គណៈកម្មការអាចារ្យ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃជិត៤០០នាក់ នាំគ្នាធ្វើអធិករណ៍ប្រឆាំងតវ៉ា ចំពោះការប្រកាសតំណែងព្រះគ្រូចៅអធិការវត្តពន្លៃ ដោយប្រជាពុទ្ធបរិស័ទចោទប្រកាន់ថា អតីតព្រះចៅអធិការវត្តពន្លៃនេះថា បានចាកចេញចោលវត្តនៅថ្ងៃចូលព្រះវស្សា ធ្វើឲ្យប្រជាពុទ្ធបរិស័ទគ្មានព្រះសង្ឃធ្វើបុណ្យក្នុងរដូវចូលវស្សា។ ការផ្ទុះអធិករណ៍នេះ ធ្វើឡើង ក្រោយពីព្រះអនុគណស្រុកមេសាង, ព្រះវិន័យធម៌, លោកឈុំ ឈា អភិបាលរងស្រុកមេសាង, លោកតេត សារី ប្រធានការិយាល័យធម្មការស្រុក និងមន្ត្រីសង្ឃ បានមកប្រកាសតែងតាំងព្រះតេជគុណសាំង…