Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

អាជ្ញាធរអប្សរា អះអាងថា ទីតាំងអ្នករិះគន់នោះ មិនមែនជាផ្លូវទេ គឺជាចំណតឡានប៉ុណ្ណោះ

Posted on November 4, 2019

​អ្នកប្រើប្រាស់​បណ្ដាញ​សង្គមបង្ហោះ​ឱ្យឃើញ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ស្ថិតនៅ​តំបន់​អង្គរ មាន​ស្ថានភាព​បែក​ភក់ជ្រាំ​ខ្លាំង ត្រូវ​បាន​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល​ឆ្លើយតប​ថា ទីតាំង​នេះ​ មិនមែនជា​ផ្លូវ និង​បាន​ផ្អាក​ដំណើរការ​មួយរយៈ​ហើយ។

លោក ឡុង កុសល បានឱ្យដឹងថា ទីតាំង​នោះ​ដើមឡើយ​ជា​ចំណត​ឡាន​បណ្ដោះអាសន្ន។ អាជីវករ​មួយ​ចំនួន ​បាន​រើ​របា និង​ដុំ​ថ្ម​ហាមឃាត់ ដើម្បី​ធ្វើដំណើរ ខណៈ​មេឃ​ភ្លៀង​ខ្លាំង ទើប​បណ្ដាញ​ឱ្យ​មាន​ភក់ជ្រាំ​បែបនេះ​។ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដាំ​ស្មៅ និង​ដាំ​ដើមឈើ​នៅ​តំបន់​នោះ ប៉ុន្តែ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ជាពិសេស​ក្រុមអាជីវករ​តែម្តង​។លោក​ថា គោលដៅ​ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ប្រែក្លាយ​តំបន់​នោះ​ឱ្យ​ស្រស់បំព្រង មាន​ផ្លូវ​ថ្មើរជើង ប្រព័ន្ធ​បង្ហូរទឹក ដោយ​មិន​អនុញ្ញាតឱ្យ​ឡាន ឬ​ម៉ូតូ​ចូល​ដូច​បច្ចុប្បន្ន​ឡើយ​។

ម្សិលមិញ​នេះ ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Sophal Sophal បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​​ ​បង្ហាញ​ពី​ស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង​លើ​បណ្ដាញ​សង្គម​របស់ខ្លួន ដោយ​សរសេរ​ថា “​ផ្លូវ​ពិភព​ឋាន​ព្រះ​អង្គារ​នៅមុខ​អង្គរ​”​។ បន្ទាប់ពី​បង្ហោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ បាន​បញ្ចេញ​មតិយោបល់​ផ្សេងៗ​គ្នា ដោយសារ​តំបន់​អង្គរ​គឺជា​តំបន់​ទេសចរ​ប្រវត្តិ​ដ៏​ធំ​មួយ​របស់​កម្ពុជា​។

កាលពី​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ដាំ​ដើមឈើ​ពី​ប្រលាន​យន្តហោះ​ មក​ប្រាសាទអង្គរវត្ត​ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព បង្កើន​ភាព​ស្រស់ស្អាត និង​ទេសភាព​បៃតង​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប​មកកាន់​រមណីយដ្ឋាន​អង្គរ ហើយ​កូនឈើ​ដែល នឹង​ត្រូវ​ដាំ​លម្អ​តាម​ដងផ្លូវ​នេះ​ មាន​ចំនួន​ជាង ១០០០​ដើម ជា​កូនឈើ​ធ្នង់​ដែល​ជា​ប្រភេទ​ឈើប្រណិត​ដែល​ប្រជាជន​ខ្មែរ​ទូទៅ​និយម​ចូលចិត្ត៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme