តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកលុយប្រមាណ ៧ម៉ឺនដុល្លារ គេចវេះ មិនព្រមសង។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ។
ជនសង្ស័យឈ្មោះ កាយ ម៉េង អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដាក់ពាក្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយប្ដឹងពីឈ្មោះ កាង ម៉េង និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយប្រមាណ ៧ម៉ឺនដុល្លារ តែព្យាយាមគេចវេះ មិនព្រមសង៕
អត្ថបទ៖ KBN