លោកវរសេនីយ៍ទោ ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ នៃនគរបាលអន្តោប្រវេសន៍ការិយាល័យអាកាសយានដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) កំពុងប្រព្រឹត្តនូវភាពមិនប្រក្រតី ក្នុងតួនាទីភារកិច្ច ដើម្បីគិតពីផលប្រយោជន៍បុគ្គល និងបក្ខពួក ជុំវិញករណីបង្ខំឲ្យបរទេសចូលទឹកដីកម្ពុជាបង់សេវាលើទិដ្ឋាការ ឆ្លងដែនខុសពីច្បាប់កំណត់ ។ យ៉ាងតិចក៏មានជនជាតិបរទេសម្នាក់ ត្រូវបានក្រុមលោក ណាំ សុវណ្ណារ៉ា កេងចំណេញយកតម្លៃទិដ្ឋាការលើសពីគោលការណ៍ច្បាប់កំណត់ចំនួន១០ដុល្លារ ។ មន្ត្រីបានលួចបង្ហើបថា យ៉ាងតិចក៏ក្នុងមួយថ្ងៃ មានភ្ញៀវទេសចរណ៍បរទេសត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) ប្រមាណជិត១ពាន់នាក់ ។ ដូច្នេះប្រសិនបើលោកស័ក្តិ៤កន្លះ ណាំ សុវណ្ណារ៉ា ត្រូវ បានគេអះអាងថា យកសេវាលើសក្នុងបរទេសម្នាក់១០ដុល្លារ មានន័យថាក្នុងមួយថ្ងៃនាយនគរបាលរូបនេះអាចរកប្រភពចំណូលដោយអំពើខុសច្បាប់បានរាប់ពាន់ដុល្លារ…
Day: November 15, 2019
លោកអ៊ឹម ជីវ៉ា ប្រកាសចេញពីតំណែង ព្រោះមិនពេញចិត្ត ចន ច័ន្ទលក្ខិណាធ្វើជាប្រធានសិល្បៈ
បន្ទាប់ពីលោកអុឹម ជីវ៉ា និងអ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឈ្លោះគ្នាមួយប្រាវ ករណីរបស់អ្នកនាងធី សុវណ្ណថា និងនាងយ៉ាងយ៉ា ពេលនេះអុឹម ជីវ៉ា បានលាលែងពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរហើយ។ លោកអុឹម ជីវ៉ា បានបង្ហោះសារថា “ខ្ញុំបាទអុឹម ជីវ៉ា សូមជំរាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការនីទាំងអស់ បងប្អូនសាពត៌មានទាំងអស់និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ អោយបានជ្រាបថា ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែងពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ”។ លោកអុឹម ជីវ៉ា បានប្រាប់ពីមូលហេតុថា “មូលហេតុនៃការលាលែងនេះដោយសារតែ ៖ ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬ…
សូមប្រយ័ត្នឲ្យមែនទែន កុំសាកថ្មទូរស័ព្ទទុកចោលយូរពេក ផ្ទុះត្រូវចំកូនដល់កន្លែងដេក
ករណីផ្ទុះទូរស័ព្ទកំពុងសាកថ្ម និងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានកើតមានជារឿយៗ ដែលអ្នកប្រើប្រាស់គួរបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់យូរពេក សាកថ្មបណ្តើរ លេងបណ្តើរ ឬក៏សាកថ្មទូរស័ព្ទចោល។ ជាក់ស្តែងណាស់ថ្មីនេះក៏មានករណី សាកថ្មទូរស័ព្ទចោលនៅពេលយប់ក៏ផ្ទុះទូរស័ព្ទបណ្តាលឲ្យក្មេងម្នាក់បានរងរបួស ទោះបីកន្លែងសាកថ្ម នៅចំណាយ៤ទៅ៥ម៉ែត្រពីកន្លែងក្មេងគេង នេះបើយោងតាមប្រភពបានឲ្យដឹងថាករណីនេះបានកើតឡើងនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ សេន សាណាស់ បានសរសេររៀបរាប់ថា៖ “ធ្លាប់តែលឺតាមបណ្តាញព័ត៌មាន បែរប៉ះចៅខ្ញុំរស់នៅ ស្រុកក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ កាលពីម៉ោង២យប់មិញ គឺក្មួយស្រីខ្ញំុបញ្ចូលថ្មទូរស័ព្ទ ចំណាយ៤ទៅ៥ម៉ែតពីកន្លែងដេក តែនៅផ្ទុះត្រូវទៀត។ សូមបងប្អូនប្រុងប្រយ័ត្នផងណាសូមឆាប់ជាណាចៅ”៕
ចាប់ពីឆ្នាំ២០២០ ភ្ញៀវទេសចរ នឹងលែងបានឃើញសត្វដំរី នៅមុខអង្គរទៀតហើយ
