Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ឃើញលោកតាចាស់សល់ដីច្រើន មេឃុំឃុបឃិតជាមួយអ្នកធំ ធ្វើស៊ីយកដីជាង៨ហិចតា

Posted on November 19, 2019

លោកតាវ័យ៧១ឆ្នាំម្នាក់ ឈ្មោះ ហៀង ឆៃឡេង និង ប្រពន្ធឈ្មោះ ស្រ៊ី យាន អាយុ៦៩ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានធ្វើការចោទប្រកាន់ លោក ទឿង តាំង មេឃុំព្រែកគយ ថា បានឃុបឃិតគ្នាជាមួយមន្ត្រីមានអំណាចក្នុងខេត្តកណ្តាល រំលោភយកដីទំហំជាង៨ហិកតា ដែលពួកបានកាន់កាប់ អាស្រ័យផល តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែលោកមេឃុំព្រែកគយ បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ដីនេះជាដីអាងទឹករបស់រដ្ឋ ពោលគឺ មិនមែនជារបស់លោកតា ហៀង ឆៃឡេង ទេ ។

លោកតា ហៀង ឆៃឡេង អះអាងប្រាប់ CPC NEWS នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ថា លោកតាបានកាន់កាប់ដីជាង៨ហិកតាដែលបានទិញពីប្រជាពលរដ្ឋ​តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ។ លុះដល់ឆ្នាំ២០០៥ លោកតាបានដាក់ពាក្យស្នើសុំកាន់កាប់និងចេញប័ណ្ណសម្គាល់សិទ្ធិត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន ។ ប៉ុន្តែអាជ្ញាធរមិនចេញអោយនោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហានេះ ធ្វើអោយលោកតាឈឺចាប់យ៉ាងខ្លាំង ខណៈដីមួយនេះ លោកតាបានទិញពីប្រជាពលរដ្ឋ ដោយមានឯកសារត្រឹមត្រូវ និង បានកាន់កាប់តាំងពីឆ្នាំ១៩៩៥ បែរជាអាជ្ញាធរឃុំព្រែកគយ អះអាងថា បានដកហូតអោយរដ្ឋទៅវិញ ។

ទោះបីយ៉ាងណា ជុំវិញករណីនេះ លោកតាបានព្យាយាមទំនាក់ទំនងលោក ទឿង តាំង មេឃុំព្រែកគយ ដើម្បីបញ្ជាក់បន្ថែម តែលទ្ធផលហាក់គ្មានទាល់តែសោះ ទើបលោកតា ដាច់ប្រាប់រឿងរ៉ាវដ៏ឈឺចាប់និងអយុត្តិធម៌នេះ ដល់អ្នកសារព័ត៌មាន តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ បានរួមគ្នាផ្តិតមេដៃ ដោយបញ្ជាក់ដូចៗគ្នា​ ថា ដីជាង៨ហិកតា នេះ ពិតជារបស់លោកតា ហៀង ឆៃឡេង ពិតប្រាកដមែន ។ទន្ទឹមនេះ លោកតា សំណូមពរអោយអាជ្ញាធរពាក់ព័ន្ធ ពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ ជូនលោកតាផង ។ពាក់ព័ន្ធបញ្ហានេះ លោក ទឿង តាំង មេឃុំព្រែកគយ បានបដិសេធ រាល់ការចោទប្រកាន់ទាំងអស់នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមេឃុំព្រែកគយ អះអាងប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ ថា ដីទាំងអស់នេះ គឺ ជាដីអាងទឹករបស់រដ្ឋ ដែលលោកអភិបាលខេត្តកណ្តាល បានដកហូតមកវិញ ទុកជាទ្រព្យសម្បត្តិរដ្ឋ ។

លោក ទឿង តាំង មេឃុំព្រែកគយ បន្តថា បើលោកតា ហៀង ឆៃឡេង ចង់បានដីនេះ ឬ យ៉ាងណា នោះ សូមស្នើសុំទៅលោកអភិបាលខេត្តកណ្តាល ព្រោះមានតែលោកអភិបាលខេត្ត ទេ ដែលមានសិទ្ធិសម្រេច ព្រោះដីនេះជាដីអាងទឹករបស់រដ្ឋ ដែលប្រជាពលរដ្ឋ បានកាន់កាប់ជាយូរមកហើយ ។ទោះយ៉ាងនេះក្តី ក៏លោកហៀង ឆៃឡេង សង្ឃឹមថា ដីដែលលោកតាបានកាន់កាប់តាំងពីឆ្នាំ១៩៩៥ មក គួរណាស់ផ្តល់ប័ណ្ណកម្មសិទ្ធិជូនលោកតា ។ បើមិនពុំដូច្នោះទេ គួរមានដំណោះស្រាយ សមធម៌ណាមួយដែរ មិនគួរដកហូតឆៅៗបែបនេះ នោះទេ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme