អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអះអាងថា ខេត្តមួយនេះ កំពុងក្លាយជាតំបន់ប៉ូលអភិវឌ្ឍន៍ជាតិមួយដ៏សំខាន់ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ។ លោក គួច ចំរើន បានលើកឡើងបន្ថែមថា ការវិនិយោគលើវិស័យអចលនទ្រព្យ រួមមាន សំណង់អគារទំនើបខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងមណ្ឌលកម្សាន្តគឺកំពុងកើនឡើងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក គួច ចំរើន សន្ទុះរីកចម្រើននៅក្នុងខេត្តនេះ ពិសេសលើវិស័យអចលនទ្រព្យ គឺដោយសារតែការធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ធ្វើឱ្យប្រទេសជាតិ…
Day: November 20, 2019
ចាំមើលធ្វើបានអីខ្លះ? ក្រសួងមហាផ្ទៃ នឹងផ្តល់ថវិកាជាតិ ១២មុឺនដុល្លារទៅឃុំសង្កាត់ ដើម្បីអភិវឌ្ឍន៍នៅឆ្នាំ២០២០
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់អះអាងថា នៅឆ្នាំ២០២០ ខាងមុខ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាជាមធ្យមជាង១២ម៉ឺនដុល្លារក្នុងនោះ ថវិកាអភិវឌ្ឍតាមមូលដ្ឋានជាមធ្យម ៧ម៉ឺនដុល្លារ។សម្តេចក្រឡាហោម ស ខេង បានអះអាងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទី១៧ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ សម្ដេច ស ខេង បានឲ្យដឹងថា មូលនិធិសម្រាប់អភិវឌ្ឍ ឃុំ-សង្កាត់ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ដីពី…
ចង់ស្លាប់ក៏ពិបាកដែរ បុរសម្នាក់ ខំឡើងចុងឈើដើម្បីចងក តែរបូតដៃធ្លាក់មកដី របួសធ្ងន់គ្រាំគ្រា
បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានអាយុជាង៣០ឆ្នាំ ហើយមិនដឹងថា មានបញ្ហាឬវិប្បដិសេរីអ្វី បានសម្រេចចិត្តរហូតដល់ឡើងចងកលើដើមឈើ តែមិនបានសម្រេច របូតធ្លាក់ចុះបោកនឹងបង់ បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប កង់បី ប្រចាំនៅក្លោងទ្វារវត្តជម្ពូវ័ន បានឲ្យដឹងថា ពួកគាត់មិនបានចាប់អារម្មណ៍ដែរ នៅមុនពេលកើតហេតុ ឃើញបុរសខាងលើ ដើរចូលបរិវេណវត្តជម្ពូវ័ន នឹកស្មានថា ដើរចូលសម្រាក ដោយឃើញមានស្ពាយបាឡូខោអាវ អង្គុយនឹងបង់ក្រោមម្លប់ឈើក្បែរនោះ ស្រាប់តែមួយសន្ទុះ…
បើធ្លាក់ចំអ្នកជិះម៉ូតូ ដឹងតែមិនរស់ទេ សំណាងណាស់ ធ្លាក់ដែកពីលើអគារកម្ពស់៤២ជាន់ ចំគូទឡាន
បន្ទាប់ពីមានដែកធ្លាក់ត្រូវចំរថយន្ដស៊េរីទំនើបម៉ាកម៊ែរសឺដេសមួយគ្រឿង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យផ្អាកការដ្ឋានសំណង់នៅអគារយក្សកម្ពស់ ៤២ជាន់ ជាបណ្តោះអាសន្ន នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានប្រាប់បណ្តាញព័ត៌មានថា ក្រោយមានហេតុការណ៍នេះ កើតឡើងភ្លាម លោកអភិបាលរាជធានីភ្នំពេញ នៅពេលនេះបានឲ្យផ្អាក ការដ្ឋានសំណង់នៅអគារនេះហើយ រង់ចាំការសម្រេចនៅពេលក្រោយទៀត។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ បានចុះទៅពិនិត្យមើលជាក់ស្តែង នៅកន្លែងកើតហេតុ និងនៅក្នុងអគារ ដើម្បីមានចំណាត់ការបន្តទៀត។ សូមបញ្ជាក់ថា…
ស្នងការខេត្តកោះកុង អរគុណចំពោះអ្នកផ្តល់ព័ត៌មាន រឿងមេប៉ុស្តិ៍ស្រែអំបិល ពុករលួយខ្លាំង
បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយ រឿងពលរដ្ឋរិះគន់ នាយប៉ុស្តិ៍នគរបាល រដ្ឋាភិបាលស្រុកស្រែអំបិល ជំរិតលុយដាក់ខែពីក្រុមក្មេងស្ទាវ សេពគ្រឿងញៀន ពី២០០ទៅ៣០០ ដុល្លារ ក្នុង១ខែនោះ នៅថ្ងៃទី១៨វិច្ឆិកា ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចេញសារអរគុណ គណនីហ្វេសបុក ខាងកាសែត និងគេហទំព័រមួយចំនួន ដែលបានផ្តល់ព័ត៌មាន ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល ហើយថា នឹងដំណើការតាមនីតិវិធីប្រកបដោយតម្លាភាព ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងពីរ ទាំងជនរងគ្រោះ ទាំងមន្រ្តីដែលត្រូវចោទ។ ស្នងការនគរបាលខេត្តកោះកុង សូមសំដែងនូវការអរគុណ ដែលបានផ្តល់ព័ត៌មានពីគណនីហ្វេសបុក ខាងកាសែត និងគេហទំព័រមួយចំនួន ដែលបានផ្តល់ព័ត៌មាន ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ពាក់ពន្ធ័ករណីរឿងនេះ ស្នងការដ្ឋានបានដំណើការតាមនីតិវិធីប្រកបដោយតម្លាភាព…
អ្នកនាងចន ច័ន្ទលក្ខិណា ប្រកាសលាលែងពីតំណែងប្រធានសិល្បៈ ទាំងចិត្តស្ទាក់ស្ទើ
អ្នកនាងចន ច័ន្ទលក្ខិណាដែលសព្វថ្ងៃកំពុងគ្រងតំណែងជាប្រធានសមាគមន៍សិល្បៈជិតនឹងផុតអាណត្តិរបស់នាងទៅហើយនោះស្រាប់តែខ្យល់ព្យុះបោកបក់វ័ធកន្ទុយចុងក្រោយធ្វើ ឲ្យនាងមានការធុញទ្រាន់និងស្មុកស្មាញពិបាកទ្រាំទើបនាងសុខចិត្តប្រកាសសុំលាលែងពីតំណែងមួយនេះហើយនាងប្រកាសទៀតថានាងក៏ឈប់ធ្វើជាអ្នកសិល្បៈតទៅទៀតដែរ បន្ទាប់ពីនាងថតរឿង “រាជនីភូមិគ្រឹះ” ដែលកំពុងចាក់ផ្សាយ សព្វថ្ងៃនេះក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស ។ កន្លងមកតារាសម្ដែងជើងយូរ រូបនេះ ក៏ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយពីការដើរចេញពិភពសិល្បៈជាមួយនឹងការបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរមុនអាណត្តិនេះ ប៉ុន្តែដោយសារមានការស្នើសុំពីមិត្តក្នុងសិល្បៈនោះ នាងក៏បន្តខិតខំធ្វើកិច្ចការងារជាប្រធានរហូតមកទល់ពេលនេះ ។ ការប្រកាសសុំលាលែងនៅពេលនេះត្រូវបានគេមើលឃើញថាទំនងជានាងឆ្អែតចិត្តចំពោះការរិះគន់ និងការស្តីបន្ទោសជាបន្តបន្ទាប់នោះហើយ។ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសជាថ្មីថា ខ្លួននឹងដើរចេញពីអាជីពសិល្បៈ ខណៈពេលដែលតួនាទីជាប្រធានសមាគមនាងនឹងបន្តធ្វើរហូតដល់អាណត្តិដែលត្រូវបញ្ចប់ ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារបង្ហោះបញ្ជាក់ពីរឿងរ៉ាវនេះថា «សម្រាប់ខ្ញុំ ខ្ញុំមិនថ្លៃថ្នូរ មិនមានកេរ្តិ៍ឈ្មោះល្អ មិនមានតម្លៃ និងហ៊ាននិយាយសាងភាពថ្លៃថ្នូរឱ្យអ្នកសិល្បៈទេ…