អតីតតារា សម្ដែងដ៍ល្បីល្បាញ នាទសវត្សន៍ទី៨០និង ៩០ អ្នកនាងកែវ កល្យាណ បានប្រាប់”នគរធំ” ​តាមទូរស័ព្ទកាលី ​ថ្ងៃ​ទី១៧ខែ កញ្ញា ថាចាប់ពីពេលនេះនាង លែងអនុញ្ញាត្តិ​ឲ្ យកូនស្រីសំណព្វ​ចិត្តឈ្មោះកែវ ឡាវីញ ថតសម្ដែងភាព​យន្ដណា​ ដែល​លេង​​តួស្រីស្រលាញ់​ស្រីឬស្រលាញ់ភេ.ទ​ដូចគ្នាទៀតហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំ​ពោះការដាក់បម្រាមដ៍តឹង រឹងនេះត្រូវបាន​អ្នកនាង ​កល្យាណ អះអាងថា ​ដោយសារតែក្រោយកែវ ឡាវីញ ថតរឿង”រសជាតិ អ្នកមាន”ដែល​ឡា​វីញ ដើរតួជាស្រី​ស្រ​លាញ់​ស្រី ជាមួយ​តារា​សម្ដែងយ៉ា សុផាន់ម៉ៃ (ខាត់ យ៉ាឡាង)មកFan​ទាំង​សង​ខាង របស់​តួ​អង្គ ២​​នាក់នេះខ្វែងគំនិតគ្នា ហើយក្នុងនោះមាន អ្នកខ្លះ​ជ.ម្រុញ​​ និងប.ង្ខំឲ្យពួកគេ ​ស្រ​លាញ់​​ ឬរៀប​ការជាមួយគ្នានៅ ក្រៅឆាក តែម្ដងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងកល្យាណ ថាអ្វីដែលនាង ប៉ៈ​ពាល់​​អារម្មណ៍​ខ្លាំង.​​ថែមទៀតនោះ គឺកូនស្រីនាង ត្រូវបានFanខ្លះ ចាត់ទុកថាជាតារា ពូ​កែលាក់ ​រឿង​ស្នេហា​ពិត​ ព្រោះ​ខ្លួនមាន ​សង្សារ​ប្រុសទៅហើយ ម៉េចបានមកលេងរឿង ស្រលាញ់​ស្រីដូចគ្នា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង​ក​ល្យាណ ថាក្នុងនាមជាចាស់ទុំ ម្នាក់ក្នុងសិល្បៈ​អ្នក​ស្រី​មិនចង់ លូក​ដៃ ចូល​ក្មេងៗ​ដែល គាំទ្រ​​ទាំងឡាវីញ និងសុផាន់ម៉ៃ នោះទេ ប៉ុន្ដែតារា គេមាន សិទ្ធិលាក់​រឿងឯកជនជា​រឿង​របស់គេ​ ហើយការថតសម្ដែងភាព យន្ដក្នុងរឿង​នោះ យ៉ាងម៉េចគេមិនអាចបង្ខំឲ្យតួអង្គ​ទាំង​នោះ ធ្វើរឿងនៅក្រៅឆាក ​ដូចក្នុងភា ព​យន្ដនោះ​​បានទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងកែវ កល្យាណ ថាដោយសារតែកូនស្រី ប៉ៈរឿងដ៍​រសើបខាង លើទាំង នេះ ហើយ​ទើបនាងដាច់ខាត ចាប់​ ពីពេល​នេះ​តទៅ មិនអោយកូនស្រីថត សម្ដែងរឿងណា ដែលស្រលាញ់ភេ.ទដូ.ចគ្នានោះទៀតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងកល្យាណ ថា១០០%កែវ ឡា​វីញ មិនមែនជាស្រីស្រ​លាញ់​ស្រីនោះទេ ព្រោះកូនស្រីរបស់ខ្លួនមានសង្សារ ជាបុរស ពេញលក្ខណៈ ហើយក្រុម​គ្រួ​សារ​ ខាង​ប្រុស​ក៍ធ្លាប់ ចូលស្ដីដណ្ដឹង ២លើករួចមកហើយតែអ្នកនាងមិនទាន់លើកឲ្យទេ ព្រោះគិតថាពួកគេនៅក្មេងៗពេក ម្យាងទៀត​គ្មានអ្នក​ណាមើលដឹងឡើយ​ថាថ្ងៃក្រោយ​នឹងមាន​រឿង​អ្វីកើតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាអ្នកនាង កល្យាណ ទទួលស្គាល់ថា ក្រោយ​កូន​ស្រី​ លេង​រឿង​”រសជាតិ អ្នកមាន”នោះមកអាចមាន Fanកូន​ស្រីដែល ជាមនុស្សស្រី​ស្រលាញ់ស្រី នោះ តាម​ស្រលាញ់ មែន ប៉ុន្ដែ​កូននាងរាប់អាន មនុស្សមើល​ដែរ ហើយអ្នកនាង​នៅតែ ជឿរជាក់ ​លើកូន​ស្រីថាមិនមែន ជាស្រីស្រលាញ់ស្រីដូច ក្នុងរឿង នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងកែវ កល្យាណ បន្ថែមថាពេលនេះ កែវ ឡាវីញ កំពុងថតភាពយន្ដរឿង ​បុរាណ​មួយ​ឲ្យផលិតកម្មហង្សមាស ហើយពី​ដំ​បូង​ឡាវីញ មិនចង់លេងសិល្បៈ នោះទេ តែអ្នក​ស្រី​ជម្រុញ​ព្រោះអ្នកនាងផ្ទាល់ស្រលាញ់ សិល្បៈខ្លាំង​ណាស់អីចឹង ហើយបាន​ជា​ចង់ឲ្យកូន ​ចូល​រួមក្នុងវិស្ស័យនេះដើម្បី លើកស្ទួយសិល្បៈតែដឹង អីក្រោយផ្ទុះរឿងមាន គេចង់ឲ្យកូនស្រី និងតារាសម្ដែងសុផាន់ម៉ៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រលាញ់គ្នាមែនទែននោះ ធ្វើឲ្យអ្នកនាងមាន​ តែហួសចិត្តព្រោះថារឿង​រ៉ាវ​ទាំងនោះ វា​មិនអាចកើតមានឡើង​ដូច ក្នុងរឿង​នោះ​បាន​​ទេ។ អតីតតារាសម្ដែងរូបនេះអះអាង​ទៀតថាកញ្ញាកែវ ឡាវីញ បានរៀនចប់ នៅមហាវិទ្យាល័យមួយ ផ្នែកDesign ហេតុនេះ​ហើយគេ ​នឹង​ប្រើប្រាស់​ជំនាញរបស់គេ នៅថ្ងៃអនាគតជា មិនខាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការងារសិល្បៈ​អ្នកស្រី​នឹងពិចារ​ណា​ថា ​ក្រោយ​ថត​ចប់​រឿង នៅហង្សមាសនោះនឹងឲ្យឡាវីញ ថតរឿងថ្មីៗទៀត ឬយ៉ាងណា ព្រោះថារឿង​ដែល គេចង់ឲ្យកូន​ស្រីក្លាយ ទៅ​ជាស្រីស្រ​លា​ញ់​ស្រីដូចក្នុង ភាព​យន្ដនោះពិត​ជា​ធ្វើ​ឲ្យប៉ៈពាល់​ ដល់​អារម្មណ៍អ្នកនាងនិងកូនខ្លាំងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងកែវ កល្យាណ បានធ្វើខួបកំណើតឲ្យ កូនស្រីកែវ ឡាវីញ គម្រប់អាយុ ២២ឆ្នាំ​កាល​ពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ហើយ​អ្វីដែលធ្វើឲ្យ Fanដែលជម្រុញឲ្យឡាវីញ និងសុផាន់​ម៉ៃ កាន់តែផ្ដោតថែមទៀតនោះ គឺនៅថ្ងៃខួបនោះនាងយ៉ាឡាង ក៍បាន​ទៅ​ ចូលរួមដែរ ទើបធ្វើ​ឲ្យអ្នកដែលចង់ឃើញពួក គេស្រលាញ់គ្នាមែនទែននោះ រិតតែតាម ដាន ឡាវីញ-សុផាន់ម៉ៃ ថែម​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែតាមរយៈរូបភាពថ្ងៃខួបនោះគេឃើញ ឡាវីញ និងសុផាន់ម៉ៃ ហាក់ឈ នៅឃ្លាតៗ ​ពីគ្នាមិនសូវហ៊ានចូលជិត​ ឬកៀក​កើយ​គ្នាដូចមុននោះទេ ព្រោះតែតារាទាំង ២បារម្ភខ្លាចតែ​ពិបាក ដកខ្លួនរឿង ដែលគេ ចង់ឲ្យពួកគេរៀបការជាមួយគ្នានោះ។ ចំពោះ​អ្នក​នាងកែវ កល្យាណ វិញ សង្កត់ថាកូនស្រី បណ្ដូលចិត្តកែវ ឡាវីញ មាន សង្សារប្រុសមិនមែន ជាស្រី​ដូចអ្វីដែលគេ​ចង់​បាន​នោះ​ឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed