កីឡាករចាន់ វឌ្ឍនាកា ដែលអ្នកគាំទ្រតែងតែហៅថា (CV11) នោះ នៅថ្ងៃនេះកីឡាកររូបនេះបានជួបជាមួយលោកលី តេហ៊ុន អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសកម្ពុជា។
ការជួបគ្នារវាងអតីតគ្រូបង្វឹកនិងសិស្សនេះ បានកើតឡើងដោយចៃដន្យ ហើយអ្នកទាំង២បានចាប់ដៃគ្នាដោយក្តីនឹករលឹកយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ លោកលី តេហ៊ុន បានប្រើពាក្យប្រៀនប្រដៅដល់កីឡាករវឌ្ឍនាកា ទៀតផង។
កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា “បានជួបគាត់ដោយចៃដន្យ គាត់នៅតែមានពាក្យប្រដៅថែមទៀតដូចមុនដដែលហឹមអរគុណណាស់លោកគ្រូ គ្រូមួយថ្ងៃគ្រូមួយជីវិត”។ប៉ុន្តែការជួបគ្នានេះ មហាជនមិនដឹងថា តើលោកលី តេហ៊ុន មកដឹកនាំក្លឹបឬមានការអ្វីសំខាន់នៅឡើយទេ។
ក្រឡេកមកមើលលទ្ធផលសម្រាប់ ៦ប្រកួតចុងក្រោយរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមហុងកុង គិតតាំងពីឆ្នាំ១៩៥៧ ក្រុមគោព្រៃកម្ពុជាមិនដែលឈ្នះហុងកុង សោះ។ ចុះសម្រាប់ការប្រកួតនាយប់ថ្ងៃទី១៩ ខែវិច្ឆិកា នេះវិញ តើគោព្រៃកម្ពុជាអាចធ្វើបានដែររឺទេ ខណៈការប្រកួតជើងទី១ នៅកីឡដ្ឋានជាតិអូឡាំពិកកន្លងទៅ បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ពោលគឺ ១ទល់នឹង១។
ខាងក្រោមនេះជាប្រវត្តិនៃការប៉ះគ្នារវាងជម្រើសជាតិកម្ពុជា និងក្រុមហុងកុង សម្រាប់ ៦ប្រកួតចុងក្រោយគិតចាប់តាំងពីឆ្នាំ១៩៥៧ មក៖
១. ៣១ សីហា ១៩៥៧ ហុងកុង ៦៖២ កម្ពុជា២. ១៨ តុលា ១៩៩៩ ហុងកុង ៤៖១ កម្ពុជា៣. ៧ វិច្ឆិកា ១៩៩៩ កម្ពុជា ០៖១ ហុងកុង
៤. ១ កញ្ញា ២០១៦ ហុងកុង ៤៖២ កម្ពុជា៥. ៦ តុលា ២០១៦ កម្ពុជា ០៖២ ហុងកុង៦. ៥ កញ្ញា ២០១៩ កម្ពុជា ១៖១ ហុងកុង
គួរបញ្ជាក់ថា ក្រោមការដឹកនាំក្រុមជម្រើសជាតិកម្ពុជា របស់លោកហុងដា កីឡាករចាន់ វឌ្ឍនាកា មិនទាន់មានសំណាងបានចូលលេងនៅឡើយទេ។ ខណៈដែលថ្ងៃនេះ ក្រុមជម្រើសជាតិនិងជួបជាមួយក្រុមបាល់ទាត់ហុងកុង ក្នុងទឹកដីហុងកុង។
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