ប្រទះឃើញក្បាលគ្រាប់ ១៣០ m.m ចំនួន១គ្រាប់ នៅត្រង់ចំណុចចិញ្ចើមផ្លូវជាតិលេខ៧ ស្ថិតនៅភូមិជើងខាល ឃុំមង់រាវ ស្រុកត្បូងឃ្មុំ បង្កការកាលវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រោយប្រទះឃើញក្បាលគ្រាប់នេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមង់រាវ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅធ្វើការត្រួតពិនិត្យ និងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ហាមពលរដ្ឋមិនឲ្យចូលក្បែរ រួចរាយការណ៍ជូនអង្គភាព CMAC ដើម្បីយកយកក្បាលគ្រាប់នេះ ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព៕