អាជ្ញាធរអប្សរា អះអាងថា ទីតាំងអ្នករិះគន់នោះ មិនមែនជាផ្លូវទេ គឺជាចំណតឡានប៉ុណ្ណោះ
អ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះឱ្យឃើញកំណាត់ផ្លូវមួយខ្សែស្ថិតនៅតំបន់អង្គរ មានស្ថានភាពបែកភក់ជ្រាំខ្លាំង ត្រូវបានអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសលឆ្លើយតបថា ទីតាំងនេះ មិនមែនជាផ្លូវ និងបានផ្អាកដំណើរការមួយរយៈហើយ។ លោក ឡុង កុសល បានឱ្យដឹងថា ទីតាំងនោះដើមឡើយជាចំណតឡានបណ្ដោះអាសន្ន។ អាជីវករមួយចំនួន បានរើរបា និងដុំថ្មហាមឃាត់ ដើម្បីធ្វើដំណើរ ខណៈមេឃភ្លៀងខ្លាំង ទើបបណ្ដាញឱ្យមានភក់ជ្រាំបែបនេះ។…