ចាប់ពីឆ្នាំ២០២០ទៅ សេវាកម្មជិះដំរីកម្សាន្តនៅអង្គរ នឹងលែងមានទៀតហើយ ខណៈដែលដំរីទាំងអស់នឹងត្រូវដឹកទៅរស់នៅតាមធម្មជាតិវិញ លែងមានការធ្វើជីវកម្មអីទៀតហើយ។ សមាគមគ្រប់គ្រងសត្វដំរីនឹងធ្វើការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិ និងក្រោមការមើលថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរី ដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរជាបន្តបន្ទាប់នាពេលក្រោយ៕
បែកធ្លាយ អាចារ្យធំ និងយុវជនបក្សសង្គ្រោះជាតិ ឈ្លោះគ្នារឿងស៊ីដាច់លុយជំនួយ (មានវិដេអូ)
មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើល ហើយរិះគន់ជាថ្មីលើតារាចម្រៀងរ៉េប ឌីជេ អាចារ្យ ធំ បន្ទាប់ពីមានការបែកធ្លាយដំណឹងស៊ីដាច់លុយរបស់លោក សេរី ដែលជាគ្រូផ្នែកក្បាច់គុនល្បុក្កតោខ្មែរកក្រើកពេញបណ្ដាញសង្គម។ បើតាមខ្លឹមសារដែលត្រូវបានទម្លាយជាសាធារណៈដើម្បីបកស្បែកមុខអាចារ្យ ធំ នោះម្ចាស់Account Facebookឈ្មោះ Oun vansakបានរៀបរាប់ថា សូមគោរពជូនបងអាចារ្យ ធំ អ្នកស្រលាញ់វប្បធម៌ជាទីនឹករលឹក។ លុយជំនួយអ្នករស់នៅក្រៅប្រទេស ជួយដល់លោកគ្រូ សេរី រយៈពេល២ឆ្នាំជាងតើដល់ណាហើយបង? ម្ចាស់Account Facebookដែលនេះបន្តទៀតថា បើរវល់ខ្លាំងប្រាប់គ្រួសារខ្ញុំបាន ស្រួលប្រាប់ម្ចាស់ជំនួយវិញ ថែវប្បធម៌បានហើយ កុំថែលុយជំនួយរបស់មនុស្សមានអាសន្នទៀត បងអាចារ្យ…។ជាមួយគ្នានៃការទម្លាយនេះដែរភ្លាមៗនោះ គេសង្កេតឃើញលោក ម៉ៃ…
អាជ្ញាធរដោះមីន ត្រួតពិនិត្យក្បាលគ្រាប់ នៅលើផ្លូវជាតិលេខ៧ ធ្វើឲ្យអ្នកដំណើរព្រឺរោម
ប្រទះឃើញក្បាលគ្រាប់ ១៣០ m.m ចំនួន១គ្រាប់ នៅត្រង់ចំណុចចិញ្ចើមផ្លូវជាតិលេខ៧ ស្ថិតនៅភូមិជើងខាល ឃុំមង់រាវ ស្រុកត្បូងឃ្មុំ បង្កការកាលវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយប្រទះឃើញក្បាលគ្រាប់នេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមង់រាវ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅធ្វើការត្រួតពិនិត្យ និងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ហាមពលរដ្ឋមិនឲ្យចូលក្បែរ រួចរាយការណ៍ជូនអង្គភាព CMAC ដើម្បីយកយកក្បាលគ្រាប់នេះ ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព៕
លោកតាចាស់ហើយ ធាក់កង់ឡើងស្ពានគីហ្សូណាមិនរួច ត្រូវប៉ូលីសចរាចរណ៍ជួយបណ្តើរឆ្លង(មានវិដេអូ)
សកម្មភាពមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ បានជួយបណ្តើរកង់បុរសចំណាស់ម្នាក់ដែលបានដឹកឈើពេញលើរានខាងក្រោយ ឆ្លងស្ពានគីហ្សូណា ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនិងសរសើរពេញៗមាត់។មន្ត្រីប៉ូលិសចរារណ៍រូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឋានន្តរស័ក្តិ១។ យោងតាមទំព័រហ្វេសប៊ុកឈ្មោះកំពង់ចាមកំពង់ចិត្ត បានបង្ហោះសារថា “គាំទ្រសកម្មភាពនគរបាលចរាចរណ៍គោលដៅគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម បានជួយលោកតាជិះកង់ម្នាក់បណ្តើរឡើងស្ពានគីហ្សូណា នេះជាមន្ត្រីប៉ូលិសបម្រើប្រជាពលរដ្ឋ។ សកម្មភាពដ៏ល្អនេះ បានទាក់ទាញទឹកចិត្តមហាជនឲ្យមានការកោតសរសើរ ដោយមានអ្នកខ្លះថា បើមានមន្ត្រីល្អបែបនេះច្រើន ប្រជាពលរដ្ឋនឹងសប្បាយចិត្តហើយតែងតែគោរពស្រលាញ់ជានិច្ច។ ចំណែកអ្នកខ្លះទៀតថា មន្ត្រីប៉ូលិសចរាចរណ៍ដែលតែងតែចាំជំរិតយកលុយពីប្រជាពលរដ្ឋ គួរណាតែចេះខ្មាសលោកពូប៉ូលិសម្នាក់នេះ៕ សូមចុចទស្សនាវិដេអូ ខ្ញុំបានសាកសួរគាត់2-3ម៉ាត់ដែរ ដោយគាត់ប្រាប់ខ្ញុំថា គាត់ធ្វេីដំណេីរទៅប៉ោយប៉ែត ដោយដឹកដេីមថ្នាំ សម្រាប់ព្យាបាលជម្ងឺសសៃអោយគេ…