Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

មិនទាន់ចប់ទេ លោកអ៊ឹម ជីវ៉ា ប្រកាសធ្វើតាមក្រោយលោកហេង ឡុង ជានិច្ចបើចង់

Posted on November 23, 2019

តារាសម្តែងអ៊ឹម ជីវ៉ា បានអះអាងថា លោកនឹងព្រមធ្វើតាមលោកហេង ឡុង ប្រសិនបើគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា រូបនេះ តម្រូវឱ្យមានសន្និសីទកាសែតណាមួយនៅពេលដែលទំនាស់រវាងលោក និងលោកឡុង ត្រូវបានបញ្ចប់ក្រោយពីមានការអន្តរាគមន៍សម្របសម្រួលពីលោកជំទាវហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ លោកជីវ៉ា ថា តាមមើលទៅ ការធ្វើសន្និសីទកាសែតនោះប្រហែលជាមិនអាចមានរៀបចំច្រើនជាងមាន។

លោកអ៊ឹម ជីវ៉ា ថ្លែងថា “ខ្ញុំចាំតែតាមក្រោយលោកហេង ឡុង ទេបង! បើគាត់ចង់ឱ្យធ្វើសន្និសីទកាសែតណាមួយកើតឡើងក្រោយពេលដែលរឿងនេះត្រូវបានសម្របសម្រួល ឈានទៅរកការបញ្ចប់តាមការឱ្យយោបល់របស់ថ្នាក់ដឹកនាំនោះ ខ្ញុំនឹងទៅចូលរួមកម្មវិធីសន្និសីទកាសែតហ្នឹងភ្លាម”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជីវ៉ា បន្តថា “ខ្ញុំក៏ចង់ឱ្យមានការធ្វើសន្និសីទកាសែតដែរ បើសិនជាគាត់ចង់ឱ្យមាន ព្រោះអាចឆ្លើយសំណួរអ្នកកាសែត ប៉ុន្តែតាមមើលប្រហែលជាមិនធ្វើសន្និសីទកាសែតច្រើនជាងធ្វើ ព្រោះអី! រហូតដល់ពេលនេះ ខ្ញុំអត់ទាន់ត្រូវបានគេប្រាប់ថា ត្រូវត្រៀមធ្វើសន្និសីទកាសែតទេ!”។

ជម្លោះរវាងតារាសម្តែង អ៊ឹម ជីវ៉ា និងលោកហេង ឡុង ដែលជាគូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា កើតមានក្រោយពេលដែលលោកជីវ៉ា ដើរចេញពីបម្រើការនៅសមាគមសិល្បករខ្មែរ ហើយតារារូបនេះបានដាក់លក្ខខណ្ឌដល់ទៅ៩ចំណុចឱ្យទៅលោកហេង ឡុង ឆ្លើយតបជុំវិញរឿងនៅក្នុងសមាគមផ្ទាល់តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែចំណុចពិសេសនោះ គឺជីវ៉ា បញ្ជាក់ថា សូមឱ្យលោកឡុង បំភ្លឺរឿងប្រាក់ដែលសមាគមទទួលបានជំនួយពីថ្នាក់ដឹកនាំនិងសប្បុរសជនចំនួន១៨ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំនោះ តើលុយនោះធ្វើអីខ្លះ?

ភ្លាមៗនោះ លោកហេង ឡុង បានចេញមកអះអាងថា រឿងលុយនោះលោកមិនបានយកមួយរៀល មកចាយវាយផ្ទាល់ខ្លួនទេ ហើយបើលោកមានការកឹបកេងលុយនោះមែន សូមឱ្យជីវិតលោកបរាជ័យ។

គូស្នេហ៍ថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានដាក់ឱសានវាទរយៈពេល២៤ម៉ោង ដើម្បីឱ្យអ៊ឹម ជីវ៉ា សុំទោសជាសាធារណៈ ប៉ុន្តែជីវ៉ា ឆ្លើយថា NO ! ទើបធ្វើឱ្យលោកឡុង រៀបចំពាក្យបណ្តឹងប្តឹងអ៊ឹម ជីវ៉ា ទៅតុលាការតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ដោយឃើញមានភាពចម្រូងចម្រាសបែបនេះ លោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនស្រីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញមកអន្តរាគមន៍ដើម្បីឱ្យទាំងសងខាងបញ្ចប់រឿងនេះតាមរយៈការផ្សះផ្សាគ្នា មិនចាំបាច់ឡើងតុលាការឡើយ។

ប៉ុន្តែយ៉ាងណា មហាជនជាច្រើន រួមទាំងសិល្បករផង នៅតែចង់ឱ្យលោកហេង ឡុង បកស្រាយរឿងលុយនោះដូចការស្នើសុំរបស់អ៊ឹម ជីវ៉ា ដែលក្នុងនោះក៏មានតារាចម្រៀងទិត្យ វិច្ឆិកា ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ឹម ជីវ៉ា បន្ថែមថា “រឿងនេះមានការសម្របសម្រួលពីថ្នាក់ដឹកនាំ អ៊ីចឹងអាចចប់ដោយមិនបាច់ឡើងតុលាការទេ ព្រោះគាត់ឱ្យ អនុសាសន៍រស់ក្រោមដំបូលសន្តិភាពតែមួយ។ ប៉ុន្តែខ្ញុំនៅតែប្រកាន់ជំហរមិនសុំទោសលោកហេង ឡុង ដដែល។

លោកជីវ៉ា បន្ថែមទៀតថា “រឿងដែលគាត់មិនឆ្លើយបំភ្លឺរឿងលុយនោះ ខ្ញុំក៏មិនដឹងថាមកពីបញ្ហាអីដែរ តែបើតាមដឹង សូម្បីតែខាងគយអីក៏គេប្រកាសការចំណាយចំណូលរបស់គេប្រចាំឆ្នាំដែរ។ ឥឡូវខ្ញុំស្ងប់ស្ងាត់សិន អត់ទាន់បញ្ចេញសារណាមួយទេ ព្រោះកាន់ទុក្ខសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ហើយចាំបុណ្យព្រះសពទ្រង់រួចហើយ ខ្ញុំនឹងនិយាយលម្អិតពីរឿងនេះតែម្តង”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

November 2019
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
    Dec »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme