មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើល ហើយរិះគន់ជាថ្មីលើតារាចម្រៀងរ៉េប ឌីជេ អាចារ្យ ធំ បន្ទាប់ពីមានការបែកធ្លាយដំណឹងស៊ីដាច់លុយរបស់លោក សេរី ដែលជាគ្រូផ្នែកក្បាច់គុនល្បុក្កតោខ្មែរកក្រើកពេញបណ្ដាញសង្គម។
បើតាមខ្លឹមសារដែលត្រូវបានទម្លាយជាសាធារណៈដើម្បីបកស្បែកមុខអាចារ្យ ធំ នោះម្ចាស់Account Facebookឈ្មោះ Oun vansakបានរៀបរាប់ថា សូមគោរពជូនបងអាចារ្យ ធំ អ្នកស្រលាញ់វប្បធម៌ជាទីនឹករលឹក។ លុយជំនួយអ្នករស់នៅក្រៅប្រទេស ជួយដល់លោកគ្រូ សេរី រយៈពេល២ឆ្នាំជាងតើដល់ណាហើយបង?
ម្ចាស់Account Facebookដែលនេះបន្តទៀតថា បើរវល់ខ្លាំងប្រាប់គ្រួសារខ្ញុំបាន ស្រួលប្រាប់ម្ចាស់ជំនួយវិញ ថែវប្បធម៌បានហើយ កុំថែលុយជំនួយរបស់មនុស្សមានអាសន្នទៀត បងអាចារ្យ…។ជាមួយគ្នានៃការទម្លាយនេះដែរភ្លាមៗនោះ គេសង្កេតឃើញលោក ម៉ៃ សុគន្ធ ដែលធ្លាប់ជាដៃគូជម្លោះក៏បានទម្លាយសារផ្លែផ្កាអាចារ្យ ធំ ដែរថា សំនួរ ដែលត្រូវតែឆ្លើយ លុយជំនួយក្រៅប្រទេសរបស់លោកគ្រូ សេរី គ្រូក្បាច់គុនល្បុក្កតោដល់ណាហើយព្រោះកន្លងទៅ២ឆ្នាំហើយ ?
តារាចម្រៀងជាប់ងារជាតារាកំពូលទើសលោក ម៉ៃ សុគន្ធ បានបន្ថែមថា រាល់លើក មើលទៅដូចមិននៅស្ងៀមអញ្ចឹងទេអ្នកមានបុណ្យ តែងតែឡាយតបក្តៅៗតែម្តង បើសិនម្ចាស់អាខោននោះនិយាយមិនពិតប្តឹងទៅ ហេតុអ្វីនៅស្ងៀមអញ្ចឹង។ នេះជាករណីក្បត់ទំនុកចិត្តណា បញ្ជាក់ភ្លាមចង់ដឹងចម្លើយ តើបងប្អូនចង់ដឹងចម្លើយដូចខ្ញុំអត់ថាពិតឬមិនពិតរឿងលុយជំនួយថែតែវប្បធម៌បានហើយ កុំថែលុយដែលមានអាសន្នទៀតណា អ្នកមានបុណ្យ។
ទាក់ទងនឹងរឿងរ៉ាវអាស្រូវដ៏គួរឲ្យអាម៉ាស់ខាងលើនេះ កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមិនទាន់អាចស្វែងការបំភ្លឺចំពោះករណីចោទប្រកាន់មកលើសាមីខ្លួនឌីជេអាចារ្យ ធំ បាននៅឡើយទេ ស្របពេលដែលមានទស្សនិកជនមួយចំនួនធំក៏រង់ចាំចម្លើយបកស្រាយដើម្បីលាងភាពអាម៉ាស់របស់អាចារ្យ ធំ ផងនោះ៕
អត្ថបទ៖ កម្ពុជាថ្មី
សូមចុចទស្សនាវិដេអូ
គ្មានប្រធានបទ…
Posted by អាចារ្យធំ នគររាជ on Thursday, November 14, 2019