ដីព្រៃគ្រប់គ្រងដោយរដ្ឋរាប់រយហិចតាដែលមានទីតាំងស្ថិតក្នុងភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារនៅខាងលិចចំនុចភូមិត្បាល់ចាស់ដែលគេអះអាងថាត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ មានតួរនាទីជានាយការិយាល័យអភិវឌ្ឍន៏កងពលតូចអន្តរាគមន៏លេខ៧ដែលគេល្បីថាជាមន្ត្រីយោធាម្នាក់ដែលមានជំនាញខាងដើរឈួសឆាយដីព្រៃដែលគ្រប់គ្រងដោយរដ្ឋហើយឈរលក់អោយទៅអ្នកមានលុយឬក៏អ្នកមានអំណាចរាប់ឆ្នាំមកហើយនោះយ៉ាងណាមុិញ ដូចជាដីចំនួនជាង២០០រយហិចតាដែលគ្រឿងចក្រកំពុងធ្វើសកម្មភាពឈួសឆាយនាពេលបច្ចុប្បន្ននេះជាដើមដែលប្រភពបានអោយដឹងថាដីខាងលើនេះជាដីដែលគ្រប់គ្រងដោយរដ្ឋតែត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ បានលក់អោយថៅកែម្នាក់ឈ្មោះ(ហាប់)ហើយគ្រឿងចក្រកំពុងធ្វើសកម្មភាពឈួសឆាយដែលជ្រកក្រោមឡេះអភិវឌ្ឍន៏អោយគ្រួសារកងទ័ពកងពលតូចអន្តរាគមន៏លេខ៧។ ក៏ប៉ុន្តែបើតាមប្រភពពត៏មានលួចបង្ហើបនោះថាដីទាំងអស់នេះវាជាដីគ្រប់គ្រងដោយរដ្ឋទាំងអស់។ពុំមែនជាដីរបស់ការិយាល័យអភិវឌ្ឍន៏កងទ័ពរបស់កងពលតូចអន្តរាគមន៏លេខ៧នោះឡើយដោយពាក្យនេះវាគ្រាន់តែជាកាលើកឡើងបំភន្ត័មតិមហាជនឬក៏ជាឡេះរបស់លោកហ៊ុន ហូរ សម្រាបយកធ្វើជាខែលបិតបាំងអំពើពុករលួយស្វាសីុបាយលាបមាត់ពពែតែប៉ុណ្ណោះ។ ពាក់ពន្ធ័នឹងករណីខាងលើនេះលោកវរសេនីយ៏ទោហ៊ុន ហូរបានបដិសេធន៏ថាដីនេះមិនមែនជាដីរបស់លោកលក់អោយថៅកែឈ្មោះ(ហាប់)នោះទេគឺលោកគ្រាន់តែជាអ្នកជូនថៅកែ(ហាប់)ដើរទិញពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ពាក់ពន្ធ័ទៅនឹងដីនោះទៀតសោតលោក ហ៊ុន ហូរបានប្រាប់អ្នកសាពត៏មានយើងថាមេភូមិមេឃុំនឹងថ្នាក់ស្រុកគេបានដឹងលឺអស់ហើយៗគេក៏មានអនុក្រិតរបស់គេហើយដែរ លោកបានបញ្ជាក់ទៀតថាដីហ្នឹងគឺមានទំហំចំនួន២០០ហិចតាដូចគេបានរាយការមកពិតប្រាកដមែនក៏ប៉ុន្តែបច្ចុប្បន្ននេះគេបានឈួសឆាយជិតរួចរាល់អស់ហើយនៅសល់តែ១៥ហិចតាទៀតទេដែលនឹងត្រូវឈួសឆាយបង្ហើយនាពេលដ៏ខ្លីខាងមុខនោះ។ ដោយឡែកពាក់ពន្ធ័នឹងដីខាងលើនេះលោកយិន យឿន មេឃុំជាំក្សាន្តវិញប្រាប់អ្នកសាពត៏មានយើងវិញថាបើលោកចង់ដឹងលោកអោយទៅសួរលោកហ៊ុន ហូរដោយខ្លួនឯងផ្ទាល់ទៅពីព្រោះដីទាំងនេះលោកមិនបានដឹងនោះទេហើយក៏មិនមានអាជ្ញាធរណា១បានចេញលិខិតស្នាមអោយឈួសឆាយនោះដែរ។ ពាក់ពន្ធ័នឹងករណីនេះលោកឩត្តសេនីយ៏ទោដួងសំនៀងមេបញ្ជាកាកងពលតូចអន្តាគមន៏លេខ៧លោកបានឆ្លើយប្រាបអ្នកសាព៏មានយើងនៅរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ដោយលោកបដិសេធន៏ទាំងស្រុងថាមិនមានដីអភិវឌ្ឍន៏គ្រួសារកងទ័ពនៅដល់ចំនុចទីតាំងខាលើនោះឡើយ។ អត្ថបទ៖ ANN
Day: November 17, 2019
នុះក្រសួងបរិស្ថាន ប្រគល់អាវុធជាង១០០០ដើម ឲ្យមន្ត្រីទុកបាញ់ការពារធនធានធម្មជាតិ ឲ្យបានគង់វង្ស
គិតមកទល់ពេលនេះ ក្រសួងបរិស្ថាន បានបំពាក់អាវុធចំនួន ១២១០ដើម ដល់មន្ត្រីឧទ្យានុរក្ស ដើម្បីល្បាតការពារធនធានធម្មជាតិ និងក្រោយពេលដែលមានមន្ត្រីអនុទ្យាននុរក្ស ៣នាក់ បានស្លាប់ និងរបួស។ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានស្នើទៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ កាលពីខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពាក់អាវុធ ប្រភេទ CKC ដល់មន្ត្រីឧទ្យានុរក្សប្រមាណ ១ ២០០នាក់ នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ក្នុងពេលដើរល្បាតក្នុងដែនសមត្ថកិច្ចដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះឱ្យបានគង់វង្ស។…
ហួសចិត្ត មេប៉ុស្តិ៍ស្រែអំបិល បង្គាប់ឲ្យក្មេងស្ទាវ បង់លុយប្រចាំខែ បើចង់លក់គ្រឿងញៀនដាច់
ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្រែអំបិល ឈ្មោះ ខាំ វង្ស លែងគិតពីគោលការណ៍ច្បាប់ទាំង៩ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ នាយប៉ុស្តិ៍នគរបាលមួយរូបនេះ ថែមទាំងព្រហើនហ៊ានប្រព្រឹត្តបទល្មើសទទួលសំណូកពីក្រុមក្មេងស្ទាវសេព គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀត។អំពើនេះត្រូវបានមហាជនស្រុកស្រែអំបិលរិះគន់និងយ៉ាងខ្លាំងចំពោះ លោក ខាំ វង្ស ដែលជាសមត្ថកិច្ចនោះ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសូមមិន បញ្ចេញឈ្មោះបានអោយសាព័ត៌មានយើងដឹងថា លោក ខាំ វង្ស គឺជាមេប៉ុស្តិ៍ ដុះស្លែមួយរូបប្រចាំស្រុក ស្រែអំបិល។ប្រភពដដែលបានអោយដឹងទៀតថា លោក ខាំ វង្ស បានបើកដៃ ឲ្យក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសយ៉ាងច្រើនករណីដូចជា ប្រើប្រាស់និងជួញដូរសារធាតុញៀន និង បទល្មើសផ្សេងៗទៀត ។ ការបើកដៃអោយក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសខាងលើ ដោយសារលោក…
អាសូរណាស់ លោកពូខំប្រឹងធ្វើការទាំងឈឺ ឡើងសម្ពាធឈាមខ្លាំង ជិះម៉ូតូបុកអាគារស្នងការធ្លាយពោះស្លាប់
លោកវរសេនីយ៍ត្រី ម៉ក់ វណ្ណារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលបានទទួលមរណ:ភាពនៅមុននេះបន្តិច ដោយសម្ពាធឈាមឡើងខ្ពស់ ជិះម៉ូតូ បុកជញ្ជាំងអាគារស្នងការ ធ្លាយពោះ និង បែកប្លោកនោម ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង សូមអោយវិញ្ញាញខ័ន្ធរបស់លោកបានទៅកាន់សុគតិភពផងចុះ។១៧.១១ .២០១៧
