ពិតជារឿងមិនចេះចប់មិនចេះហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ទាក់ទៅនិងសមាគមសិល្បៈ គឺមានការប្តឹងផ្តល់គ្នាពីរឿងមួយទៅរឿងមួយតភាគមិនដាច់។
ជាក់ស្តែងនៅក្នុងថ្ងៃនេះ មានគូរប្រគួតផ្អែកបុរសមួយគូរ បានចាប់ផ្តើមទឹកដំបូងហើយ។ នោះគឺលោក អ៊ឹម ជីវ៉ា បានគំរាមប្តឹងបកលោក ហេង ឡុង វិញក្រោយពេលដែលលោក ហេង ឡុង បានគំរាមប្តឹងលោក អ៊ឹម ជីវ៉ា ថាបានផុសព័ត៌មាន ប៉ះពាល់ដល់កិត្តិយសរបស់លោក ក៏ដូចជាសមាគមមិត្ត សិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ “មូលនិធិសិល្បៈចាស់ជរា”។
លោក ហេង ឡុង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា«អ្វីដែលយើងមិនចង់ជួប គឺគេច មិនរួច ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ទើបពាក្យបណ្ដឹងនេះមិនទាន់ទៅ ដល់តុលាការ។ មានតែច្បាប់ទេទើបអាចបញ្ជាក់ថា យើងជាមនុស្សបែបណា?
ខ្ញុំគ្រាន់តែចង់បកស្រាយចំណុចសំខាន់ៗខ្លះនៅអ្វីដែលប្អូន អ៊ឹម ជីវ៉ា បានផុសប៉ះពាល់កិត្តិយសរបស់ខ្ញុំ ក៏ដូចជា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ “មូលនិធិសិល្បៈចាស់ជរា”…»។
ចំណែកលោក អ៊ឹម ជីវ៉ា វិញក៍បានសួបកទៅលោក ហេង ឡុង ជាច្រើនសំនូរ ហើយគំរាមប្តឹងតបតវិញ ដោយឲ្យ លោក ហេង ឡុង រងចាំជួបគ្នាតតាំងនៅកន្លែងច្បាប់។Swift News សូមដកស្រង់ឃ្លាមួយចំនួនដែល អ៊ឹម ជីវ៉ា បានសរសេរយ៉ាងដូចនេះថា«១ . លោក ហេង ឡុងមានប្រភពមកពីណា លោក ហេងឡុងមិនមែនជាអ្នកសិល្បៈ ទេ តើហេតុអីលោក ហេងឡុង ចង់ក្លាយជាប្រធានសមាគមសិល្បៈម្លេះ បើលោក ហេងឡុង មិនចេះជំនាញ ណាមួយក្នុងសិល្បៈផងនឹង តើគោលបំណងលោកមកធ្វើជាប្រធានសមាគមសិល្បៈក្នុងគោលបំណងអ្វី??
២. ហេតុអ្វីលោក ហេង ឡុង ចាំបាច់បង្កើតសមាគមន៍សិល្បៈមួយទៀត ( សមាគមសិក្បៈមានពីរ ) ប្តីធ្វើ១ ប្រពន្ធធ្វើ១ ???៣. ហេតុអីបានជាលោក ហេង ឡុង ប្រមូលមូលនិធិសប្បុរជនលុយជំនួយដាក់ក្នុងសមាគមខ្លួន ទៅវិញ ម៉េចមិនដាក់ក្នុងសមាគមសិល្បករខ្មែរ ដែលជាប្រពន្ធកាន់គឺអ្នកបង ចន ច័ន្ទលក្ខិណា បែជាកាន់លុយ ខ្លួនឯង ៤. សូមលោកជួយបកស្រាយពីលុយជំនួយសប្បុរជនផង មួយឆ្នាំបានរាប់សិបមុឺនដុល្លារ ហេតុអីយក ទៅជួយសិល្បករតែម្តង ១០០ $ ឬ ២០០$ ចុះលុយរាប់មុឺននោះទៅណា យកទៅធ្វើអី?? ៥ . លោកថាលោក ជួយសិល្បៈណាស់ តើលោកបានជួយអ្វីខ្លះសូមរៀបរាប់ផង ???៦. បើលោកជាមនុស្សស្អាតស្អំ ម៉េចលោក មិន បកស្រាយបំភ្លឺទៅដើម្បីអោយមហាជននិងសិល្បករបានដឹងផង ???…»
យ៉ាងណាក៍ដោយ Swift News នឹងរងចាំទស្សនានូវសាច់រឿងភាគបន្ត របស់គូរប្រគួតទាំងពីរនាក់ គឺលោក ហេង ឡុង និងលោក អ៊ឹម ជីវ៉ា ថាតើខ្សែររឿងមួយនេះ នឹងទៅជាយ៉ាងណា យើងនឹងផ្សាយជូនបងប្អូនប្រិយមិត្ត អ្នកតាមដានជាបន្តទៀត។
អត្ថបទ៖ swiftnews