ដ៏ធំលេចធ្លោ ក្នុងចំណោម តំបន់៣ ក្នុងរាជធានី ភ្នំពេញ បានប្រាប់ឲ្យដឹងថា ពិធីហែអ្នកតា មានក្បួន រថយន្ត រ៉ឺម៉ក ដឹកក្រុមអ្នក ចូលរូបអ្នកតា ដង្ហែតាមដងផ្លូវសំខាន់ៗ មួយចំនួន ត្រូវសម្រាកមួយឆ្នាំ ដោយសារ ជំងឺកូវីដ-១៩ ។
ចំពោះបងប្អូនសែស្រ ឡាយចិន មកសែនបានជាធម្មតា ប៉ុន្តែត្រូវគោរព តាមគោលការណែនាំរបស់ក្រសួង សុខាភិបាល ដោយត្រូវរក្សា គម្លាត ពាក់ម៉ាស់ បា.ញ់អាល់.កុល លាងសម្អាត.ដៃនឹងសាប៊ូ ៕






