បុរសជនជាតិម្នាក់បើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ក្នុងល្បឿនលឿន ដល់ផ្លូវកោង យកចង្កូតមិនទាន់ បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង រងរបួសមនុស្ស២នាក់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើវិថីសាយ ភូថង ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ។
ជនរងគ្រោះទី១ ឈ្មោះ ZHANG WANYONG ឆ្នាំកំណើត 1985 ជនជាតិចិន អ្នកបើកបរ និងទី២ ឈ្មោះហេង ឆាយ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការជាងក្រុមហ៊ុន។
មុនពេលកើតហេតុ គេឃើញបុរសជនជាតិម្នាក់បើករថយន្តម៉ាក ViGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.5688 ធ្វើដំណើរពីកើតទៅលិច តាមវិថីសាយ ភូថង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចខាងកើតផ្នែកសឹករងស្រុកគិរីសាគរ ចម្ងាយប្រមាណ២០០ម៉ែត្រ ជាផ្លូវកោង បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង ហើយជនជាតិចិនជាអ្នកបើករថយន្ត និងជនជាតិខ្មែរជាអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ៕
អត្ថបទ៖ KBN