តារាស៊ិចស៊ី ស្រីរ័ត្ន ឆ្លើយថាមិនខ្វល់ចំពោះការរិះគន់ ឲ្យតែឆាប់ល្បី ព្រោះនោះជាសិល្បៈ
តារាសម្តែងស្រីស្រស់សិចស៊ី កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដែលមុននេះលេចធ្លោតាមរយៈការសម្តែងក្នុងរឿង “ភរិយាឈ្លើយស្នេហ៍” និងបានលេចមុខតាមការសម្តែងកាយវិការខារ៉ាអូខេ ជាច្រើនបទនោះ ថ្មីៗនេះបានរងការរិះគន់ពីទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បន្ទាប់ពីត្រូវបានគេទម្លាយឈុតសម្តែងមួយដែលនាងត្រូវតួប្រុសឱបថើបញក់ញី ថែមទាំងលូកស្ទាបអង្អែលមើលទៅគួរឱ្យស្រៀវស្រើប។ទោះជាយ៉ាងណា កញ្ញារ៉ូស បានប្រតិកម្មបញ្ជាក់ថា នាងមិនខ្វល់ចំពោះការរិះគន់នេះទេ ព្រោះនោះជាសិល្បៈ។ គួរបញ្ជាក់ថា ប្រតិកម្មរបស់កញ្ញារ៉ូស ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ចំពោះការសម្តែងរបស់នាងដែលធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវតួប្រុសឱបថើបលូកស្ទាបយ៉ាងរោលរាល…