ក្រោយមកស្រាប់តែមានការ ប្រឌិតព័ត៌មានមិនពិតថាសមត្ថកិច្ចពិន័យ ក្នុងករណីរថយន្តមានស្ទីកឃើរឆៀកនៅកញ្ចក់ដោយគ្រាន់តែមិន បានយកវិញ្ញាបនបត្រតាមខ្លួនទៅវិញ។ សមត្ថកិច្ចសូមធ្វើការបដិសេធ និងចាត់ការ រកជនផ្សាយព័ត៌មានមិនពិតនេះ ព្រមទាំងស្នើសាធារណជន រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ បើតាមផេកហ្វេសប៊ុក លោកគឹម វ៉ាង បានសរសេរថា លោកអាចនិយាយបែបហ្នឹងបានខ្ញុំហួស90មិនមែន70ទេ ផ្តិតមេដៃព្រម ទទួលថាគ្មានវិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស មិនមែនគ្មានតែមខៀវទៅសូមលោកមេត្តាកុំហួសហេតុ ក្នុងVideoក្នុងមានតែមQR codeដែរ។ យីដល់ម្លឹងៗពេកខ្ញុំចង់ចងកឲ្យងាប់ឲ្យអស់លោកបន្តរឿងលោកខ្ញុំហត់នឹងមើលទង្វើអស់លោកហើយ។ ចំណែកលោក អៃ សំអាន បានលើកឡើងក្នុងហ្វេសប៊ុកថា ខ្ញុំបាទវរសេនីយ៍ឯក អៃ សំអាន អត្តលេខ ៥៥៣៨៦ ឋានៈ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ និងជាប្រធានដឹកនំាក្រុមល្បាតចល័តនៅផ្លូវជាតិលេខ៤…