នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកសុវណ្ណ សេដ្ឋី ត្រូវជាប្អូនប្រុស របស់លោក សុវណ្ណ រិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន TVFB ត្រូវបានអតីតភរិយា ដែលទើបលែងលះគ្នាបានប៉ុន្មានថ្ងៃទម្លាយ ប្រាប់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានដឹង ជុំវិញរឿងរ៉ាវលែងលះនោះ ព្រោះ លោក សុវណ្ណ សេដ្ឋី មានស្រីកំណាន់ចិត្តជាហេតុបង្កឲ្យមានការលែងលះគ្នាចោលប្រពន្ធ និងកូន២នាក់បែបនេះ។
តាមរយៈគណនីហ្វេសប៊ុកអតីតភរិយា មានឈ្មោះ Jee Za II បានសរសេររៀបរាប់ថា៖ «ជឿអត់បងប្អូន ថាទើបលែងគ្នាបាន៣ថ្ងៃ ចេញមុខស្រីកំណាន់ចិត្តមកតែម្តង អតីតប្ដីខ្ញុំយកខ្ញុំជាង១០ឆ្នាំហើយ គ្មានរៀបការ គ្មានអេតាស៊ីវិលទាំងអស់ ឈ្លោះក្រកែកគ្នាជាធម្មតាតាំងពី១០ឆ្នាំមុន មិនដែលមានស្រីណាមកឌឺដងខ្ញុំ ទើបតែលើកនេះ មានស្រីម្នាក់ហ្នឹងមកឆក់យកប្ដីយើង ខ្ញុំឲ្យហើយ នៅមកជេរខ្ញុំថា មីឆ្កួតទៀត សួរថាឈឺទេ។
តែគាត់នៅមិនសុខ ពេលខ្ញុំនិយាយទូរសព្ទ័ជាមួយអតីតប្ដីខ្ញុំ គាត់នៅតែលូកមាត់មករហូត ខឹងបំផុតមិញនេះលេងហៅឯងសុទ្ធតែមីឆ្គួត សួរថា ម៉េចដែរបងប្អូន ខ្ញុំទទួលស្គាល់ថាម្នាក់ស្រីនឹងមិនដែលចង់សុខ ឯងលែងបាន៣ថ្ងៃហក់មកតែម្តង»។ ចំណែកស្ត្រីជាអ្នកទីបីនោះ បាននិយាយក្នុង Live ថាខ្លួននិងសុវណ្ណ សេដ្ឋី បានស្រលាញ់គ្នាជាង ៦ខែមកហើយ។
ក្រោយពីបានឃើញអតីតភរិយា លោកបង្ហោះសារបែបនេះលោក សុវណ្ណ សេដ្ឋី ក៏បានបង្ហោះមួយដោយសរសររៀបរាប់ផងដែរថា៖ «សុំទោសបងប្អូន ខ្ញុំមិនមែនមិនស្រលាញ់កូន ហើយមិនស្រឡាញ់អតីតប្រពន្ធដើមខ្ញុំទេ តែដោយសារគាត់ជាមួយខ្ញុំ យើងរស់នៅជាមួយគ្នាមិនចុះសម្រុង ហើយរយៈពេល ១០ ឆ្នាំនេះ ជួបរឿងដដែលៗ ហើយអញ្ចឹងក៏សម្រេចចិត្តថាលែងនៅជាមួយគ្នាទៅ បើខ្ញុំខុសខ្ញុំសុំទោសខ្ញុំពិតជាសុំទោសណា ខ្ញុំមិនចង់ជួបរឿងបែបនេះ ហើយខ្ញុំនៅតែអាណិតកូន និងចិញ្ចឹមមើលថែកូនៗខ្ញុំជានិច្ច រាល់ខែមិនដែលខានមួយខែតាំងពីបែកគ្នាមក ចង្កៀងផ្ទះខ្ញុំច្បាស់ជាភ្លឺផ្ទះខ្ញុំហើយ»៕
សុំតបទៅសុវណ្ណសេដ្ធី
Posted by Jee Za II on Saturday, November 16, 2019