ខេត្តសៀមរាប៖ថ្លែងក្នុងឱកាស ជាគណ:អធិបតី នៅពិធីសម្ពោធ សាលាមតេយ្យវត្តព្រិន នាព្រឹក មិញ លោកនួន ពុទ្ធារ៉ាអភិបាល ក្រុងសៀមរាប បាន សូមបងប្អូនទាំងអស់ មេត្តាយោគយល់ ចំពោះរឿងផ្លូវថ្នល់ ក្នុងក្រុង សៀមរាប។
លោកបានថ្លែងបញ្ជាក់ថាបញ្ហាផ្លូវថ្នល់នេះ អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ បានគិតគូណាស់។ តែដោយសារប៉ុន្មាន ខែមុន ជារដូវវស្សា។ ចឹងហើយនារដូវប្រាំងនេះ អាជ្ញាធរ ប្រឹងប្រែង ស្ថាបនា និងជួសជុល ផ្លូវជាច្រើនខ្សែ បន្ថែមទៀត ដើម្បីឆ្លើយតប នឹងតម្រូវការ បច្ចុប្បន្ននេះ៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