Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

លោកអ៊ឹម ជីវ៉ា សង្ស័យចន ច័ន្ទលក្ខិណា ស៊ីដាច់លុយជំនួយរបស់សម្តេចហ៊ុន សែន និងឧកញ៉ាហុង ពីវ ស្នើឲ្យបង្ហាញរបាយការណ៍

Posted on November 16, 2019

លោក អ៊ឹម ជីវ៉ា បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​យ៉ាង​តក់​ក្រហល់​នៅ​រសៀល​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សង្គម​សិល្បៈ ដោយ​ជាមួយ​គ្នា​នេះ លោក​បាន​ស្នើ​ថ្នាក់​ដឹកនាំ​សមាគម​ទាំង​ពីរ គឺ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល​មាន​លោក ហេង ឡុង ជា​ប្រធាន និង​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ជា​ប្រធាន សូម​ធ្វើ​ការ​បក​ស្រាយ​លើ​បញ្ហា​មួយ​ចំនួន​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ឹម ជីវ៉ា បាន​លើក​យក​បញ្ហា ៩ចំណុច ធ្វើ​ជា​កម្មវត្ថុ​សម្រាប់​ការ​សុំ​លា​លែង​ពី​សមាគម​សិល្បករ​ខ្មែរ ដែល​លោក​អះអាង​ថា​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ចំណុច​ទាំង​នោះ​រួម​មាន៖ លោក ជីវ៉ា លើក​ឡើង​ថា តំណែង ​ជា​ក្រុមប្រឹក្សាភិបាលរបស់​លោក ក្នុង​​សមាគម​សិល្បករ​ខ្មែរ គ្រាន់តែ​ជា​ការ​រៀ​ប​ចំ​ដើម្បី​ល្អមើល​តែ​ប៉ុណ្ណោះ ឯ​មុខ និង​តួនាទី​គឺ​មិន​ដូច​អ្វី​ដែល​និយាយ​មុន​ពេល​បោះឆ្នោត ឬ​ការ​ធ្វើ​ការងារ​ដូច​អាណត្តិ​ប្រធាន​មុន​ៗ​ឡើយ មាន​ន័យ​ថា​ការងារ​សមាគម​ធ្វើ​ជា​លក្ខណៈ​បុគ្គ​ល មិនសូវ​បាន​មាន​ពេល​កោះហៅ​ប្រជុំ​ឬ​ពិភាក្សា​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​ផ្សេង​ទៀត សិល្បករ​រូប​នេះ បញ្ចេញ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ការ​ឲ្យ​តម្លៃ​សមាជិក​មិន​ស្មើ​ភាព​គ្នា ប្រកាន់​បក្ស​ពួក និង​បញ្ហា​ផ្សេង​ទៀត អំពី​ភាព​ច្បាស់​លាស់​នៃ​កិច្ចការ​របស់​សមាគម​ទាំង​ពីរ គឺ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល​មាន​លោក ហេង ឡុង ជា​ប្រធាន និង​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ជា​ប្រធាន​ជា​ដើម។ លោក ជីវ៉ា អះអាង​ថា លោក​ហាក់​មិន​ច្បាស់​ថា អ្នក​ណា ជា​ប្រធាន​សមាគម​មួយ​ណា​ឲ្យ​ប្រាកដ រវាង​សមាគម​ទាំង​ពីរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​សំខាន់​ផ្សេង​ទៀត ដែល​មាន​ក្នុង​កម្មវត្ថុ​នៃ​ការ​លា​ឈប់​របស់​លោក អ៊ឹម ជីវ៉ា គឺ​លោក​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​សមាគម​ទាំង​ពីរ ជួយ​បង្ហាញ​របាយការណ៍​គ្រប់​គ្រង​ចំណូល​ចំណាយ​របស់​សមាគម ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស និង​ឧកញ៉ា​ធំ​ៗ​មួយ​ចំនួន មាន​ជា​អាទិ៍ សម្ដេច​តេជោ​ឧបត្ថម្ភ ៥០០០០ ប្រាំ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រយៈពេល​៥​ឆ្នាំ ! លោក​ឧកញ៉ា ហុង​ពី​វ ឧបត្ថម្ភ​៥០០០០ ប្រាំ​ម៉ឺន​ដុល្លារ​រយៈពេល​៥​ឆ្នាំ​ដូចគ្នា រួម​ទាំង​ថវិកា​ជំនួយ​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​បញ្ហា​ខាង​លើ​នេះ លោក ហេង ឡុង ជា​ប្រធាន​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​ផង​នោះ នៅ​មិន​ទាន់​អាច​សុំ​អធិប្បាយ​ដោយ​ផ្ទាល់​បាន​ទេ​នៅ​រសៀល​នេះ ដោយ​ការ​សុំ​អធិប្បាយ​តាម​រយៈ​ហ្វេសប៊ុក លោក​មិន​ទាន់​បាន​ឆ្លើយ​តប គិត​ត្រឹម​ម៉ោង ៤ និង ១១នាទី​ថ្ងៃ​នេះ។ ប៉ុន្តែ​នៅ​ក្នុង​គ្រុប​របស់​ខ្លួន លោក ហេង ឡុង បាន​ដឹង​ពី​ករណី​ប្រកាស​លា​ឈប់​ពី​សមាគម​សិល្បករ​ខ្មែរ​របស់​លោក អ៊ឹម ជីវ៉ា ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្នាក់​ដឹក​នាំ​សមាគម​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ឲ្យ​ក្រុម​មេធាវី​របស់​លោក​ធ្វើ​ការ​លើ​ករណី​នេះ ក្នុង​នោះ​នឹង​ឲ្យ​មេធាវី​របស់​លោក​សើរើ និង​ពិនិត្យ​ចំពោះ​ការ​លើក​ឡើង​ទាំង ៩​ចំណុច​នោះ មាន​ប៉ះពាល់ ឬ​ជា​ការ​បរិហាកេរ្តិ៍​សមាគម​ទាំង​ពីរ​ឬ​អត់។

វិល​មក​លោក អ៊ឹម ជីវ៉ា វិញ បាន​ឆ្លើយ​តប​ជាមួយ Sabay ថា នោះ​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​លោក ហើយ​ថា មិន​ថ្វី​ទេ ដែល​លោក ហេង ឡុង នឹង​ឲ្យ​មេធាវី​ពិនិត្យ​លើ​ករណី​នេះ ពី​ព្រោះ​ជា​រឿង​ធម្មតា ដែល​លោក​ជា​អ្នក​សុំ​លាលែង ត្រូវ​តែ​ភ្ជាប់​ជាមួយ​មូលហេតុ។ ដោយ​លោក ហេង ឡុង ជា​ថ្នាក់​ដឹក​នាំ​សមាគម ក៏​មាន​សិទ្ធិ​ប្រើ​ប្រាស់​មេធាវី​អនុវត្ត​នីតិវិធីដែល​ពាក់​ព័ន្ធ លើ​មូលហេតុ​នៃ​ការ​លា​ឈប់​របស់​សមាជិក​ដូច​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​លោក បញ្ជាក់​ថា អ្វី​ដែល​លោក​បញ្ចេញ​នៅ​ថ្ងៃ​នេះ គឺ​ជា​រឿង​ពិត ហើយ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​សំដី​លោក​ដូច​គ្នា។ “បើ​គាត់​រក​ឃើញ​ថា​ចំណុច​ណា​មួយ​ដែល​ខ្ញុំ​ខុស ដែល​ខ្ញុំ​វាយ​ប្រហារ​សមាគម គាត់​ប្ដឹង​ខ្ញុំ​ទៅ តែ​ខ្ញុំ​ក៏​មាន​ក្រុម​មេធាវី​ខ្ញុំ​សម្រាប់​ធ្វើ​ការ​លើ​រឿង​ហ្នឹង​ដូច​គ្នា​ដែរ!” លោក អ៊ឹម ជីវ៉ា ថ្លែង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme