Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ទារលុយថ្លៃភាស៊ី ពីអ្នកលក់ឆាខ្វៃ ម្តង២មុឺនរៀល គាត់អត់មាន លើកគ្នាវ៉ៃបែកចិញ្ចើម នៅផ្សារច្បារអំពៅ

Posted on November 21, 2019

ជើង​ខ្លាំង​ម្នាក់​រួម​នឹង​បក្ខពួក នាំគ្នា​ព្រួត​វ៉ៃ​បែក​ចិញ្ចើម​ហូរឈាម​ពេញ​ផ្ទៃមុខ បន្ទាប់ពី​រូបនាង​និង​បក្ខពួក ទារលុយ​ពី​បុរស​ម្នាក់​ជា​អ្នកលក់​ចា​ខ្វៃ​លើ​ចំណីផ្លូវ​ក្បែរ​ផ្សារ​ច្បារអំពៅ មិនបាន​កាលពី​វេលា​ម៉ោង​៤៖៥0​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​គល់ស្ពាន​ច្បារអំពៅ​ចាស់ ក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សមត្ថកិច្ច អះអាងថា បុរសរងគ្រោះ​បែក​ចិញ្ចើម​ខាងលើ​មានឈ្មោះ សុខ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ ចា​ខ្វៃ​តាម​រទេះរុញ ស្នាក់​នៅផ្ទះ​លេខ ៤៨២ ផ្លូវ​លេខ​៣៦៩ ក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។

​ចំណែក​ស្ត្រី​ដៃដល់ មានឈ្មោះ​ទូច ជា​អ្នកលក់​ផ្លែឈើ​នៅលើ​ផ្លូវ​សាធារណៈ គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ត្រើយ​ខាងកើត នៅជាប់​ច្រ​ល​ចូល​ផ្សារ​ច្បារអំពៅ​ប៉ែក​ខាងត្បូង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បុរសរងគ្រោះ បាន​រៀបរាប់ថា រាល់ថ្ងៃ​នាពេល​ជិត​ភ្លឺ រូបលោក​តែងតែ​រុញ​រទេះ​ទៅ​លក់​ចា​ខ្វៃ​នឹង​ស្លឹក​តយ នៅ​ចំណុច​គល់ស្ពាន​ច្បារអំពៅ ត្រង់ចំណុច​កើតហេតុ​ដូច​សព្វដង ព្រមទាំង​មាន​ស្ត្រី​ម្នាក់​តែងតែ​មក​ទារលុយ​ពី​គាត់​ចំនួន​២​មុ​ឺ​ន​រៀល ថ្លៃ​ភា​សុ​ី ដោយ​យកឈ្មោះ​លោក​ប្រធាន​ផ្សារ​អំពៅ ជា​អ្នក​ឲ្យ​ដើរ​ប្រមូល ។ ប៉ុន្តែ​ដោយសារ​រូបលោក​មិនដឹង​ប្រវត្តិ និង​តួនាទី​ស្ត្រី​រូបនេះ​ជា​អ្វី​អោយ​ពិតប្រាកដ ទើប​គាត់​មិន​ឲ្យ​លុយ ខណៈ​ស្ត្រី​ជាង​ល្អ​ខាងលើ​បានមក​ទារ​២​ទៅ​៣​ដង​មកហើយ​មិនបាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រហូត​នៅ​ថ្ងៃកើតហេតុ ស្ត្រី​រូបនោះ​និង​បក្ខពួក​បាននាំគ្នា​ឈ្លោះ​ជាមួយ​គាត់ ព្រមទាំង​ប្រើ​ហិង្សា​វាយ​គាត់​បែក​ចិញ្ចើម​ហូរឈាម​ពេញ​ផ្ទៃមុខ និង​យក​កាំបិត​ទៅ​អុក​លើ​រទេះ​របស់គាត់​ទៀត តែ​មិន​បណ្ដាល​ឲ្យ​ខូចខាត​នោះទេ ។​

​ក្រោយ​កើតហេតុ ភាគី​ខាង​ស្ត្រី​ជើងល្អ​ក៏បាន​នាំគ្នា​រត់ចេញ​ទៅ​អស់ ។ រីឯ​បុរសរងគ្រោះ​បាន​ត្រឹម​ទៅ​លាង​របួស និង ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ច្បារអំពៅ​២ ដើម្បីអោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​រូបលោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះដែរ លោក​ប្រធាន​ផ្សារ​ច្បារអំពៅ អះអាងថា តើ​រូបលោក​មាន​ឲ្យ​ស្ត្រី​ម្នាក់ ឬ​បុគ្គល​ណា ដើរ​យកលុយ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​តាម​ច​ញ្ចើ​ម​ផ្លូវ​ក្បែរ​ផ្សារ​ច្បារអំពៅ ឬទេ ? ហើយ​លោក​ប្រធាន​ផ្សារ​ក៏បាន​ឆ្លើយថា គាត់​មិនដែល​ឲ្យ​នរណាម្នាក់​យកលុយ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​លើ​ចំណីផ្លូវ​នោះទេ ។

​ករណីនេះ​មិនអាច​សុំ​ការបំភ្លឺ​ពី​ភាគី​ខាង​ស្ត្រី​ខាងលើ​បាន​នោះទេ មានតែ​រង់ចាំ​មើល​សម​ត្ថ​កិច្ច​ជំនាញ​របស់​ប៉ុស្ដិ៍នគរបាល​ច្បារអំពៅ​២ រក​ដំណោះ​ស្រាល​ដល់​បុរសរងគ្រោះ​តែប៉ុណ្ណោះ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ រស្មីកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme