នារីវ័យក្មេងម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ទើបនឹងរៀបការប្តីបានត្រឹម ២ថ្ងៃ មិនដឹងថាមាន.បញ្ហាអា.ក់អ.ន់ស្រពន់ចិត្ត ឬជ.ម្លោះរឿងអ្វី ស្រាប់តែវេចបង្វេចចុះចោលផ្ទះ ចោលប្តី បាត់ដំណឹងសូន្យឈឹង ធ្វើឱ្យស្ត្រីជាម្តាយបង្កើត និងប្តី
ស្វះស្វែងតាម.រកសព្វកន្លែង អស់រយៈពេល ៦ថ្ងៃមកហើយ នៅតែមិនទាន់ទទួលបាន.តម្រុយបន្តិចណាសោះ ទើបស្ត្រីជា.ម្តាយា ដាច់ចិត្តកាន់.រូបថតកូនស្រី ចំនួន២សន្លឹក ដើរដាក់ពាក្យបណ្តឹង.តាមប៉ុស្តិ៍.នគរបាល និងពឹងឱ្យក្រុមអ្នកសារព័ត៌មាន.ជួយផ្សព្វផ្សាយតាមរកកូនស្រីត្រឡប់មកវិញ។
ករណីម្តាយកាន់រូបថតតាមស្វែងរក.កូនស្រីនេះ បានកើតមាន.ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុច.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់.ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីដែលកាន់រូបថត.តាមរកកូនស្រី មានឈ្មោះយ៉ូន សាយ អាយុ៣៥ឆ្នាំ មុខរបរកម្មការិនី.រោងចក្រ ស្នាក់នៅបន្ទប់.ជួល ក្នុងភូមិទួលពង្រ សង្កាត់.ចោមចៅទី១ ខណ្ឌពោធិ៍.សែនជ័យ និងមានស្រុកកំណើតនៅឯឃុំត្រពាំង.ស្រែ ស្រុក.មេសាង ខេត្តព្រៃវែង។ ចំណែកកូនស្រី.ដែលបា.ត់ខ្លួនឈ្មោះធល ដាលីន អាយុ ១៨ឆ្នាំ មុខបររកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់.ជួលជាមួយម្តាយ។
តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់.គាត់ ឈ្មោះធល ដាលីន បានបា.ត់ខ្លួន រយៈពេល ៦ថ្ងៃមកហើយ ដោយពុំដឹងថានាង.ទៅទីណា មានរឿងអ្វីកើតឡើង និងមានសុខទុក្ខយ៉ាងណានោះទេ ធ្វើឱ្យគាត់ជាម្តាយ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់
ទើបដាច់ចិត្តកាន់រូបថតកូនស្រី ចំនួន.២សន្លឹក ធ្វើដំណើរទៅដល់ប៉ុស្តិ៍រដ្ឋបាល.នគរបាលចោមចៅទី៣ ដើម្បីប្រគល់ជូននគរបាល និងដាក់ពាក្យប្តឹ.ង.អំពីការបា.ត់.កូនស្រីនេះ សង្ឃឹមថា សមត្ថកិច្ចនឹងអាច.ជួយអន្តរាគមន៍តាមស្វែងរកកូនស្រីរបស់គាត់ឃើញ ខណៈដែលគាត់.និងក្រុមគ្រួសារព្យាយាមតាមស្វែងរក.អស់ពីលទ្ធភាពទៅហើយ។
ស្ត្រីជាម្តាយ បានបន្តថា កូនស្រីគាត់.ម្នាក់នេះ មានប្តីរួចទៅហើយ ដោយបានរៀបការជា.មួយយុវជនម្នាក់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅឯស្រុកកំណើត ក្នុងឃុំត្រពាំង.ស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កូនស្រីនេះ បាននាំប្តីនាង
ធ្វើដំណើរមកពីស្រុកកំណើត ស្នាក់នៅផ្ទះជួល ក្នុងភូមិទួល.ពង្រ ព្រោះព្រឹកស្អែក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ត្រូវចូលធ្វើការរោង.ចក្រវិញ។ បន្ទាប់មក នៅព្រឹកថ្ងៃទី១៦ ឧសភា នាងក៏ទៅធ្វើការរោងចក្រដូច.ធម្មតា លុះថ្ងៃត្រង់ ក៏បានត្រឡប់មកហូបបាយជុំគ្នា.ជាមួយប្តី និងក្រុមគ្រួសារ នៅក្នុងបន្ទប់.ជួល ជាធម្មតា ពុំមាន.បញ្ហាអ្វីកើតឡើងឡើយ។
ស្ត្រីជាម្តាយ បញ្ជាក់ថា ក្រោយហូបបាយរួច នាងបានចាកចេញពីបន្ទប់ជួល ថាទៅធ្វើការ ហើយក៏ស្រាប់តែ.បា.ត់រហូត មិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយគិតរហូតមកទល់ពេលនេះ រយៈពេល ៦ថ្ងៃទៅហើយដែលកូនស្រីរបស់.គាត់បានបា.ត់ខ្លួន។ ក្រោយពីកូនស្រី.បា.ត់ខ្លួន បែបនេះ
បានធ្វើឱ្យគាត់ជាម្តាយ និងប្តីរបស់នាង មានការព្រួយ.បារម្ភខ្លាំងណាស់ អំពីសុខទុក្ខរបស់នាង និងព្យាយាម.តាមរកគ្រប់កន្លែង តែពុំ.ឃើញសោះ ចំណែកទូរស័ព្ទ ហៅចូល តែអត់.លើកទទួល និងចុចបិ.ទ.ថែមទៀត។ គាត់ក៏បាន.ទៅសួរមិត្តភក្តិរួមការងាររបស់.នាង នៅឯរោងចក្រដែរ ប៉ុន្តែមិត្តភក្តិកូនស្រីគាត់ប្រាប់.គាត់ថា កូនស្រីគាត់ ចូលធ្វើការតែ.១ព្រឹកប៉ុណ្ណោះ ពេលថ្ងៃ អត់ឃើញមកធ្វើការទេ។
ស្ត្រីជាម្តាយ បានបន្ថែមថា ដោយសារតែ.បែបនេះ ទើបគាត់ផ្តិតរូបថតច្រើនសន្លឹក ដើរដាក់តាមប៉ុស្តិ៍នគរបាល ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកកូនស្រីគាត់ ហើយបើឃើញជួយផ្តល់ដំណឹង.មកគាត់ តាមរយៈទូរស័ព្ទលេខ ០៩៦ ៣៦ ១៣ ៣៩០ ផង។
ស្ត្រីជាម្តាយ បានអះអាងថា រហូតមកដល់ពេលនេះ គាត់ជាម្តាយ នៅតែពុំបានដឹងថា មូលហេតុអ្វី ទើបកូនស្រីបា.ត់ខ្លួនបែបនេះទេ ពុំដឹងនាងចុះ.ចោលប្តី ឬមានរឿងអ្វីផ្សេងនោះទេ។ ចំណែកប្តីនាង ពេលនេះលែង.នៅបន្ទប់ជួលខាងលើទៀតហើយ គឺបានរើអីវ៉ាន់ទៅស្នាក់នៅជាមួយបងប្អូនរបស់គេបាត់ហើយ៕