ប៉ូលិសចិនសហការជាមួយប៉ូលិសអារ៉ាប់រួមចុះបង្ក្រាបរោងចក្រមួយដែលមានទីតាំងនៅគ័ងចូវផលិតកាបូបម៉ាកល្បីៗក្លែងក្លាយជាច្រើនមានដូចជាម៉ាក Luis Vuitton, Hermes និង Chanel ចំនួន ២៨០០០ កាបូប។ ប្រតិបត្តិការនេះមានការចូលរួមដោយប៉ូលិស ឌូបៃ សៀងហៃ និង គ័ងចូវរហូតចាប់បានជនសង្ស័៣៧នាក់នៅប្រទេសចិន និង ២០នាក់ទៀតត្រូវបានឃុំខ្លួននៅឌូបៃ ដោយសារកាបូបក្លែងក្លាយទាំងនោះផលិតនៅប្រទេសចិន និង ដឹកជញ្ជូនទៅឌូបៃដោយលក់ក្នុងតម្លៃទាប។
ប្រទេសចិនបានជាប់ឈ្មោះជាប្រទេសដែលជំនាញខាងផលិតទំនិញក្លែងក្លាយ និង ចែកចាយទូទាំងពិភពលោកក្នុងតម្លៃទាប។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ បងស្រីបង្កើតរបស់តារាសិចស៊ី ដេននី ក្វាន់ រូបនេះ បានរងការចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកជាច្រើន ដោយចោទអ្នកនាងថា បាន Live លក់កាបូបក្លែងក្លាយទៅកាន់អតិថិជន។ ក្រោយផ្ទុះ រឿងរ៉ាវជជែកវែកញ៉ែកបែកខ្ទិះច្រើនជុំវិញបញ្ហានេះ អ្នកនាង ចោម ច័ន្ទ នៅតែបន្ដបង្ហាញភាពឡូយឆាយពីជីវិតឯកជន និងប្រកាន់ខ្ចាប់ថាខ្លួនមិនបានធ្វើអំពើ ដូចអ្វីដែលមហាជនមួយចំនួនគិតនោះទេ។
អ្នកនាង ចោម ច័ន្ទ បានបង្ហោះរូបភាពកាន់លុយទាំងបាច់ៗ នៅក្បែរកាបូប Brand មួយដែលគេស្គាល់ថា ជាម៉ាក Dior ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងលើសដើម។ ក្រោយបង្ហោះ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានមហាជនជាច្រើន បានចូលទៅបញ្ចេញមតិ ថាកាបូបដែលនៅក្បែរលុយដែលនាងកាន់នោះ មិនមែនជារបស់ Brand ពិតប្រាកដឡើយ។
ចំណែកឯ អ្នកនាង ចោម ច័ន្ទ ឆ្លើយតបវិញថា ៖ «យី! ហ្វេនមនុស្សអាក្រក់ទេីស តាំងពីឯងយក កាំបូបទៅដាក់រូត បេីលុយខ្ញុំច្រេីនក្នុង ការប្រេីប្រាស់ ទៅឱ្យចំហរ ទាំងកណ្តាលវាលមែន ចេញពីធរនាគារមែនមនុស្សអេីយឈប់ បានឈប់ទៅ អត់និយាយក៏គេមិនថាគដែរ ខ្ញុំរវល់នឹងរកលុយណាស់ អត់មានពេលឈ្លោះទេ វាខាតពេល ដោយសារ ដំណេីរកំសាន្តផង មានពេលឯណាទៅកេីតទុក្ខជាមួយពួកសត្វ???ច្រណែនខឹងតាំងពីរូតកាបូប គឺចប់ហេីយ ធ្វេីអីក៏ខឹងៗៗៗហាស»។
ក្នុងនោះ មានមតិខ្លះបានលើកឡើង អមជាមួយភស្ដុតាងនៃរូបភាពកាបូប Brand ពិតប្រាកដថា ៖ «មែននឹងចែ! តែចុះអាអក្សរនេះចែឯងយកទៅពង្រីកអោយធំដែរមែន? គ្រាន់តែឆ្ងល់ lol»។ ប៉ុន្ដែ អ្នកនាងបានឆ្លើយតបវិញថា «មោផ្ទៀងម៉ងទៅ បេីទំនេររឺយកទៅនាំគ្នាមេីលទៅ»។
មកទល់ពេលនេះអ្នកនាង ចោម ច័ន្ទ ហាក់រក្សាចិត្តស្ងប់ និងមិនទាន់ចេញមុខ Live វីដេអូបកស្រាយជាផ្លូវការ ចំពោះការចោទប្រកាន់លើរឿង កាបូប Dior ដាក់រូតនៅឡើយទេ៕