TVFB ធ្លាប់តែផ្សាយរឿងគេក្បត់ផិត ឥឡូវប្អូនលោកសុវណ្ណ រិទ្ធី ខ្លួនឯងលួចក្បត់ប្រពន្ធកូន អោបស្រីថ្មី(មានវិដេអូ)
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកសុវណ្ណ សេដ្ឋី ត្រូវជាប្អូនប្រុស របស់លោក សុវណ្ណ រិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន TVFB ត្រូវបានអតីតភរិយា ដែលទើបលែងលះគ្នាបានប៉ុន្មានថ្ងៃទម្លាយ ប្រាប់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានដឹង ជុំវិញរឿងរ៉ាវលែងលះនោះ ព្រោះ លោក សុវណ្ណ សេដ្ឋី មានស្រីកំណាន់ចិត្តជាហេតុបង្កឲ្យមានការលែងលះគ្នាចោលប្រពន្ធ និងកូន២នាក់បែបនេះ។ តាមរយៈគណនីហ្វេសប៊ុកអតីតភរិយា មានឈ្មោះ Jee Za II បានសរសេររៀបរាប់ថា៖ «ជឿអត់បងប្អូន ថាទើបលែងគ្នាបាន៣ថ្ងៃ ចេញមុខស្រីកំណាន់ចិត្តមកតែម្តង អតីតប្ដីខ្ញុំយកខ្ញុំជាង១០ឆ្នាំហើយ…
លោកហេង ឡុង គំរាមប្តឹងលោកអ៊ឹម ជីវ៉ា ហើយលោកអ៊ឹម ជីវ៉ា គំរាមប្តឹងលោកហេង ឡុងវិញ
ពិតជារឿងមិនចេះចប់មិនចេះហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ទាក់ទៅនិងសមាគមសិល្បៈ គឺមានការប្តឹងផ្តល់គ្នាពីរឿងមួយទៅរឿងមួយតភាគមិនដាច់។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ មានគូរប្រគួតផ្អែកបុរសមួយគូរ បានចាប់ផ្តើមទឹកដំបូងហើយ។ នោះគឺលោក អ៊ឹម ជីវ៉ា បានគំរាមប្តឹងបកលោក ហេង ឡុង វិញក្រោយពេលដែលលោក ហេង ឡុង បានគំរាមប្តឹងលោក អ៊ឹម ជីវ៉ា ថាបានផុសព័ត៌មាន ប៉ះពាល់ដល់កិត្តិយសរបស់លោក ក៏ដូចជាសមាគមមិត្ត សិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ “មូលនិធិសិល្បៈចាស់ជរា”។ លោក ហេង ឡុង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា«អ្វីដែលយើងមិនចង់ជួប គឺគេច…
ផ្ទុះការរិះគន់ បច្ចេកទេសធ្វើផ្លូវថ្មីរបស់អាជ្ញាធរ ផ្លូវកៅស៊ូខូច យកដីក្រហមមកអ៊ុតប៉ះ
មជ្ឃដ្ឋាននានា មានការងើងឆ្ងល់ថា តើអាជ្ញាធរជាតិអប្សរា បានរៀនបច្ចេកទេស មកពីខាងណា? បានធ្វើផ្លូវឆាប់ខូចហើយ ពេលជួសជុលវិញ យកដីគ្រួសក្រហម មកប៉ះ ជង្ហុកនោះបែបនេះ?ជាកស្ដែងផ្លូវមួយខ្សែ ចាប់ពីចំណុចស្វាយធំ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅរង្វង់មូលព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បន្តទៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ដែលដើមឡើយ ផ្លូវមួយខ្សែនេះ ជាផ្លូវកសាងមិត្តភាពខ្មែរកូរ៉េ។ ក្រោយមកដោយសារតែផ្លូវនេះ មានរថយន្តធំៗដឹកដី ដឹកខ្សាច់ ថ្ម ធ្វើចរាចណ៍ បើកឆ្លងកាត់ ជារៀងរាល់ថ្ងៃ បណ្ដាលឲ្យផ្លូវមួយនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមានការខូចបែបនេះ នៅមុនបុណ្យភ្ជុំបិណ្យ…