គ្រឿងសមុទ្រ ដែលផ្ទុកក្នុងថយន្ត មួយគ្រឿង មានបំណងដឹកជញ្ជូន ទៅចែកចាយ នៅរាជធានីភ្នំពេញ ត្រូវបានក.ម្លាំងសមត្ថកិច្ចចម្រុះចា.ប់ឃា.ត់.ឱ្យផ្នែក.ជំ.នា.ញត្រូតពិនិត្យ ដោយស.ង្ស័.យ.មានផ្ទុកនូវបង្គាចា.ក់.ប.ញ្ចូលសារធាតុ.ចាហួយ បង្កើ.នទ.ម្ងន់។
ការឃាត់.រថយន្តមួយគ្រឿងនេះ នៅវេលា.ម៉ោង ២ រំលងអធ្រាត ឆ្លងចូលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុច.ផ្លូវបំបែក ឃុំអង្គសុរភី ស្រុក.កំពង់ត្រាច ខេត្តកំពត។
លោក ង៉ែត សាវឿន ប្រធានច្រក.ទ្វារព្រំដែនអន្តរជាតិព្រែក.ចាក បានឱ្យដឹង.ថា គ្រឿងសមុទ្រដែលដឹក.តាមរថយន្តមួយគ្រឿងនេះ បានចរាចរទំនិញប្រភេ.ទគ្រឿង.សមុទ្រមកពីប្រទេស.វៀតណាម។ បន្ទាប់ពីស.ង្ស័.យ.ថា មានប.ង្ក.ប់.នូវ ប.ង្គា ចា.ក់ចា.ហួយ ទើបក.ម្លាំងច.ម្រុះស្ទា.ក់.ចា.ប់.បាន និងប្រគ.ល់ជូនជំនាញត្រួតពិនិត្យ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីបានពិនិត្យ ក.ម្លាំងជំនាញឃើញថា ក្នុងចំណោមបង្គាចំនួន ១៤៣ កេស មាន.បង្គាចា.ក់សារធាតុចា.ហួយចំនួន ៨១ កេស ស្មើនឹង ១ ៤៨៤ គីឡូក្រាម។ រីឯគ្រឿងសមុទ្រផ្សេងទៀត.ដែលពុំមាន.ពាក់ព័ន្ធនឹងបទល្មើស ដូចជា មឹក មានចំនួន ១៩ កេស ទម្ងន់ ៣៧៤ គីឡូក្រាម បង្កង ៦ កេស ទម្ងន់ ១២០ គីឡូក្រាម
អយស្ទ័រ ៦ កេស ទម្ងន់ ១៩៨ គីឡូក្រាម ខ្យងហូល ១ កេស ទម្ងន់ ១០ គីឡូក្រាម កន្ទាយ ១៤ កេស ទម្ងន់ ៤២០ គីឡូក្រាម និងក្តាម ៣ កេស ទម្ងន់ ៩០ គីឡូក្រាម មន្ត្រីជំនាញនឹងធ្វើការពិ.ន័យទៅ.តាមច្បាប់។ ចំពោះបង្គាដែលមានចា.ក់ជាតិ.ហួយ ៨១ កេស មន្ត្រីជំនាញនឹងដឹក.ជញ្ជូនទៅដុ.ត.ក.ម្ទេ.ច.ចោលទាំងអស់ នៅរសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២១ ខែ ឆ្នាំ ដដែល កម្លាំ.ងចម្រុះដែលដឹកនាំដោយ លោក ឃឹម សាមី អភិបាលរងស្រុក.កំពង់ត្រាច លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងក្រោមកិច្ចសម្របសម្រួលនីតិវិធី ពីលោក ឈាវី ម៉ារ៉ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានប.ង្ក្រាបរថយន្តដឹកគ្រឿងសមុទ្រល្មើ.សច្បាប់ ដែល.ចរាចរឆ្លងកា.ត់.តំបន់ខេត្តកំពត ជាបន្តបន្ទាប់៕